ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ ៖​ចិន​ជួយ​កម្ពុជា​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​និង សេដ្ឋកិច្ច​

2418
ចែករម្លែក

(​ភ្នំពេញ​)៖​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អាស៊ី​បូព៌ា នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​កិច្ចសហប្រតិបត្តិការ​និង​សន្តិភាព កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៧ បានរៀបចំ​សិក្ខាសាលា​ស្តីពី​ទិដ្ឋភាព​និង​ទស្សនវិស័យ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ចិន​និង​កម្ពុជា​ក្រោម​គំនិត​ផ្តួចផ្តើម​ផ្លូវ មួយ​ខ្សែក្រវ៉ាត់​មួយ​។​

​សម្តេច​នរោត្តម សិរី វុ​ឌ្ឍ ប្រធាន​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​កិច្ចសហប្រតិបត្តិការ​និង​សន្តិភាព​បាន​មានបន្ទូលថា​គំនិត​ផ្តួចផ្តើម​គំនិត​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​(Belt and Road Initiative: BRI) ដែល​ផ្តួចផ្តើមឡើង​ដោយ​ប្រទេស​ចិន​នៅ​ឆ្នាំ​២០១៣​បាន​ក្លាយជា​កត្តា​លី​ករ​នៃ​ប្រព័ន្ធ​ថ្នាក់​តំបន់​និង​ពិភពលោក​។​ប្រទេស​ជាង​៦០ បាន​សម្តែង​នូវ​ការគាំទ្រ និង​ការចូលរួម​នៅក្នុង​គំនិត​ផ្តួចផ្តើម​គំនិត​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​នេះ​។​

​សម្តេច​នរោត្តម សិរី វុ​ឌ្ឍ បាន​គូសបញ្ជាក់ថា​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​គឺជា​កម្លាំង​ពី​ភព​លោក​ថ្មី​នៃ​សន្តិភាព ស្ថិរភាព និង​ភាពសុខដុមរមនា​។​ចំណែក​កម្ពុជា​បាន​ប្តេជ្ញា​ធ្វើឱ្យ​បានល្អ​បំផុត​ដើម្បី​ឆ្លុះបញ្ចាំង​អំពី​គំនិត​ផ្តួច​ផ្តើមគំនិត​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ ។​ប្រទេស​នីមួយៗ​មាន​សិទ្ធិ​ចូលរួម​ក្នុង​ដំណើរការ​នេះ​។​បណ្តា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ បាន​សម្តែង​នូវ​ការចាប់អារម្មណ៍​ក្នុងការ​ចូលរួម​គំនិត​ផ្តួចផ្តើម​គំនិត​ផ្លូវ​មួយ​ខ្សែ​ក្រ វាត់​មួយ​។​កម្ពុជា​ជា​ប្រទេស​គាំទ្រ​ខ្លាំង​បំផុត​មួយ​ចំពោះ​គំនិត​ផ្តើមគំនិត​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ ដោយសារ​ទទួលបាន​នូវ​ឱកាស​ផ្នែក​សេដ​កិច្ច​និង​ការអភិវឌ្ឍ​ពី​គំនិត​ផ្តួចផ្តើម​នេះ​។​មិន​ត្រឹមតែ​កម្ពុជា​ប៉ុណ្ណោះ​ទេ​ប្រទេស​នីមួយៗ​ក៏មាន​សិទ្ធិ​ទទួលផល​ប្រយោជន៍​ពី BRI​។​

​សម្តេច​នរោត្តម បាន​លើកឡើងថា សម្រាប់​កម្ពុជា ទំនាក់ទំនង​និង​ការអភិវឌ្ឍន៍​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​គឺជា​ផលប្រយោជន៍​ជាតិ​ដ៏​សំខាន់​។​យើង​មាន​ក្តីសង្ឃឹម​ខ្ពស់​ថា ចិន​នឹង​ជួយ​កម្ពុជា​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​ផ្លូវថ្នល់ ផ្លូវ​រថភ្លើង អាកាសយានដ្ឋាន កំពង់ផែ​សមុទ្រ វា​រី​អគ្គិសនី និង​តំបន់​សេដ្ឋកិច្ច​ឬ​ឧស្សាហកម្ម​ពិសេស​។​សកម្មភាព​ទាំងនេះ នឹង​ជួយ​កាត់បន្ថយ​ការចំណាយ​លើ​ភស្តុភារ ពង្រីក​ការប្រកួតប្រជែង​សេដ្ឋកិច្ច និង​ប្រភព​នៃ​កំណើនសេដ្ឋកិច្ច​។​តាម​ការប៉ាន់ស្មាន​កម្ពុ​ជា​ត្រូវការ​ធនធាន​ប្រមាណ​៦០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​»​។​

​លោក លឹម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​ថ្លែងថា​យុទ្ធសាស្ត្រ​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​គឺមាន​បំណង​កំណត់​នូវ​វិស័យ​កិច្ចសហប្រតិបត្តិការ​រ​វាង​បណ្តា​ប្រទេស​នៅតាម​បណ្តោយ​ផ្លូវ​ខ្សែក្រវ៉ាត់​មួយ​ផ្លូវ​មួយ​នៅក្នុង​តំបន់​អាស៊ី​កណ្តាល អាស៊ី​ខាងលិច អាស៊ី​ខាងត្បូង ប្រទេស​រុស្សី ទ្វីបអឺរ៉ុប តាម​ឈូង​សមុទ្រ​ពែ​ក្ស តាម​មហាសមុទ្រ​ឥណ្ឌា​និង​ទៅ​ថ្ងៃ​អនាគត​ទៅដល់​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក តាមរយៈ​ការតភ្ជាប់ នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​និង​កំពង់ផែ​៕

សិក្ខាសាលា​ស្តីពី​ទិដ្ឋភាព​និង​ទស្សនវិស័យ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ចិន​និង​កម្ពុជា​ក្រោម​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​(​រូប សុផល​)​