ផ្លូវ​ជាប់​របង​ខាងត្បូង​វត្ត​ថ្មី ក្នុង​សង្កាត់​គោកចក ប្រវែង៣២០​ម៉ែត្រ កំពុងដំណើរការ​ចាក់​បេតុង​

372
ចែករម្លែក

ដោយ​:បាយ័ន​/​សៀមរាប ៖ ផ្លូវ​ជាប់​របង​ខាងត្បូង​វត្ត​ថ្មី ដែល​ស្ថិតនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប ដែលមាន​ប្រវែង​៣២០​ម៉ែត្រ បាន​នឹង​កំពុងដំណើរការ​ចាក់​បេតុង អនុវត្ត​ដោយ គម្រោង​របស់​រដ្ឋបាល​ខេត្ត កាលពី​រសៀល ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩​នេះ​។​

ផ្លូវលំ​ក្រាល​គ្រួស​ក្រហម​ដែលមាន​ប្រវែង​៣២០​ម៉ែត្រ ទទឹង ៦​ម៉ែត្រ ស្ថិតនៅ​ក្នុងភូមិ ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ផ្លូវ​ជាប់​របង​ខាងត្បូង​វត្ត​ពោធិ​វង្ស ហៅ​វត្ត​ថ្មី ទៅ​លិច​ត​ភ្ចា​ប់​នឹង​ផ្លូវ​ចាស់​ជិត​ដល់​មុខ​សាលាសង្កាត់​។

​កន្លងមក​សង្កាត់​គោកចក​បាន​លើក​គម្រោង​ជា​អន្លើរៗ​ដោយ​ប្រើប្រាស់ មូលនិធិ​សង្កាត់ សាងសង់​ផ្លូវ​បេតុង​នៅលើ​កំណាត់​ផ្លូវ​នេះ​ពីមុខ​សាលា សង្កាត់​ទៅ​លិច តែ​នៅ​ប៉ែក​ខាង​កើតមក​ភ្ចា​ប់​ជាមួយ​ផ្លូវ​មិត្តភាព​កម្ពុជា​កូរ៉េ​ត្រង់ចំណុច​ប្រសព្វ​ខាងត្បូង​វត្ត​ថ្មី​នៅ​ជា​ផ្លូវ​ក្រាល​គ្រួស​ក្រហម មិនទាន់​ចាក់​បេតុង​នៅឡើយ ដែលមាន​ប្រវែង ៣២០​ម៉ែត្រ​។​

ដោយ​មើលឃើញ​ពី​ការចាំបាច់ និង​សំណូមពរ​របស់​បងប្អូន​ប្រជាជន រដ្ឋបាល​ខេត្តសៀមរាប បាន​លើក​គម្រោង​បន្ថែម​លើ​កំណាត់​ផ្លូវ ដែល​នៅសល់​ដើម្បីអោយ​មានការ​សម្រួល​ក្នុងការ​ធ្វើដំណើរ​៕B/


#