ផ្លូវលំ​ជនបទ​មួយចំនួន​នៅ​ខេត្តបន្ទាយមានជ័យ​ចាប់ផ្តើម​ស្ថាបនា​

715
ចែករម្លែក
  • 31
    Shares

ដោយ : ភ្នំ​ស្វាយ / បន្ទាយមានជ័យ​៖​ផ្លូវលំ​ជនបទ​មួយចំនួន​នៅ​ខេត្តបន្ទាយមានជ័យ​ចាប់ផ្តើម​ស្ថាបនា និង​ត្រៀម​ស្ថាបនា​។​លោក​ជា​យុ​ទ្ធា​រុណ​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តបន្ទាយមានជ័យ​ឱ្យដឹង​ថ្ងៃទី​១៦​ខែមីនា​ថា : លោក​និង​មន្ត្រី​បាន​ចុះ​មើល​ទីតាំង​គោលដៅ​ផ្លូវលំ​ទាំងនោះ ដោយបាន​ចុះ​ពិនិត្យ​សកម្មភាព​ផ្លូវ​ក្រាល​កៅស៊ូ​២​ជាន់ DBST ផ្លូវ​រ៉ា​សូ​ភី ប្រវែង ២០.០០០​ម៉ែត្រ ចាប់ពី​ផ្លូវជាតិ​លេខ​៥​ចំណុច​ភូមិ​រ៉ា​សូ​ភី ទៅដល់​ភូមិ​កណ្តាល ឃុំ​សឹង្ហ ស្រុក​អូរជ្រៅ (​ក្នុង​ក្របខណ្ឌ​គម្រោង RIP VI) ។

​ក្រុមហ៊ុន​ចាប់ផ្តើម​ត្រួសត្រាយ​ស្ថ​ប​នា​បាន​មួ​យស​ប្តា​ហ៏​ហើយ ។​ចំពោះ​ផ្លូវ​៤​ខ្សែ​ទៀត​នៅ​ស្រុក​នេះ និង​ស្រុក​ដទៃទៀត​ប្រវែង ៣៣,៦០០​ម៉ែត្រ​ទៀត​និង​ចាប់ផ្តើម​ក្នុង​ស​ប្តា​ហ៏​ក្រោយ​នេះដែរ ។​
​លោក​បាន​ទទួលស្គាល់ថា ប្រជាពលរដ្ឋ​ទន្ទឹង​រងចាំ​ជាច្រើន​ឆ្នាំ​មកហើយ នូវ​ការស្ថាបនា​ផ្លូវលំ​ជនបទ​ទាំងនេះ ពី​ផ្លូវដី​ទៅជា​ផ្លូវ​ក្រាល​កៅស៊ូ ។​គឺ​បាន​ស្ថាបនា​ក្រោម​ឥណទាន​ធនាគារអភិវឌ្ឍន៍អាស៊ី​តាមរយ​:​មូល​និ​ធី​ប្រទេស​លោក​សេរី​មួយចំនួន​៕S/


រូបថត : ផ្លូវលំ​ជនបទ​មួយចំនួន​នៅ​ខេត្តបន្ទាយមានជ័យ​ចាប់ផ្តើម​ស្ថាបនា មាន​ផ្លូវ​រ៉ា​សូ​ភី ប្រវែង ២០,០០០​ម៉ែត្រ ចាប់ពី​ផ្លូវជាតិ​លេខ​៥​ចំណុច​ភូមិ​រ៉ា​សូ​ភី ទៅដល់​ភូមិ​កណ្តាល ឃុំ​សឹង្ហ ស្រុក​អូរជ្រៅ​ជាដើម​(​រូប​: ភ្នំ​ស្វាយ​)​