ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ព្រំដែន​ថៃ និង​ឡាវ​គ្រោង​សាងសង់​ក្នុង​ទឹកប្រាក់​៥​ពាន់​លាន​ដុល្លារ​ ​ ​

2540
ចែករម្លែក

(​ភ្នំពេញ​) ៖ ក្រុមហ៊ុន​មួយ​គ្រោង​ចំណាយ​ថវិកា​ចំនួន​៥​ពាន់​លាន​ដុល្លារ​អាមេរិក​ដើម្បី​សាងសង់​ផ្លូវ​ល្បឿន​លឿន​ជា​លើកដំបូង​ពី​ក្រុងភ្នំពេញ​​ទៅកាន់​ព្រំដែន​ប្រទេស​ថៃ និង​ឡាវ​នាពេល​ខាងមុខនេះ​។​

គម្រោងផ្លូវលឿន ពីរាជធានីភ្នំពេញទៅព្រំដែន ថៃនិងឡាវ

​លោក​ថ្លាំ​ង វុទ្ធី អគ្គនាយក​ក្រុមហ៊ុន Globalcam បាន​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​រវាង​ក្រុមហ៊ុន Globalcam និង​ក្រុមហ៊ុន Mahdi Holdings Investment នា​ព្រឹក​ថ្ងៃទី​៣១ កក្កដា​នេះ​ថា ក្រុមហ៊ុន​បានរៀបចំ​ខ្លួន​រួចរាល់​ហើយ​ក្នុងការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​​ពី​ភ្នំពេញ​ទៅកាន់​ព្រំដែន​ឡាវ​ដែលមាន​ប្រវែង​៥២២​គីឡូម៉ែត្រ​ដោយ​គ្រោង​នឹង​វិនិយោគ​ទឹកប្រាក់​ប្រមាណ​៥​ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​គម្រោង​ដំណាក់កាល​លើក​ទី​១ ដែល​គ្រោង​ចាប់ផ្តើម​នៅ​ដំណាច់​ឆ្នាំនេះ​។
​ ​
​លោក​បាន​បន្តថា គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ ក្រុមហ៊ុន​បានទទួល​សិទ្ធិផ្តាច់មុខ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​វិនិយោគ​គម្រោង​ចំនួន​៦ ដែល​បច្ចុប្បន្ននេះ​អ្នកជំនាញ​បាន​សិក្សា​ច្បាស់លាស់​រួចរាល់​ហើយ​។
​ ​
​លោក​បាន​បន្តថា​“​គម្រោង​នេះ​សាងសង់​រយៈពេល​ត្រឹម​៥​ឆ្នាំ​ទៅតាម​ផែនការ​និង​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ដែល​បានអនុញ្ញាត ហើយ​គុណភាព​ផ្លូវ​ល្បឿន​លឿន​នេះ​មិន​ចាញ់​ផ្លូវ​ល្បឿន​លឿន​នៅក្នុង​បណ្តា​ប្រទេស​ផ្សេងៗ​ឡើយ​”៕​ដោយៈ​វិបុល​