ផ្លូវលំ​មួយ​ខ្សែ​នៅ​ស្រុក​ពារាំង​ដែល​រង​ការខូចខាត​នាពេល​កន្លងមក​ត្រូវបាន​ជួសជុល​

315

​(​ព្រៃវែង​)៖​ផ្លូវលំ​មួយ​ខ្សែ​នៅតាម​ដង​ទន្លេតូច​ជាប់​ព្រំប្រទល់​ខេត្តព្រៃវែង​និង​ខេត្តកណ្ដាល​ដែល​បាន​រង​នូវ​ការខូចខាត​ស្ទើ​តែ​ធ្វើ​ចរាចរណ៍​លែងកើត​ហើយ​នោះ ពេលនេះ​ត្រូវបាន​គ្រឿងចក្រ​របស់​មន្ទីរ​សាធារណៈការ​ខេត្តព្រៃវែង​ចុះ​ឈូសឆាយ​សម្រួល​ហើយ​។​

​លោក​អ៊ុន​សុធា​ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្តព្រៃវែង​បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹងថា​ផ្លូវ​ដែល​គ្រឿងចក្រ​របស់​សាធារណៈការ​ខេត្ត​កំពុង​ជួសជុល​នេះ​មាន​ចំនួន​បី​ឃុំ​ក្នុងស្រុក​ពារាំង​និង​ស្រុក​ពោធិ៍​រៀង​ខេត្តព្រៃវែង​។​ដែល​ត​ភ្ជាប់​ពី​ឃុំ​កំពង់​ពពិល​.​កំពង់​ប្រាំង​.​និង​ឃុំ​ព្រែក​តាសរ​ដែលមាន​ច​ចម្ងាយ​ជាង​២០​គីឡូម៉ែត្រ​ជា​ផ្លូវ​ក្រាល​គ្រួស​ក្រហម​។

​លោក​ប្រធាន​មន្ទីរ​បញ្ជាក់ថា​ដោយ​ឃើញ​ពី​ស្ថានភាព​ផ្លូវ​ពិបាក​គឺ​នៅក្រោយពេល​មេឃ​ភ្លៀង​ជោគជាំ​នៅ​រដូវវស្សា​នេះ​ទើប​អាជ្ញាធរ​ស្រុក​និង​ខេត្ត​សម្រេច​ឲ្យ​គ្រឿងចក្រ​ចុះ​ឈួ​ស​ឆាយ​សម្រួល​តែម្ដង​។​ផ្លូវ​នេះ​ជា​គម្រោង​របស់​រដ្ឋាភិបាល​ដែល​ក្រាល​កៅស៊ូ​ភ្ជាប់​ពី​ឃុំ​មេសរ​ប្រ​ចាន់​ដល់​ឃុំ​ព្រែក​តាសរ​ដែលមាន​ប្រវែង​ជាង​៤០​គឺ​ឡូ​ម៉ែត្រ​។

​ប៉ុន្តែ​ដោយ​ថវិកា​មានកំណត់​ទើប​យើង​ក្រាល​កៅស៊ូ​បានតែ​៣​គឺ​ឡូ​ម៉ែត្រ​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ​។​ក្នុងនោះ​នៅ​ឃុំ​កំពង់​ពពិល​បាន​៣​គឺ​ឡូ​ម៉ែត្រ​។​លុះដល់​ខែមករា​ឆ្នាំ​២០១៨​យើង​និង​ធ្វើ​បន្ត​ពី​ឃុំ​កំពង់​ពពិល​ទៅ​ឃុំ​កំពង់​ប្រាំង​ចំនួន​៣​គឺ​ឡូ​ម៉ែត្រ​ទៀត​។​រីឯ​គ្រួស​ក្រហម​ដែល​កំពង់​ចាក់​និង​ឈូសឆាយ​នេះ​គឺ​គ្រាន់តែ​ជាការ​សម្រួល​ឲ្យ​ទាន់ពេលវេលា​ប​ប៉ុណ្ណោះ​។

​គួររម្លឹកថា​ផ្លូវ​មួយ​ខ្សែ​នេះ​នាពេល​កន្លងមក​បានរ​ង​នូវ​ការ​ខូច​ដូច​ថ្លុក​ក្របី​ដេក​ធ្វើ​ឲ្យ​ពលរដ្ឋ​សិ​ស្សា​នុស​សិស្ស​មន្ត្រីរាជការ​ពិបាក​ក្នុងការ​ធ្វើដំណើរ​ដោយ​ជាប់​ឡាន​ជាប់​ម៉ូតូ​។​មិនតែប៉ុណ្ណោះ​ក៍មាន​កម្មករ​កម្មការិនី​រោងចក្រ​ជាច្រើន​នា​កក់​ត្រូវបាន​ថៅកែ​កាត់លុយ​ជា​ញឹកញាប់​នៅពេល​មាន​ភ្លៀង​ពេលយប់​ព្រឹក​ឡើង​រថយន្ត​ដឹក​កម្មករ​ជាប់ផុង​ទៅមុខ​អត់​រួច​។

​ទោះបីជា​យ៉ាង​ពលរដ្ឋ​បាន​សាទរ​ចំពោះ​អាជ្ញាធរ​ដែល​បាន​ជួសជុល​និង​សម្រួល​ផ្លូវ​នេះ​ដើម្បី​ឲ្យ​ពួកគាត់​បានធ្វើ​ដំណើរ​ទៅមក​ឬ​ដឹក​កសិផល​ផ្សេងៗ​ទាន់ពេលវេលា​៕S/​ដោយ​៖​ចាន់ ថន​

​ផ្លូវលំ​មួយ​ខ្សែ​នៅ​ស្រុក​ពារាំង​ដែល​រង​ការខូចខាត​នាពេល​កន្លងមក​ត្រូវបាន​ជួសជុល​