ផ្លូវ​ព័ទ្ធ​ខាងក្រៅ​កសិណ​ប្រាសាទបន្ទាយឆ្មារ​នឹងត្រូវ​ស្ថាបនា​ក្រាល​កៅស៊ូ​

247
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ផ្លូវ​ព័ទ្ធ​ខាងក្រៅ​កសិណ​ប្រាសាទបន្ទាយឆ្មារ នឹងត្រូវ​ស្ថាបនា​ក្រាល​កៅស៊ូ ដើម្បី​ធ្វើអោយ​ប្រសើរឡើង​នូវ​បណ្តាញ​គមនាគមន៍ ក៏ដូចជា​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ពល​រដ្ឋ​ក្នុង​មូលដ្ឋាន ក្នុងការ​ធ្វើ​ដុះ​ណើ​រ និង​ដឹកជញ្ជូន ព្រមទាំង​ភ្ញៀវទេសចរ​មក​ទស្សនា​។​

​ការបើក​ការដ្ឋាន​នោះ បានធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃទី​១១ ខែសីហា​ឆ្នាំ​២០១៩ ដោយមាន​ការអញ្ជើញ​ចូលរួម​និង​ឧបត្ថម្ភ​ពី​លោកស្រី​ម៉ៅ ម៉ា​ល័យ កែ​គឹមយ៉ាន ប្រធាន​ក​ត្តិ​យស សមាគមនារី ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យ និង​សហការី ព្រមទាំង​លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​និង​មន្ត្រី ពលរដ្ឋ​ពាក់ព័ន្ធ​ជាច្រើន​នាក់​។ ផ្លូវ​នេះ​មាន​ប្រវែង​១.៨០០​ម៉ែត្រ ទ​ទឺង​៧​ម៉ែត្រ កម្រាស់ ២ តឹក (០,២​ម​)​។​

​សហគមន៍​ទេសចរណ៍​ប្រាសាទបន្ទាយឆ្មារ ពិសេស​បងប្អូន​ប្រជាពលរដ្ឋ បាន​សាទរ​និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការស្ថាបនា​ផ្លូវ​ពី​ក្រាល​ដី​និង​គ្រួស​ទៅជា​ផ្លី​វ​ក្រាល​កៅស៊ូ​នេះ ។​

​សមិទ្ធផល​ដែល​ពួកគាត់​ទទួលបាន តែ​ក្នុង​រយៈ​ពេ​លេ​ជាង​មួយឆ្នាំ​មកនេះ​នៅក្នុង​ស្រុក​ថ្មពួក ពិសេស​ឃុំ​បន្ទាយឆ្មារ​ទទួលបាន​ផ្លូវ​ជាច្រើន​ខ្សែ មាន​ប្រវែង​៣០​គីឡូម៉ែត្រ​។ ក៏បាន​ទំនប់ ប្រឡាយ ស្រះ វិហារ សាលា កុដិ ភ្លើង​បំភ្លឺ ពាង កូនឈើ​។​ល​។

​លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​មានប្រសាសន៍ថា សំណូមពរ​ដល់​ប្រជាពលរដ្ឋ​សុំ​ឲ្យ​មានការ​ចូលរួម​ថែទាំ ថែរក្សា ការពារ​នូវ​សមិទ្ធផល​ទាំងឡាយ រួមទាំង​ផ្លូវ​ថ្ម​ល់​ក្រាល​កៅស៊ូ​នេះ​ផង​។​

​លោក អ៊ុ រាត្រី បាន​អបអរ​និង​ថ្លែងអំណរគុណ​ចំពោះ​ការកសាង​សមិទ្ធផល​នេះ​។ ហើយក៏​សង្ឃឹមថា នឹងមាន​សមិទ្ធផល​ថ្មីៗ​ទៀត ក្នុង​មូលដ្ឋាន​នេះ​។ ហើយក៏​ផ្តាំផ្ញើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​អនុវត្ត​ផែនការ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​សកម្មភាព​កសាង​ជីវភាព ក៏ដូចជា​ការអភិវឌ្ឍ​ន៍​នៅ​មូលដ្ឋាន​។​

​តម​ក នា​ល្ងាច​ដដែល លោកស្រី លោក​បន្តទៅ​សម្ពោធ​រដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ក្រាល​គ្រួស​ក្រហម ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥៦​អា ពី​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ទៅ​ឃុំ​បេង ស្រុក​បន្ទាយ​អំបិល ខេត្ត​ឧ​ត្ត​រ​មានជ័យ ប្រវែង​៧.៥០០​ម៉ែត្រ​។ និង​ផ្តលជូន​អគារសិក្សា​១​ខ្នង​ជូន​សិស្សានុសិស្ស សាលាបឋមសិក្សា ដង្កោ​តា​ប៉ុក ឃុំ​បេង ស្រុក​បន្ទាយ​អំបិល មាន​៤​បន្ទប់ ក្នុង​ចំណាយ​លើ​ការសាងសង់​ជាង​៥​ម៉ឺន​ដុល្លា​សរ​អា​៕ ល​