ផ្លូវ​ព្រំដែន​កម្ពុជា​-​ឡាវ ស្ថាបនា​បាន​ប្រវែង​១៧៣​គីឡូម៉ែត្រ​,​មន្ត្រី​ជំនាញ​ជាន់ខ្ពស់​ចុះ​ពិនិត្យ​ផ្ទាល់​

1637
ចែករម្លែក

(​ស្ទឹងត្រែង​)៖​ផ្លូវ​ខ្សែក្រវ៉ាត់​ព្រំដែន​កម្ពុជា​-​ឡាវ នា​ទិស​ខេត្តស្ទឹងត្រែង​ចេញពី​ចំណុច​ផ្លូវជាតិ​លេខ​៧ តំបន់​ដុង​ក្រឡ​ឆ្ពោះទៅកាន់​តំបន់​កន្ទុយ​នាគ ទទួលបន្ទុក​ស្ថាបនា​ដោយ​កងកម្លាំង​វិស្វកម្ម​អគ្គបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ​ក្នុង​រយៈកាល​ពីរ​ឆ្នាំ​កន្លងទៅ​​នេះ​សម្រេចបាន​លទ្ធផល​ប្រវែង​១៧៣​គីឡូម៉ែត្រ​ក្នុង​ប្រវែង​សរុប​៥៤៧​គីឡូម៉ែត្រ​។​
​ ​
​ការបង្ហាញ​ពី​លទ្ធផល​សកម្មភាព​ក្នុង​ការងារ​ស្ថាបនា​ផ្លូវ​ខ្សែក្រវ៉ាត់​ព្រំដែន​ប៉ែក​ទិស​កម្ពុជា​-​ឡាវ​ខាងលើនេះ​ធ្វើឡើង​ដោយ​លោកនាយ​​ឧ​ត្ត​ម​សេនីយ៍ ខ្វាន់ ស៊ា​ម អគ្គ​មេបញ្ជាការរង មេបញ្ជាការ​វិស្វកម្ម​អគ្គបញ្ជាការ ខ​. ភ​. ម​ក្នុងឱកាស​ដំណើរ​អញ្ជើញ​ចុះសួរសុខទុក្ខ​និង​​ពិនិត្យមើល​ស្ថានភាព​ការងារ​ស្ថាបនា​ផ្លូវ​ខ្សែក្រវ៉ាត់​ការពារ​ព្រំដែន​និង​កងកម្លាំង​ឈរជើង​ការពារ​ព្រំដែន​របស់​គណៈប្រតិភូ​អន្តរ​​ក្រសួង​ដឹកនាំ​ដោយ​លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អមដំណើរ​ដោយ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ក្រសួងការពារជាតិ លោកស្រី កុយ ពិសី​ព្រមទាំង មេបញ្ជាការ​យោធភូមិភាគ​១ អភិបាលខេត្ត​ស្ទឹងត្រែង រួម​និង​មន្ត្រីរាជការ​ស្ថាប័ន​ជំនាញ​និង​កងកម្លាំងប្រដាប់អាវុធ​​ជាច្រើនរូប​ទៀត នា​សប្តាហ៍​កន្លងទៅ​ថ្មីៗ​នេះ​។​
​ ​
​របាយការណ៍​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ខ្វាន់ ស៊ា​ម បានបញ្ជាក់​ថាៈ ក្រោយពេល​ទទួលបាន​ប​ទ​បញ្ជា​ដ៏​ខ្ពង់​ខ្ពស់បំផុត របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បញ្ជាការដ្ឋាន​វិស្វកម្ម​អគ្គបញ្ជាការ បាន​ចាត់តាំង​កម្លាំង និង​មធ្យោបាយ​គ្រឿងចក្រ​ចំនួន ៤​កងឯកភាព​ចាប់​​ផ្តើម​ស្ថាបនា​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​កម្ពុជា​-​ឡាវ ចាប់តាំងពី​ឆ្នាំ ២០១៥ មកដល់​ឆ្នាំ ២០១៧​នេះ សម្រេចបាន​ប្រវែង​១៧៣ គ​.​ម រួចហើយ លើ​ប្រវែង​បណ្តោយ​ព្រំដែន​កម្ពុជា​-​ឡាវ ប្រមាណ ៥៤៧ គ​.​ម ។​
​ ​
​លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បាន​ថ្លែង​ការកោតសរសើរ​ដោយស្មោះ​អស់ពីដួងចិត្ត​ចំពោះ​វីរភាព​របស់​កងកម្លាំង​វិស្វកម្ម​ដែល​បាន​ខិតខំ​ពុះពារ​រាល់​ឧបសគ្គ​គ្រប់បែបយ៉ាង​ឆ្លងកាត់​ស្ថានភាព​ភូមិសាស្ត្រ​ដ៏​លំបាក​ក្នុងការ​ស្ថាបនា​ផ្លូវ​ខ្សែក្រវាត់​នេះ​ឡើង​ប្រកបដោយ​​ឆន្ទៈ​មោះមុត អង់អាច​ក្លាហាន បង្កើតបាន​នូវ​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ ទុក​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​ដែល​ពុំ​ធ្លាប់មាន​ទាល់តែសោះ​តាំងពី​​សម័យមុនៗ ។

​ក្នុង​ដំណើរ​ទស្សនកិច្ច​តំបន់​ព្រំដែន​កម្ពុជា​-​ឡាវ​នេះដែរ​គណៈប្រតិភូ​អន្តរក្រសួង បាន​បន្តដំណើរ​ដោយ​កាណូត​តាម​ទន្លេសេកុង ដើ​ម្ប​ទៅពិនិត្យ​សំណង់​នៅ​ចំណុច​អូរ​តា​ក់ឡៅ និង​នៅ​ចំណុច​ជិត​អូរ​អាល័យ​ព្រមទាំង​ទៅពិនិត្យ​ស្ថានភាព​ទាហាន​ឡាវ​ដែល​ឈរជើង​​នៅ​ចំណុច​អូរ​អាល័យ​ទៀតផង​ដែរ ៕ (​ស្ទឹងត្រែង​)៖​ផ្លូវ​ខ្សែក្រវ៉ាត់​ព្រំដែន​កម្ពុជា​-​ឡាវ នា​ទិស​ខេត្តស្ទឹងត្រែង​ចេញពី​ចំណុច​ផ្លូវជាតិ​លេខ​៧ តំបន់​ដុង​ក្រឡ​ឆ្ពោះទៅកាន់​តំបន់​កន្ទុយ​នាគ ទទួលបន្ទុក​ស្ថាបនា​ដោយ​កងកម្លាំង​វិស្វកម្ម​អគ្គបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ​ក្នុង​រយៈកាល​ពីរ​ឆ្នាំ​កន្លងទៅ​​នេះ​សម្រេចបាន​លទ្ធផល​ប្រវែង​១៧៣​គីឡូម៉ែត្រ​ក្នុង​ប្រវែង​សរុប​៥៤៧​គីឡូម៉ែត្រ​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​តំបន់​ព្រំដែន​កម្ពុជា​-​ឡាវ​នេះដែរ​គណៈប្រតិភូ​អន្តរក្រសួង បាន​បន្តដំណើរ​ដោយ​កាណូត​តាម​ទន្លេសេកុង ដើ​ម្ប​ទៅពិនិត្យ​សំណង់​នៅ​ចំណុច​អូរ​តា​ក់ឡៅ និង​នៅ​ចំណុច​ជិត​អូរ​អាល័យ​ព្រមទាំង​ទៅពិនិត្យ​ស្ថានភាព​ទាហាន​ឡាវ​ដែល​ឈរជើង​​នៅ​ចំណុច​អូរ​អាល័យ​ទៀតផង​ដែរ ៕ ដោយ ៖យោធិន

សកម្មភាព​គណៈប្រតិភូ​អន្តរក្រសួង​ចុះ​ពិនិត្យ​ទិដ្ឋភាព និង​សកម្មភាព​កងកម្លាំង​ឈរជើង​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ឡាវ​