ផ្លូវ​លេខ​៤ ក្នុង​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ បាន​ទាំង​ផ្លូវ​បេតុង បាន​ទាំង​បង្គោល​ភ្លើង​បំភ្លឺ​

996
ចែករម្លែក

ដោយ : ភ្នំ​ស្វាយ / បន្ទាយមានជ័យ ៖ ផ្លូវ​លេខ​៤ សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ បាន​ទាំង​ផ្លូវ​បេតុង បាន​ទាំង​បង្គោល​ភ្លើង​បំភ្លឺ​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់ ។​

​លោក គឹម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ ឲ្យដឹង​ក្នុង​ពិធី​បើក​ការ​រដ្ឋា​ន​ស្ថាបនា​កាលពី​ថ្ងៃទី​៤​ ខែមិថុនា​ ថា​ ផ្លូវ​លេខ​៤​នេះ​ត្រូវ​ស្ថាបនា​ក្រាល​បេតុងស​សៃ​ដែក ​ដែលមាន​ប្រវែង ១,៧០០​ម៉ែត្រ ទទឹង​៧​ម៉ែត្រ ស្ថិត​នៅត្រង់បំបែក​ផ្លូវជាតិ​លេខ​៦​នៅ​ភូមិ​កំពង់ស្វាយ សូ​ភី​ដល់​វត្ត​តា​ហី ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ក៏មាន​រៀបចំ​ដាក់​ប្រព័ន្ធ​លូទ​ទឺង​ផ្លូវ​មុខកាត់​១​ម៉ែត្រ​៨​កន្លែង និង​ដាក់​រី​ហ្គាសរ​សៃ​ដែក​ចំនួន​៨​កន្លែង​។ ហើយ​ការស្ថាបនា​នេះ​ត្រូវ​ចំណាយពេល​៦​ខែ ​អស់​ទឹកប្រាក់​ប្រមាណ​មួយ​ប៊ី​លាន​ន្រាំ​បួន​រយ​កៅសិប​ប្រាំ​ពាន់​រៀល​ (១,៩៩៩,៥៩៥,០០០​រៀល​)​។​

​លោក គឹម សុវណ្ណ ក៏បាន​បង្ហាញ​ពី​លទ្ធភាព​ធានា​គុណភាព​ក្នុង​វិធីសាស្ត្រ​ការសាងសង់​មានការ​បរិយាយ​ការអនុវត្ត ការធ្វើ​រចនាសម្ព័ន្ធ​លូ ការ​តម្លើង​លូ ការ​លប់​ថី​ជាដើម​។​

​លោក​ អ៊ុំ រាត្រី អភិបាលខេត្ត​ស្តីទី ខេត្តបន្ទាយមានជ័យ​មានប្រសាសន៍​ចូលរួម​អបអរ​ជាមួយ​​ប្រជាពលរដ្ឋ ​ដែល​ត្រូវ​ទទួលផល​ពី​ការស្ថាបនា​ផ្លូ​ប​បេតុង​នេះ ហើយ​ឆ្លៀត​រំលឹកថា ផ្លូវ​លេខ​៤​នេះ ក៏​ដូច​ផ្លូវ​លេខ​៣ លេខ​២ លេខ​១ នៃ​សង្កាត់​កំពង់ស្វាយ ផ្លូវ​ជុំវិញ​ផ្សារ​សិរីសោភ័ណ​សង្កាត់​ព្រះ​ពន្លា​និង ផ្លូវ​ភូមិ​គោត​ដ្ឋា​ន​សង្កាត់់​អូរ​អំបិល ក៏បាន​នឹង​ទទួល​ការដាក់​បង្គោល​ភ្លើង​បំភ្លឺ​ថ្មី​ជា​ថវិកា​គុណប្រយោជន៍​ខេត្ត​ផងដែរ  និង​ចំពោះមុខ ត​ដ្ឋ​បាល​ខេត្ត ក្រុង សង្កាត់​ក៏បាន​នឹង​កំពុង​កាយ ស្តារ​ប្រឡាយ ទម្លាយ​បង្ហូរទឹក​ដែល​ស្ទះ​នៅ​ចាប់ពី​ផ្លូវ​លេខ​៥​ដល់​លេខ​១០ ប៉ែក​ខាងកើត​សង្កាត់​កំពង់ស្វាយ​ផងដែរ​។​

​លោក​អភិបាល​ស្តីទី​បានស្នើ​ឲ្យ​ពលរដ្ឋ​រស់នៅ​សងខាង​ផ្លូវ​សហការ​ល្អ​ក្នុង​ដំណើរការ​សាងសង់ ក៏​ដូច​អ្នក​ត្រូវ​ប្រើប្រាស​ផ្លូវ ,​ភ្លើង​បំភ្លឺ​ដែល​នឹង​សាងសង់​រួច​ដ៏​ខ្លី​នេះ សូម​ចូលរួម​ថែរក្សា ការពារ​ព្រោះ​គុណភាព​ផ្លូវ​ល្អ​ឬ​មិនល្អ ស្ថិតនៅលើ​អ្នក​ទាំងឡាយ​នេះដែរ​។​

​លោក អ៊ុំ រាត្រី ក៏​ឆ្លៀត​អុះ​ពា​វ​នាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​និង​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ត្រូវ​ទៅ​បោះឆ្នោត​សាកល​ជ្រើសរើស​អ្ម​ក​តំណាងរាស្ត្រ​នា​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨ ខាងមុខ​កុំ​ខាន​៕B