ផ្លូវ​នៅក្នុង​ក្រុង​សៀមរាប​មួយចំនួន​កំពុងតែ​យ៉ាប់​ហើយ​

317
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: ភ្លៀង​បាន​ធ្លាក់​ជា​បន្តបន្ទាប់ ជាហេតុ​បណ្តាល​ឲ្យ​ផ្លូវ​មួយចំនួន នៅក្នុង​ក្រុង​សៀមរាប ដែលជា​មជ្ឈមណ្ឌល​ទេសចរ​វប្បធម៌ បាន​កាន់តែ​ដុនដាប​។ លើសពីនេះទៅទៀត ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក៏ដូចជា​ភ្ញៀវទេសចរ មានការ​លំបាក​ក្នុងការ​ធ្វើដំណើរ​ទៀតផង​។​

​តែ​ទោះបី​យ៉ាងណាក៏ដោយ គេ​ពិនិត្យឃើញថា​ផ្លូវ​មួយចំនួន​មាន​ភាពល្អ​ស្អាត តែ​នៅ​ផ្លូវធំៗ​តែប៉ុណ្ណោះ ប៉ុន្តែ​ផ្លូវ​មួយចំនួន​ផ្សេងទៀត​បាន​រង​ការខូចខាត​ជា​អន្លើៗ ព្រោះថា​ផ្លូវ​ខ្លះ​បាន​ខូច​រាប់​ឆ្នាំ​មកហើយ គ្មាន​ការជួសជុល​ធ្វើ​ថ្មី​ទេ​និង​ផ្លូវ​មួយចំនួនទៀត​បាន​ជួសជុល​ធ្វើ​រួចរាល់​ក៏​ខូច​នៅ​មិនយូរប៉ុន្មាន​។​

​នៅ​រដូវវស្សា​ឆ្នាំ​នេះហើយ​គាប់​ជួនរ​ដូច​ភ្ជុំបិណ្ឌ ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ផង​នោះ ផ្លូវ​ជាច្រើន​ខ្សែ​បាន​ខូចខាត​ធ្វើដំណើរ​ពុំ​កើត ជាពិសេស​ផ្លូវ​ទាំងនោះ​មាន​ជង្ហុក​តូច ធំ ទៅតាម​ទំហំ​នៃ​ការខូចខាត​ហើយ​ជង្ហុក​នោះ​មាន​ការដក់​ទឹក​មើលទៅ​គួរអោយ​លំបាក​ភ្នែក​បំផុត​។​

​ជាទូទៅ​ផ្លូវ​នៅ​តម​សង្កាត់​នានា​មួយចំនួន​ដែល​រង​ការខូចខាត ដែលជា​ឧបសគ្គ​មួយ​ធ្វើអោយមាន​ការលំបាក​យ៉ាងខ្លាំង ដែល​ប្រជាពលរដ្ឋ​មានការ​រ​អូរ​ទាំ ដោយ​ពួកគាត់​បន្ទោស​ថា​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត ក៏ដូចជា​ចៅហ្វាយខេត្ត​ប្រាំមួយ​អាណត្តិ​មកហើយ ថែទាំ​ធ្វើ​ផ្លូវ​ជាប់​មិនបាន​យូរ​។​

​ថ្មីៗ​កន្លងទៅនេះ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តសៀមរាប​ដែល​ទើប​និង​ឡើង​ថ្មី បានធ្វើ​ស​និ្ន​សិទ្ធ​ការ​សែត​ថ្មី​មួយ ដោយ​បញ្ជាក់​ចំណុច​សំខាន់ៗ​ថា ផ្លូវ​ខូច​បន្ទោស​តែ​សាធារណការ​មិនដែល​ប​ន្ទោ​ស​អ្នកចាក់ដី​លុប​បិទ​មុខទឹក​ហូរ​នោះឡើយ​។​

​ស​ន្និ​សិទ្ធ​កាសែត​នោះ​លោក​បាន​លើកឡើងថា បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ គឺ​ថវិកា​ធ្លាក់​មក​យឺត ជាហេតុ​ធ្វើអោយ​យឺតយ៉ាវ​ក្នុងការ​ជួសជុល​ផ្លូវ​នោះ​ផងដែរ​។ ទោះបី​មានការ​បកស្រាយ​របស់​មន្ទីរ​សាធារណការ​ខេត្តសៀមរាប​យ៉ាងនេះ​ក្តី ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅតែ​រិះគន់​ជា​បន្តបន្ទាប់​ថា សាធារណការ​នៅតែ​មិន​យកចិត្តទុកដាក់​ធ្វ់​ផ្លូវ​អោយបាន​លឿន​៕ ល​