ផ្លូវដែក​នៅ​ចំណុច​អូរ​ខៃ​ដន​រង​ការខូចខាត​ដោយ​ទឹកជំនន់​បង្ក​អោយ​ផ្អាក​ចរាចរណ៍​រថភ្លើង​យូរ​ទៅទៀត

280
ចែករម្លែក

ដោយ:ភ្នំ​ស្វាយ/បន្ទាយមានជ័យ​ ៖ ផ្លូវដែក​នៅ​ចំណុច​អូរ​ខៃ​ដន​រង​ការខូចខាត​ដោយ​ទឹកជំនន់​ បង្ក​អោយ​ផ្អាក​ចរាចរណ៍​រថភ្លើង​យូរ​ទៅទៀត បើទោះបីជា​ជំនន់​ទឹកភ្លៀង​នៅ​អាង​អូរ​ខៃ​ដន​នា​ក្រុង​ប៉ោយប៉ែត​បាន​ស្រក​ចុះ​ច្រើន​ក៏ដោយ ។​

ដឹង​ដូច្នេះ​ខណៈ​លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ លោក​គឹម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​និង​មន្ត្រី​បាន​ចុះទៅពិនិត្យ​បច្ចុប្បន្នភាព​ស្ថានភាព​ជំនន់​ទឹកភ្លៀង​សេសសល់​នៅ​ទូទាំង​ខេត្ត និង​ដោយឡែក​នៅ​ស្រុក​អូរជ្រៅ​និង​ក្រុង​ប៉ោយប៉ែត​កាលពី​ថ្ង​ទី​១-២​ខែតុលា​ឆ្នាំ​២០១៩ ។​

ជាក់ស្តែង​ឃើញថា ស្ថានភាព​ទឹកជំនន់​នៅ​អាង​អូរ​ខៃ​ដ​នៅ​សង្កា​ត​ត់​ផ្សារកណ្តាល​និង​សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត​ដែល​ជន់​ឡើង​កាលពី​ថ្ងៃទី​២៧​ខែកញ្ញា​កន្លងមក បាន​ស្រក​ច្រើន​ហើយ​។

ប៉ុន្តែ​មិនទាន់​អស់​ទឹក​ហូរ​ខ្លាំង​ហើយ​អាច​បិទ​ទឹក​និង​ជួសជុល​ទំនប់​បាន​វិញ​នៅឡើយ ។​

លោក និង​មន្ត្រី​ពាក់ព័ន្ធ​បាន​ចុះទៅពិនិត្យ ដោះស្រាយ​ស្ថានភាព​ទឹក​ដែល​ស្រុក​ចុះ​ពី​អាង​អូរ​ខៃ​ដន​ក្រុង​ប៉ោយប៉ែត​និង​ពី​ព្រំដែន​ឃុំ​អូរ​បី​ជាន់ស្រុក​អូរជ្រៅ តែ​បាន​ស្រុង​ចុះមក​លិចលង់​ទីធ្លា​ផ្ទះសម្បែង​ពលរដ្ឋ​និង​ផ្លូវលំ​មួយចំនួន​ក្នុង​សង្កាត់​និមិត្ត ឃុំ​សូ​ភី ឃុំ​ច​ង្ហា​រ ឃុំ​សំរោង ។​

ហើយ​គិតពី​ស្ថានភាព​ទឹកជំនន់​សេសសល់​នៅ​ទូទាំង​ខេត្ត ទឹកបាន​ស្រក ពី​ផ្នែក​ខាងលើ តែ​ស្រុង​ចុះមក​លិចលង់​បន្ត​។​

លោក​អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ លោក​គឹម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​អោយដឹងថា បញ្ហា​ធំ​មួយទៀត ទោះបី​ស្ថានភាព​ទឹកជំនន់​នៅ​ទំនប់​អាង​អូ​ខៃ​ដន​នេះ​បាន​ស្រក​ចុះ​ព្រោះ​ទំនប់​បាន​បាក់​ហើយ​ទឹក​ហូរហៀរ​ខ្ជាក់​ចេញ ហើយ​លែង​លិចលង់​ផ្លូវជាតិ​លេខ​៥​ត្រង់​ម្តុំ​អូរ​ខៃ​ដន ហើយ​ចរាចរណ៍​រថយន្ត​ធំ​ក៏ត្រូវ​បើក​អោយ​ដំណើរការ​ពី​ថ្ង​ទី​១​ខែតុលា​មក​ក៏ដោយ ក៏​ទឹក​នេះ​នៅ​បន្ត​ហូរ​ខ្លាំង​បុក​បំផ្លាញ​ផ្លូវដែក​ម្តុំ​នោះ​អស់​ប្រមាណ​១០០​ម៉ែត្រ ពោលគឺ​ផ្លូវដែក​នេះ​គ្មាន​រថភ្លើង​រត់​ស្រាប់​ផង​នោះ ក៏ត្រូវ​ទឹក​ហូរ​បុក​ផ្តាច់​បំផ្លាញ​ខូចខាត​ធ្ងន់ធ្ងរ ហើយ​រឹតតែ​កាត់ផ្តាច់​បន្ថែមទៀត​នូវ​ខ្សែ​រថ​ទៅកាន់​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​៕B/