ផ្លូវធំៗ​ចំនួន​១១​ខ្សែ​ជា​អទិភាព​មុនគេ​ក្នុងការ​រៀបចំ​សណ្តាប់ធ្នាប់​

1562
ចែករម្លែក
  • 180
    Shares

.​មហាវិថី​ព្រះ​នរោត្តម​ព្រះ​សី​សុ​វត្ថ ព្រះសីហនុ ព្រះមុនីវង្ស សហព័ន្ធ​រុស្សី ម៉ៅ​សេទុង កម្ពុជា​ក្រោម ព្រមទាំង​វិថី មុនី​រ៉េត ហ្សា​ដើ​ហ្គោល ផ្លូវ​២៧១ និង​ផ្លូវ​លេខ​៧០…​ជា​គោលដៅ​រៀបចំ​មុនគេ​

កិច្ចប្រជុំ នៃ​កា​រព​ង្រឹ​ក​សន្តិសុខ សណ្តាប់ធ្នាប់​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​

(​ភ្នំពេញ​)៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានសម្រេច​រួចហើយ ក្នុងការ​កំណាត់​យក​ផ្លូវធំៗ​ចំនួន​១១​ខ្សែ​នៅក្នុង​រាជធានី​ភ្នំពេញ​ជា​អទិភាព​​មុនគេ ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​ខណៈដែល​កំណា​ត់​ផ្លូវ​ជាច្រើន​ត្រូវបាន​ប្រជាពលរដ្ឋ​មួយចំនួន​ណា​នោះបាន​រំលោភ​យក​ធ្វើជា​កម្ម​​សិទ្ធិ​ផ្ទាល់ខ្លួន មិន​ខ្វល់ខ្វាយ​ពី​ការកកស្ទះ​ចរាចរណ៍​និង​សោ​ភណ្ឌ​ភាព​ទីក្រុង​នោះ​។​

​មន្ត្រី​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​៖​ចំពោះ​ការសម្រេច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បែបនេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ នៃ​កា​រព​ង្រឹ​ក​សន្តិសុខ សណ្តាប់ធ្នាប់​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​ដោយមាន​ការចូលរួម​ពី​លោក​ឧត្ដមសេនីយ៍​តំណាង​ស្នងការ​នគរបាល​រាជធានី​ ​លោក​ឧត្ដមសេនីយ៍​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​លោក​អភិបាលខណ្ឌ​ទាំង​១២​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​១៩​ខែកក្កដា​​ឆ្នាំ​២០១៧​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ។​

​ក្រោយ​ចប់​កិច្ចប្រជុំ​នោះ​លោក ម៉េ​ត មាស​ភ័​ក្តី​ ​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​៖​កិច្ចប្រជុំ​ខាងលើនេះ​លោក​អភិបាល​​រាជធានី​ភ្នំពេញ​បាន​ផ្តោត​សំខាន់​ទៅលើ​ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​ពោលគឺ​បន្ទាប់ពី​ស្តាប់​របាយការណ៍​របស់​លោក​អភិបាលខណ្ឌ​ទាំង​១២​ហើយ​នោះ អង្គប្រជុំ​ក៏បាន​ពិភាក្សា​ពី​ភាពលំបាក បញ្ហា​ប្រឈម​នានា​ផងដែរ ។​ប៉ុន្តែ​ទោះបី​ជាមាន​បញ្ហា​ប្រឈម​និង​លំបាក​យ៉ាង​ក្តី លោក​ឃួ​ង ស្រេង នៅតែ​ជំរុញ​ការរៀបចំ​សណ្តាប់ធ្នាប់​សាធ​រាណៈ​នេះ​ឱ្យបាន ព្រោះ​វា​ជា​កង្វល់​របស់​ប្រជាពលរដ្ឋ​ដោយ​លោក​អភិបាល​បាន​​សម្រេចយក​ផ្លូវធំៗ​ចំនួន​១១ ជា​អ​ត្តិ​ភាព​មុនគេ​ក្នុង​ការរៀបចំ​សណ្តាប់ធ្នាប់ ក្នុងនោះ​រួមមាន មហាវិថី​ធំ​មាន​មហាវិថី​ព្រះ​នរោត្តម​ព្រះ​​សី​សុ​វត្ថ ព្រះសីហនុ ព្រះមុនីវង្ស សហព័ន្ធ​រុស្សី ម៉ៅ​សេទុង កម្ពុជា​ក្រោម ព្រមទាំង​វិថី មុនី​រ៉េត ហ្សា​ដើ​ហ្គោល ផ្លូវ​២៧១ និង​ផ្លូវ​លេខ​៧០​។​ល​។​

​លោក ម៉េ​ត មាស​ភ័​ក្តី បានបញ្ជាក់​ទៀតថា​៖​ក្នុង​កិច្ចប្រជុំ​នោះ​លោក​អភិបាល​បាន​លើកឡើងថា​មិនមែន​ធ្វើ​តែ​១១​ផ្លូវ​ខាងលើ​ហើយ​ផ្លូវ​ផ្សេងទៀត​មិន​យកចិត្តទុកដាក់​ធ្វើ​នោះទេ ដោយ​យើង​ត្រូវ​ធ្វើជា​ជំហានៗ ។​ដំបូង​យើង​ត្រូវធ្វើ​ការផ្សព្វផ្សាយ​ណែនាំ មិនឱ្យ​ពួកគាត់​យក​ចំណីផ្លូវ នៅមុខ​ផ្ទះ​ធ្វើជា​​ទីតាំង​ប្រកប​អាជីវកម្ម ដោយ​មិន​ទុកអោយ​មាន​ផ្លូវ​ថ្មើរជើង ណែនាំ​ម្ចាស់​អាជីវកម្ម​ដែល​យក​ចំណីផ្លូវ​ធ្វើជា​ចំណតរថយន្ត​និង​ម៉ូតូ​របស់​​ពួកគាត់ ដែល​ទង្វើ​ទាំងនេះ​ធ្វើអោយប៉ះពាល់​យ៉ាងធ្ងន់ធ្ង​ទៅលើ​សណ្តាប់ធ្នាប់​សាធារណៈ ។​កិច្ចការងារ​នេះ​យើង​និង​ឈាន​ទៅអោយ​ម្ចាស់​​អាជីវកម្ម​ធ្វើ​កិច្ចសន្យា ជាមួយ​អាជ្ញាធ​ដើម្បីឱ្យ​ពួកគាត់​បាន​យល់ដឹង​ជាមុន មុន​និង​យើង​អនុវត្ត​វិធានការ​រដ្ឋបាល​។​

​ក្នុងនោះ​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​អះអាងថា​៖​ទន្ទឹមនឹង​ការ​មាន​វិធានការណ៍​បែបនេះ​របស់​រដ្ឋបាល​រាជធានី​គឺ​មិនមែន​មានន័យថា​ជាការ​ប​ន្ទុ​ច​បង្អាក់​ចរន្ត​នៃ​ការធ្វើ​អាជីវកម្ម​,​សេដ្ឋកិច្ច​នោះទេ​គឺ​សេដ្ឋកិច្ច​នៅតែមាន​សកម្មភាព​ហើយ​បញ្ហា​សណ្ដាប់​ក៏ត្រូវ​តែ​ល្អ​ផងដែរ​។​ប៉ុន្តែ​យើង​ក៏​មិន​អាចឱ្យ​ការធ្វើ​អាជីវកម្ម​របស់​បុគ្គល​មួយចំនួន​នោះ​ធ្វើឱ្យ​ខូច​សណ្តាប់ធ្នាប់​សាធារណៈ​និង​ធ្វើឱ្យប៉ះពាល់​ទៅដល់​ប្រជាពលរដ្ឋ​ផ្សេងទៀត​នៅក្នុង​រាជធានី​ភ្នំពេញ​ដែរ​។​
​ ​
​ក្រៅពីនេះ​ក៏បាន​លើកឡើង​ពី​វិធានការណ៍​ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ រថយន្ត​ផ្ទេរ​ទំនិញ រថយន្ត​ក្រឡុក​បេតុង​ដែល​យក​ទ្រូងផ្លូវ​ធ្វើ​សកម្ម​​ភាព​ដាក់​អ្នកដំណើរ​រឺ​ផ្ទេរ​ទំនិញ​ដែល​ធ្វើឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​និង​មាន​វិធានការ​រដ្ឋបាល​ផងដែរ​មិន​​អាច​ទុកឱ្យ​មានការ​ថ្នាំងថ្នាក់​ពី​សំណាក់​ប្រជាពលរដ្ឋ​នោះទេ​៕ដោយ​៖​រ៉ា​ម៉ន​