ផ្លូវ​ក្រាំងធ្នង់​តំបន់​អភិវឌ្ឍន៍​ថ្មី​សាងសង់​បាន​៨០​ភាគរយ​

180
ចែករម្លែក

​ភ្នំពេញ​: ផ្លូវ​បេតុង​ចំនួន​ពីរ​ខ្សែ​ដែល​លាតសន្ធឹង​កាត់​សង្កាត់​ចំនួន​ពីរ គឺ​សង្កាត់​គោក​ឃ្លាង និង​សង្កាត់​ក្រាំងធ្នង់​ក្នុង​ខណ្ឌ​សែន​សុខ​ក្នុង​តំបន់​អភិវឌ្ឍន៍​ថ្មី​ស្ថាបនា​បាន​៨០​ភាគរយៈ​ហើយ បានគិត​មក​ត្រឹម​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩ ។ ផ្លូវ​បេតុង​ថ្មី​នេះ​ក្រោម​ការឧបត្ថម្ភ​ពី​បុរី​ភ្នំពេញ​ថ្មី​។

​លោក ជា ស៊ី​មុយ ប្រធាន​ក្រុម​ផ្នែក​ទំនាក់ទំនង​លក់​នៃ​បុរី​ភ្នំពេញ បាន​ប្រាប់​ឱ្យ​ក្រុម​អ្នក សារព័ត៌មាន កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩​ថា គិត​មកដល់​ថ្ងៃនេះ ការសង​សង់​ផ្លូវ​បេ​តុ​ថ្មី ទាំងពីរ​ខ្សែ​ក្នុង​តំបន់​នោះ​កំពុង​ស្ថាបនា​ដល់​ប្រមាណ​៨០​ភាគរយ​។​ដូច្នេះ​មិនយូរ​ឡើយ​ផ្លូវ​ទាំងនេះ​នឹង​ហើយ​១០០​ភាគរយ​ដើម្បី​ត្រៀម​រំដោះ​ចរាចរ​ក្នុង​តំបន់ និង​អ្នកធ្វើដំណើរ​ឆ្លងកាត់​។ ជាពិសេស នោះ​កុំឱ្យ​ពិបាក​ក្នុង​ឆ្លងកាត់​ពី​តំបន់​ភ្នំពេញ​ថ្មី​មក​ក្រាំងធ្នង់ ឬ​ឆ្លង​ពី​តាំងក្រសាំង​ទៅកាន់​អាកាស យានដ្ឋាន​អន្តរ​ជា​ភ្នំពេញ​អន្តរជាតិ​។ ដូចនេះ នឹង​លែងមាន​កកស្ទះ​ទៀតហើយ​ព្រោះ​ផ្លូវ​បេតុង ពីរ​ខ្សែ​ដែល​លាតសន្ធឹង​កាត់​សង្កាត់​ពីរ​នេះ នឹង​រំដោះ​ការកកស្ទះ​របស់​អ្នកដំណើរ​ឆ្លងកាត់ ក៏ដូចជា​ប្រជាពលរដ្ឋ​លែង​ព្រួយបារម្ភ​ខែវស្សា​ពិបាក​ទៀត​។​

​ក្រុមហ៊ុន​របស់លោក​សូម​ថ្លែងអំណរគុណ​ដល់​លោក ម៉ូ​វ ម៉ានិត អភិបាលខណ្ឌ​សែន​សុខ ដែល​តែងតែ​ចិត្ត​ទុកដាក់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ក៏ដូចជា​អនុញ្ញាតឱ្យ​បុរី​ភ្នំពេញ​ថ្មី​ចូលខ្លួន​ធ្វើការ អភិវឌ្ឍន៍​ដាច់ស្រយាល​ស្ងាត់ជ្រងំ​ឱ្យ​ប្រែក្លាយជា​តំបន់​ជា​ប្រជុំជន​អ៊ូអរ​និង​ជាពិសេស​សម្រួល ចរាចរណ៍​។​

​សូម​រំលឹក​ផងដែរ​ថា កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៩ លោក ម៉ូ​វ ម៉ានិត បាន​ដឹកនាំ ក្រុមការងារ​ចុះ​ពិនិត្យ​ការស្ថាបនា​ផ្លូវ​បេតុង​ចំនួន​ពីរ​ខ្សែ​នេះ​ជា​លើក​ទី​២​។​ផ្លូវ​នេះ​ជា​អំណោយ​ពី​លោក​ឧកញ៉ា ប៊ុន ហៃ អគ្គនាយក​ក្រុមហ៊ុន​បុរី​ភ្នំពេញ​ថ្មី ដែល​ចំណាយ​ទឹកប្រាក់​ប្រមាណ ពីរលាន​ដុល្លារ​។ ផ្លូវ​ទាំងពីរ​ខ្សែ​នេះ​មាន​ប្រវែង​សរុប​២.៧០០​ម៉ែត្រ​ទ​ទឺង​១២​ម៉ែត្រ​,​កម្រាស់ ពីរ​តឹក​។ ជា​ប្រភេទ​បេតុង​ក្រាស់​រឹងមាំ​ដែល​លាតសន្ធឹង​កាត់​សង្កាត់​ចំនួន​២ គឺ​សង្កាត់​គោក​ឃ្លាង នឹង​សង្កាត់​ក្រាំងធ្នង់ ក្នុង​ខណ្ឌ​សែន​សុខ​៕ ដោយ​: បូ​រិ​ន​