ផ្លូវជាតិ​លេខ​៤​មិនទាន់​ដំណើរការ​បានទេ​នៅ​ព្រឹក​ថ្ងៃទី​១៨​កក្កដា​នេះ​

956
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: ការ​កាត់ផ្តាច់​ចរាចរណ៍ លើផ្លូវ​ជាតិ​លេខ​៤ នៅ​បន្តរ នៅឡើយ រហូតមកដល់​ព្រឹក​នេះ សមត្ថកិច្ច​បញ្ជា​ក់ថាមក​ទល់នឹង វេលា​ម៉ោង ៧​ព្រឹក ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ នេះ​ស្ថានភាព​កំពស់​ទឹក​នៅលើ​ស្ពាន​ស្ទឹង​សំរោង នៅតែ​បន្ត​ឡើង​ដោយសារ​អាកាសធាតុ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​។​

​តាម​ការសន្និដ្ឋាន បើ​ស្ថានភាព​អាកាសធាតុ​មេឃ​នៅតែ​ភ្លៀង​បន្ត​ក្នុងថ្ងៃនេះ ទឹក​អាច​ឡើង​លិច​លើ​បង្កាន់ដៃស្ពាន​ដដែល​ដូច​កាល​ពីថ្ងៃ​ម្សិលមិញ​។ ចំពោះមុខ​ការធ្វើ​ចរាច​រណ៍​លើ​ដង​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​នេះ ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​ដដែល មិនទាន់​អាច​ឆ្លងកាត់​បានទេ​។​

​ទាក់ទិន​នឹង​ជំនន់​ទឹកភ្លៀង​នេះ អាជ្ញាធរ​មូលដ្ឋាន​បាន​បង្ហើប​ប្រាប់ថា តាម​របាយការណ៍ កាកបាទក្រហមកម្ពុជា ខេត្ត មាន​ពលរដ្ឋ​រងគ្រោះ ប្រមាណ ជិត​៣០០​គ្រួសារ​ហើយ​នៅ​ថ្ងៃទី​១៨​ខែកក្កដា​ឆ្នាំ​២០១៨​នេះ​៕ ល​