ដោយ: បាយ័ន / សៀមរាប: ផ្លូវដីសក្រាលគ្រួសក្រហមមួយខ្សែប្រវែង២៤០០ម៉ែត្រ ដែលជាគម្រោងមូលនិធិឃុំឆ្នាំ២០១៧ ស្ថិតក្នុងភូមិប្រីយ៍១ និងភូមិប្រីយ៍២ ឃុំប្រីយ៍ ស្រុកស្រីស្នំ ខេត្តសៀមរាប បានសាងសង់រួចរាល់ជាស្ថារព។
កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ក្រុមការងារទីចាត់ការផែនការនិងវិនិយោគ សាលាខេត្តសៀមរាប បានចូលរួមបិទគម្រោងជួសជុលផ្លូវដីស ក្រាលគ្រួសក្រហមប្រវែង២៤០០ម គម្រោងមូលនិធិឃុំឆ្នាំ២០១៧ តាមការពិនិត្យលក្ខណៈបច្ចេកទេសលើការកិនបង្ហាប់ដី ប្រវែងទទឹងផ្លូវ ការប្រើប្រាស់ឧបករណ៍គ្រឿងចក្រ និងកម្រាស់នៃការចាក់បំពេញគ្រួសក្រហមលើតួផ្លូវ គឺបានអនុវត្តតាមបទដ្ឋានបច្ចេកទេសដែលមានចែងក្នុងកិច្ចសន្យា។
ក្រមការងារទីចាត់ការផែនការនិងវិនិយោគ សាលាខេត្តសៀមរាប បានបញ្ជាក់ថា ផ្លូវគឺជាសសៃឈាម សម្រួលដល់ការធ្វើដំណើរនិងដឹកកសិផលនានា របស់បងប្អូនប្រជាពលរដ្ឋទូទាំងភូមិ ស្រុកស្រីស្នំ បានស្រួលផងដែរ៕ ល