ផ្លូវលំ​មួយ​ខ្សែ​ប្រវែង​១,៥០០​ម៉ែត្រ​នៅ​ស្រុក​ពាម​រក៍ ត្រូវបាន​ជួសជុល​ឡើងវិញ​ដោយ​ប្រើ​ខ្សាច់​ភ្នំ​

146
ចែករម្លែក

ដោយ​: ចាន់ ថន / ព្រៃវែង​: លោក ហោ ម៉េង​គី ប្រធាន​ក្រុមការងារ​ចុះជួយ ភូមិ​ស្ទឹង​ស្លូត​បាន​ដឹកនាំ​គ្រឿងចក្រ​ឈូសឆាយ​។ ចាក់ដី​ខ្សាច់​ភ្នំ​ជួស​ជូ​ល​ផ្លូវ​មួយ​ខ្សែ ស្ថិតក្នុង​ភូមិ​ស្ទឹង​ស្លូត ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍​ខេត្តព្រៃវែង ប្រវែង​១,៥០០​ម៉ែត្រ​។​

​កំណាត់​ផ្លូវ​មួយ​ខ្សែ​នេះ អតីត​ផ្លូវជាតិ​លេខ​១ ត្រង់ចំណុច​ស្ទឹង​ស្លូត ឬ​ស្ទឹង​វ៉ា​មី ដែល​ត្រូវបាន​គេ​ធ្វើ​ផ្លូវ​វាង​ថ្មី កាលពី​ឆ្នាំ​២០០៣​មកម្ល៉េះ​។ ហើយ​សព្វថ្ងៃ​ផ្លូវ​នេះ បានក្លាយ​ទៅជា​ផ្លូវលំ​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ក្នុងភូមិ​ស្ទឹង​ស្លូត​។ លោក ហោ ម៉េង​គី បាន​ឲ្យ​ដឹងថា ការចំណាយ​ក្នុងការ​ជួសជុល​ផ្លូវ​មួយ​ខ្សែរ​នេះ ។​
​គឺ​មួយ​ភាគ​បានមកពី​ការចូលរួម​ជា​ថវិការ ពី​សប្បុរសជន ក៏ដូចជា​អាជ្ញាធរ​មួយចំនួន​ក្នុង​។ និង​ក្រៅ​ស្រុក​ទូទាំង​ខេត្តព្រៃវែង និង​ធនធាន​របស់លោក​ផ្ទាល់​សម្រាប់​បន្ថែម​បង្គ្រប់ ដូចជា​គឿង​ចក្រ​ឈូសឆាយ និង​ឡាន​ដឹក​ដី​ជាដើម​,,,​។​

​លោក​បាន​បន្ថែមថា ក្រុមការងារ​របស់លោក​បានរួម​គ្នា​ធ្វើការ​ជួសជុល ផ្លូវលំ​ក្នុងភូមិ​ស្ទឹង​ស្លូត នេះ​បាន​ប្រវែង​ជាង​១,៥០០​ម៉ែត្រ​។ ដោយ​ប្រើ​ជា​ប្រភេទ​គ្រួស​ខ្សាច់​ភ្នំ ដែល​ចំណាយ​ថវិការ​អស់​ជិត​៥,០០០$​។​ ​ដើម្បី​ចាក់​លុប តាម​កន្លែង​ដែលមាន​ទឹក​ដក់​ជា​ក្រ​ហុក​តូចធំ និង​ឈូស​ផ្លូវ​ឲ្យ​បាន​ធំ​ស្មើ​ស្អាត​។ ដោយ​លោកមើលឃើញថា នេះ​ជា​រដូវភ្លៀង ហើយក៏​ជា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ផង​ដែល​។ ដូច្នេះ​ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ពុក​ម៉ែ​តា​យាយ​កូនក្មួយ ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ទៅមក​សម្រាប់ធ្វើ​បុណ្យទាន​តាម​ទី​វត្ត​អារាម​! ក៏ដូចជា​ទៅ​សាលារៀន​។ ទើប​ក្រុមការងារ សម្រេច​ប្រមូលប្រាក់​មក​ជួសជុល​ផ្លូវ​នេះ​តែម្ដងទៅ​។​

​បើ​យោ​តាម​សម្តី​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុងភូមិ​ស្ទឹង​ស្លូត​ទាំងអស់ បាន​ប្រាប់ថា​៖ ចាប់តាំងពី​លោក ហោ ម៉េង​គី​បាន​ដឹកនាំ​ក្រុមការងារ​ចុះជួយ​ភូមិ​ស្ទឹង​ស្លូត នេះ​មក​។ បង​ប្អូ​ង​ក្នុងភូមិ​មានចិត្ត​សប្បាយរីករាយ​ណាស់ ដោយ​លោក ហោ ម៉េង​គី តែងតែ​ជួយ​ឧបត្ថម ដល់​បងប្អូន​ដែល​ជួប​ការលំបាក ជាពិសេស​នោះ​គឺ ផ្លូវថ្នល់​ក្នុងភូមិ​តែម្តង​៕