ផ្លូវជាតិ​លេខ​៥​នឹងមាន​ផ្លូវ​ក្រោម​ដី​ថ្មី​មួយ​

743
ចែករម្លែក
  • 622
    Shares

ដោយៈ​ច្រាយ​ចំណាន​/​ភ្នំពេញៈ​មន្ត្រី​នៃ​ក្រុមហ៊ុន​អូ​ស៊ី​អាយ​ស៊ី​(OCIC)​បាន​អះអាងថា​ក្រុមហ៊ុន​កំពុង​សិក្សា​ដើម្បី​សង់​ផ្លូវ​ក្រោម​ដី​ថ្មី​មួយ​ដែលមាន​ប្រវែង​៥០០​ម៉ែត្រ នៅក្រោម​ផ្លូវជាតិ​លេខ​៥ ដើម្បី​សម្រួល​ចរាចរ​នៅ​តំបន់​នេះ​។​
​ ​លោក​ទូច សំណាង​អគ្គនាយករង​ក្រុមហ៊ុន​OCIC ប​មានប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃទី​១៤ កុម្ភៈ​ប្រាប់​អ្នកកាសែត​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​សិក្សា ពី​ផលប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ ទាក់ទង​នឹង​ការសាងសង់​ផ្លូវ​ក្រោម​ដី​នៅ​ខាងក្រោម​ផ្លូវជាតិ​លេខ​៥​ដែល​ផ្លូវ​នេះ​ស្ថិតនៅ​ចំ​ពីមុខ​អតីត​ស្ថានីយ​ប្រេង​សូគីម៉ិច និង​អូស​កាត់​ក្រោម​ផ្លូវជាតិ​លេខ​៥ ក្នុងខណ្ឌប្ញស្សីកែវរាជធានីភ្នំពេញដែលមាន​ប្រវែង​ចន្លោះ​៤០០​ម៉ែត្រ​ទៅ​៥០០​ម៉ែត្រ​។​

ផ្លូវក្រោមដីកន្លងទៅនៅរាជធានីភ្នំពេញ(រូបឯកសារ)


​ ​លោក​បន្តថា​“​ផ្លូវ​ក្រោម​ដី​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​នឹងមាន​ទំហំ​ធំ​ដែល​អាចមាន​ផ្លូវ​រថយន្ត​ចរាចរ​ទៅមក និង​ផ្លូវ​ម៉ូតូ​មួយ​ផងដែរ​”​។​ផ្លូវ​នេះ​នឹង​អាច​បញ្ចប់​ការសាងសង់​ជាមួយគ្នា​នឹង​ស្ពាន​ខ្សែកាប​ភ្ជាប់​ទៅកាន់​ទឹកដី​ជ្រោយចង្វា បើសិនជា​ការដោះស្រាយ​ផលប៉ះពាល់ ជាមួយ​ប្រជាពលរដ្ឋ​រួច​ទាន់ពេលវេលា​”​។​
​ ​ទោះជា​យ៉ាងណា​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក​ទូច​សំណាង​បាន​ឲ្យ​ដឹងថា​ថវិកា​ត្រូវ​ចំណាយ​សម្រាប់​សង់​ផ្លូវ​ក្រោម​ដី​នេះ មិនទាន់​ដឹង​នៅឡើយ​ទេ ព្រោះ​គម្រោង​ថវិកា​នេះ​មិន​រួមបញ្ចូល​គ្នា​ជាមួយនឹង ថវិកា​សង់ស្ពាន​យោង​ដោយ​ខ្សែកាប ទៅកាន់​តំបន់​ជ្រោយចង្វា​ឡើយ​៕សរន