ផ្លូវជាតិ​លេខ​៤​ទៀតហើយៈ​ឡានធំ​ប៉ះ​ជាមួយ​រ៉ឺម៉ក​បណ្តាល​ឲ្យ​បីនាក់​របួសធ្ងន់​ស្រាល​

1196
ចែករម្លែក

ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​អ្នកឆ្លើយឆ្លង​ព័ត៌មាន​រស្មី​កម្ពុជា​ប្រចាំខេត្ត​ព្រះសីហនុ​បាន​រាយការណ៍​មក​ថា​កាលពី​ម៉ោង​ជិត​១២​ថ្ងៃត្រង់​ទី​៨​ខែមេសា​នេះ​មនុស្ស​បីនាក់​បាន​របួសធ្ងន់​ស្រាល​ដោយសារ​រថយន្ត​ស៊ឺ​ទែន​ស៊ីម៉ងត៍​​ប៉ះ​ជាមួយ​រ៉ឺម៉ក​ដឹក​សម្ភា​រៈនា​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណោត​ឃុំ​បិត​ត្រាង​មុខ​តំបន់ សេដ្ឋកិច្ច​ពិសេស ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ ។​

ករណីគ្រោះថ្នាកចរាចរនៅផ្លូវជាតិលេខ៤ថ្ងៃទី៨មេសានេះ

​យោងតាម​សមត្ថកិច្ច​បាន​ប្រាប់ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង នៅ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ២១១-២១២ ភូមិ​ចំណោត​រាម ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ រថយន្ត​សណ្តោង​រ៉ឺម៉ក​ដឹក​ស៊ីទែន​ស៊ីម៉ង់ត៍​១​គ្រឿង ស្លាក​លេខ​ព្រះសីហនុ 3A 5362 បាន​បុក​ម៉ូតូ​រ៉ឺម៉ក​១​គ្រឿង និង​បុក​ម៉ូតូ ១​គ្រឿង​ទៀត ម៉ាក HONDA C125 ស្លាក​លេខ​ព្រះសីហនុ 1D 1466។ គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​រងរបួស​មនុស្ស ចំនួន​៣​នាក់ ធ្ងន់​២​ស្រាល​១ បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​មិត្តភាព។​

ប្រភព​បាន​យោង​សម្តី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​មក​បញ្ជាក់ថា​ គ្រោះថ្នាក់​ចរាចរ​នេះ​បណ្តាល​ឲ្យ​បុរស​បីនាក់​ភាគី​ខាង​ម៉ូតូ​រ៉ឺម៉ក​រងរបួស​។ ​ក្នុងនោះ​មាន​ពីរ​នាក់​របួសធ្ងន់​ត្រូវបាន​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្នុង​ខេត្ត​ព្រះសីហនុ​ទាំងអស់គ្នា​។ ​មិនមាន​អ្នក​ស្គាល់​អត្តសញ្ញាណ​ជនរងគ្រោះ​ទេ​។​ ជនរងគ្រោះ​មិនមែនជា​ពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​នេះ​ទេ ស​ង្ស​យ័​អ្នក​ចំណាកស្រុក ឬក៏​អ្នកស្រុក​ឆ្ងាយ​។ ក្រោយ​កើតហេតុ ចរាចរ​បាន​កក​ស្ទះ​មួយរយៈ​ខ្លី​ដែរ​តែ​សមត្ថកិច្ច​បាន​សម្រួល​ចរាចរណ៍​និង​ដោះស្រាយ​តាម​នីតិវិធី​៕​មន