ផ្លូវ​ក្រាល​កៅស៊ូ​១​ខ្សែ​ឆ្លងកាត់​៣​ស្រុករ​ខូចខាត​ទាំងស្រុង​រាប់​ឆ្នាំ​មកហើយ​ដោយ​ដឹក​ដឹក​ថ្ម​លើស​ទម្ងន់​

114
ចែករម្លែក

ដោយ:​បាយ័ន​/​សៀមរាប ៖ ផ្លូវ​ជនបទ​មួយ​ខ្សែ​ដែល​បាន​ចាក់​ក្រាល​កៅស៊ូ​មួយ ហើយ ដែល​ឆ្លងកាត់​ស្រុក​៣​ស្រុក គឺ​អង្គរធំ អង្គរជុំ និង ស្រុក​វ៉ារិន ត្រូវ​រង​ការខូចខាត​ស្ទើ​ទាំងស្រុង រាប់​ឆ្នាំ​មកហើយ​ដោយ​ការដឹកជញ្ជូន​លើស​ទម្ងន់ របស់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម ដឹក​ថ្ម នៅ​ខេត្តសៀមរាប ។​

លោក​មេឃុំ​គោក​ដូង ស្រុក​អង្គរជុំ បាន​និយាយថា ផ្លូវ​មួយ​ខ្សែ​នេះ គឺជា​សរសៃឈាម​សេដ្ឋ កិច្ច​ដ៏​សំខាន់ របស់​ប្រជាកសិករ​ក្នុងស្រុក​ទាំងបី ដើម្បី​ដឹកជញ្ជូន​កសិផល​របស់​ខ្លួន​ទៅកាន់​ទីផ្សារ​។

លោក​បាន​បន្តទៀតថា ក្រោយពេល​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​អាណត្តិ​ទី​៥ បានផ្តល់​ផ្លូវ​មួយ​ខ្សែ​ដោយ​ធ្វើការ ស្ថាបនា​ក្រាល​ថ្ម ចាក់​ក្រាល​កៅស៊ូ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ មានការ​សប្បាយ ចិត្ត​យ៉ាងខ្លាំង ព្រមធ្វើ​ឲ្យ​បងប្អូន​មាន​សុខភាព​ល្អ​និង​ប្រើប្រាស់​ពេលវេលា​ទៅមក​ឆាប់រហ័ស មិន​ពិបាក​ក្នុង​ការធ្វើ ដំណើរ​រយៈពេល​យូ​ដូច​កាល​ផ្លូវ​ដីក្រហម​នោះឡើយ​។ តែ​គួ​ឲ្យ អនិច្ចា​ផ្លូវ​ជនបទ​មួយ​ខ្សែ​នេះ មិនបាន​ប៉ុន្មាន​ឆ្នាំ​ផង ក៏ត្រូវ​រង​ការខូចខាត​យ៉ាងខ្លាំង ដែល​ធ្វើ​ឲ្យ​មានការ​ពិ​កបាក​ក្នុង​ការធ្វើ​ចរាចរណ៍​ទៅមក សំខាន់​នៅពេល​រថយន្ត​ដឹក​អ្នក​ជម្ងឺ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរ មានការ​លំបាក​យ៉ាងខ្លាំង ពីព្រោះ​តួ​ផ្លូវ​បានក្លាយ​ទៅជា​ក្រឡុក​ធំៗ ដែល​មើល​មិន​យល់ថា​ជា​ផ្លូវ​នោះឡើយ ។

លោក​បាន​ថា បញ្ហា​ទាំងនេះ​គឺ បណ្តា​មកពី​ក្រុមហ៊ុន​រថយន្ត​ធំៗ បាន​ដឹកជញ្ជូន​ថ្ម​ចេញពី​ក្នុងភូមិ​សាស្ត្រ​ឃុំ​គោក​ដូង​នេះ ដោយបាន​ផ្ទុក​លើស​ទម្ងន់ ដោយ​ក្នុង​មួយថ្ងៃៗ​ជាច្រើន​សិប​គ្រឿង​ក្នុងកា​រដឹក​ជញ្ជូន។ ម្យ៉ាងទៀត​នៅពេលដែល​ផ្លូវ​មួយ​ខ្សែ​នេះ​បាន​រង​ការ​ខូច ខាត​ប៉ុណ្ណឹង​ហើយ ក្រុម​រថយន្ត​ទាំងនេះ​ក៏បាន​បើក​ឆ្លងកាត់​ទៅតាម​បណ្តា​ផ្លូវ​ផ្សេងៗ​ទៀត ដែលជា​ផ្លូវ​គ្រួស​ក្រហម ក៏​ត្រូវបាន​បំផ្លាញ​គ្មាន​សល់​អ្វី​ឡើយ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ក្តៅក្រហាយ ចំពោះ​រថយន្ត​ដឹកជញ្ជូន​ថ្ម​ទាំងនេះ​ទៀតផង​។ លោក​បាន​បន្តទៀតថា ពេលនេះ​ក្រុមហ៊ុន​ធ្វើ​អា​ជី​កម្ម​ថ្ម បាន​ឲ្យ​គ្រឿងចក្រ​ធ្វើការ​សម្រួល​ផ្លូវ​ក្នុងភូមិ​គោក​ដូង តែ​វា​ជាការ​ឥតអំពើ​នោះទេ គឺ​ផ្លូវ​ខូច​មិនមែន​តែ​ខូច​នៅក្នុង​ភូមិ​គោក​ដូង​ឡើយ គឺ​តាម​បណ្តោយ​ផ្លូវ​នេះ​ទាំងស្រុង​តែម្តង ។

ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ដងផ្លូវ​នោះបាន​ប្រាប់​ឲ្យ​ដឹងថា ផ្លូវ​ខូចខាត​ប៉ុណ្ណឹង​ហើយ ការបើកបរ​របស់រ​ថ​យន្ត​ទាំង នោះ ក៏​ពុំដែល​បង្អង់​ល្បឿន​ឡើយ ដែល​បង្ក​ឲ្យ​ធូលី​ហុយ​ចូលទៅក្នុង​ផ្ទះ​របស់​ពួកគាត់ នៅពេល​កំពុង​ទទួលទាន​អាហារ ព្រមទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ទាំងចាស់​ទាំង​ក្មេង សំខាន់​គឺ​ផ្លូវដងហើម។ ក្នុងនោះ​បងប្អូន​ក៏បាន​សំណូម​​ពរ​ដល់​អាជ្ញាធរខេត្ត ក៏​ដូច​ប្រមុខ​រាជរដ្ឋាភិបាល សូមជួយ​សង្គ្រោះ​ផ្លូវ​មួយ​ខ្សែ​នេះ​ផង និង មាន​វិធានការ​ចំពោះ​រថយន្ត​ដឹក​ថ្ម​លើស​ទម្ងន់​នេះ​ផង ដែលជា​អ្នក​ដើមហេតុ​បំផ្លាញ​ផ្លូវ​របស់​ពួកគាត់។

ម្យ៉ាងទៀត​នៅពេលដែល​ពួកគាត់​ហាមឃាត់​មិន​ឲ្យ​បើកបរ​ឆ្លងកាត់​ផ្លូវ​ក្នុងភូមិ គេ​បាន​ឆ្លើយថា ក្រុមហ៊ុន​របស់គេ​បាន​បង់ប្រាក់​ឲ្យ​ថ្នាក់លើ​អស់ហើយ ។​

តាម​ការបញ្ជាក់ ពី​អាជ្ញាធរ​ស្រុក​អង្គរជុំ ប្រាប់ថា ផ្លូវ​មួយ​ខ្សែ​នេះ គឺ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​មាន គម្រោង​ហើយ ក្នុងការ​ស្តារឡើងវិញ ប៉ុន្តែ​បញ្ហា​ចំបង​នោះ ទាំង​មន្ទីរ​សាធារណការ និង អភិវឌ្ឍន៍ជនបទ មានការញ៉ាក​ចំពោះ​ក្រុម​រថយន្ត​ដឹក​ថ្ម​ទាំង​នោះឯង ។ ដោយ​កន្លងមក​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត បាន​សហការ​ជាមួយ​អាជ្ញាធរ​អប្សរា ធ្វើការ​ថ្លឹង​ទម្ងន់​រថយន្ត​ដឹកជញ្ជូន​ថ្ម ដី​ទាំងនេះ ក៏មាន​ផ្ទុះ​ការតវ៉ា​ម្តងមកហើយដែរ​។ តែ​នៅពេល​អាជ្ញាធរ​ស្រុក​ទាំងបី បានធ្វើការរឹតបណ្តឹង​ទៅលើ​ផ្លូវ​មួយ​ខ្សែ​នេះ ក្រុម​រថយន្ត​ទាំងនេះ​បាន​បង្វែ​ដឹកជញ្ជូន​ចូល​តាមផ្លូវ​ដីក្រហម​ក្នុងភូមិ បានធ្វើ​ឲ្យ​ខូចខាត​យ៉ាងខ្លាំង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខឹង​ទៀតផង ។

សូមបញ្ជាក់ថា​ផ្លូវ​នេះ​មាន​ប្រវែង​ប្រមាណ​៣០​គឺ​ឡូ​ម៉ែត្រ ហើយ​ត​ភ្ជាប់​ពី​ខេត្តសៀមរាប ដោយ​ឆ្លងកាត់ ស្រុក​អង្គរធំ ស្រុក​វ៉ារិន និង​ស្រុក​អង្គរជុំ ហើយ​យ​ការខូចខាត​ផ្លូវ​នេះ​ដោយសារ​រថយន្ត​ធុន​ធំ​ទៅ​ដឹក​ថ្ម​ចេញពី​ភ្នំ​គោក​ដូង​ស្ថិតក្នុង​ឃុំ​គោក​ដូង ស្រុក​អង្គរជុំ យកមក​ចែកចាយ​ក្នុង​ខេត្តសៀមរាប និង​បណ្តា​ស្រុក​ដទៃទៀត​ដោយ​គ្មាន​ការទទួល​ខុសត្រូវ ទើប​បណ្តាលឲ្យផ្លូវ​នេះ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​បែបនេះ អស់​រាប់​ឆ្នាំ​មកហើយ​៕B/