ផ្លូវជាតិ​លេខ​៧១«​សេ​»​ប្រវែង​ជាង​១១០​គីឡូម៉ែត្រ​អាច​នឹង​លេច​ជា​រូបរាង​ដំណាលគ្នា​ជាមួយ​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ស្ទឹងត្រង់​-​ក្រូចឆ្មារ

512
ចែករម្លែក
  • 9
    Shares

ដោយ​:គង់​ហេង​/កំពង់ចាម​ ៖ ផ្លូវជាតិ​លេខ​៧១ «​សេ​»​ដែលមាន​ប្រវែង​ជាង ១១០ គីឡូម៉ែត្រ​បែកចេញ​ពី​ជាតិ​លេខ​៧១ ស្រុកចម្ការ ឆ្លងកាត់​ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ទន្លេមេគង្គ ស្រុក​ក្រូចឆ្មារ ស្រុក​ត្បូងឃ្មុំ ភ្ជាប់​ផ្លូវជាតិ​លេខ​៧៣ ចំណុច​រង្វង់​មូល​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​នោះ គឺអាច​នឹង​លេច​ជា​រូបរាង​ដំណាលគ្នា​ជាមួយ​ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ​នា​បំណាច់​ឆ្នាំ​២០២០​ខាងមុខនេះ​។ ខណ​:​ដែល​បច្ចុប្បន្ន​ស្ពាន​មួយ​នេះ​កំពុងដំណើរការ​ស្ថា​នា​បាន​ប្រហែល ៥៥ ភាគរយ​ហើយ​។​

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹង​ជ​ញ្ជួ​ន​ថ្លែង​បែបនេះ​ក្នុង​ឳ​កាស​ជួប​ជាមួយ​មន្ត្រីរាជការ នៃ​មន្ទីរ​សាធារណការ​និង​ដឹក​ជ​ញ្ជួ​ន​ខេត្តកំពង់ចាម​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ថា ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ នឹង​សាងសង់​ចប់សព្វគ្រប់​ក្នុង​រង្វង់​បំណាច់​ឆ្នាំ​២០២០​ខាងមុខ​នេះហើយ​។ អ៊ីចឹង​បើ​យើង​សង់ស្ពាន​ហើយ​អត់​មាន​ផ្លូវ​នោះ មិនកើត​ទេ ដូច្នេះ​បើ​ឈានដល់​ការចរចា​ចុះ​កិច្ចព្រមព្រៀង​សាងសង់​ផ្លូវជាតិ​លេខ​៧១ C «​សេ​»​បាន​ក្នុងឆ្នាំនេះ នោះ​សង្ឃឹមថានឹង​បាន​បើក​ការដ្ឋាន​ស្ថាបនា​ក្នុងឆ្នាំនេះ​។​

លោក​ទេសរដ្ឋមន្ត្រី​បាន​ថ្លែង​ទៀតថា បញ្ហា​នេះ​សូម​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជួយ​ចុះ​កិច្ចព្រមព្រៀង​ហត្ថលេខា​លើ​ប្រាក់កម្ចី​ឲ្យ​បាន​ទាន់ពេលវេលា ដើម្បី​យើង​ដំណើរការ​សាងសង់​ផ្លូវជាតិ​លេខ​៧១ «​សេ​»​ខាងលើ​ឲ្យ​បាន​ហើយ​រួចរាល់​ដំណាលគ្នា ជាមួយ​ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ គឺ​ផ្លូវ​មួយចំនួន​អាច​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​បានដែរ​។​

លោក សុវណ្ណ​ថេត ឃួ​យ​ហាក់ ប្រធានការិយាល័យ​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​ស្រុក​ស្ទឹងត្រង់​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ១៨ មីនា​ថា មកដល់​ស្មើ​នេះ​ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ នៅសល់​ប្រមាណ ៤៥ ភាគរយ​ទៀត​ប៉ុណ្ណោះ​នឹង​សង់​ហើយ​ទាំងស្រុង​ពោល គឺ​នឹង​ហើយ​រួចរាល់​នៅមុន​ផែនការ​កំណត់​ឆ្នាំ​២០២២​នោះ​។​

លោក​ប្រធានការិយាល័យ​បាន​ឲ្យ​ដឹងថា ជាក់ស្តែង​ខាង​ក្រុមហ៊ុន​ស៊ា​ង​ហៃ​បច្ចុប្បន្ន​បាន​ចាក់​បេតុង​ធ្នឹម​ស្ពាន​រួច​អស់ហើយ គឺ​នៅតែ​ស្ទួ​ច​ដាក់​លើស​រស​ស្ពាន​រុញ​ភ្ជាប់​គ្នា​ពីស​រស​មួយ​ទៅ​សរស​មួយ​។ ដោយ​ឥឡូវនេះ​ស្ទួ​ច​រុញ​ដាក់​លើ​ស្ពាន​បាន​ច្រើន​ម៉ែត្រ​ហើយ​នៅ​ខាង​គល់ស្ពាន​ក្រូចឆ្មារ គឺ​នៅក្នុង​រយ​:​ជិត​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​យើង​នេះ នឹង​អាច​រុញ​ធ្នឹម​ស្ពាន​ឡើង​ប្រហែល​ពីរ​ប្រឡោះ​បន្ថែមទៀត​។​

មន្ត្រី​រូបនេះ​បាន​បន្តថា ដោយឡែក​ខាង​ស្ទឹងត្រង់ ខាង​ក្រុមហ៊ុន​ប្រទេស​ចិន​មួយ​នេះ កំពុង​មមាញឹក​សម្រុក​ចាក់​សរស​ស្ពាន​ឲ្យ​បាន​កម្ពស់​ស្តង់ដារ​ស្មើគ្នា​៕​B/