ផ្លូវ ស្ពាន​ច្រកព្រំដែន​ថ្មី​ស្ទឹង​បត់​-​ណង​អៀន ដែល​ភាគី​ថៃ​ធ្វើ​រួចក្លាយ​ទី​ទៅ​ដើរលេង ថតរូប​កំសាន្ត ស្រូប​ខ្យល់អាកាស​របស់​ភ្ញៀវ​

344
ចែករម្លែក

ដោយ:ប​.​ជ័យ/បន្ទាយមានជ័យ ៖ ទីតាំង​គម្រោង​កសាង អភិវឌ្ឍន៍​ផ្លូវ ស្ពាន​ឬ​អាច​ថា​ហេ​ដ្ឋា​ត​ច​នា​សម្ព័ន្ធ​ច្រកព្រំដែន​អន្តរជាតិ​ថ្មី​ស្ទឹង​បត់ ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​-​ណង​អៀន ស្រុក​អារញ្ញ​ប្រាថេត​ខេត្ត​ស្រះកែវ លើ​ផ្នែក​ដែល​ប​ន្ទុ​​ក​ភាគី​ថៃ​ធ្វើ​រួចរាល់​នោះ បាន​ក្លា​យេ​ទៅ​ជាទី​ទៅ​ដើរលេង ថតរូប​កំសាន្ត ស្រុប​ខ្យល់​អាកាស​​របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​និង​ភ្ញៀវ​មកពី​ក្រៅ​ខេត្ត​។​

ភ្ញៀវ​មកពី​ក្រៅ​ខេត្ត​និង​ពលរដ្ឋ​រស់នៅ​ក្រុង​ប៉ោយប៉ែត​ប្រាប់​កាសែត​រស្មី​កម្ពុ​ជា​ល្ងាច​ថ្ងៃទី​៧​ ខែមេសា​ថា គោលដៅ​ថ្មី​មួយ​ដែល​ពួកគេ​ទៅ​ដើរលេង​ទស្សនា​កំសាន្ត ថតរូប ថត​សែ​ល​ហ្វី និង​ស្រូប​យល​ខ្យល់អាកាស​ដ៏​ស្រស់ស្រាយ​នោះ​ គឺ​កំណាត់​ផ្លូវ​ស្ពាន​ស្ទឹង​បត់​ដែល​ថៃ​ធ្វើ​រួច​នៅ​គម្រោង​ច្រកទ្វារព្រំដែន​អន្តរជាតិ​ថ្មី​ស្ទឹង​បត់​-​ណង​អៀន ស្ថិតនៅ​ភូមិ​ស្ទឹង​បត់​ សង្កាត់​ផ្សារកណ្តាល ​ក្រុង​ប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ គឺ​លើ​កំណាត់​ផ្លូវ​ស្ពាន​ត្រឹម​ចំ​កណ្តាល​អូរជ្រៅ​ដែល​ថៃ​ខ័​ណ្ឌ​ដោយ​លួស​បន្លា។​

ពួកគេ​បាន​អបអរ​និង​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល​កម្ពុជាថៃ ​ដែល​សាងសង់​ផ្លូវ​ស្ពាន ហេដ្ឋារចនាសម្ព័ន្ធ​ និង​គ្រោង​បញ្ចុះបឋមសិលា​សាងសង់​ជា​និមិត្តរូប​នៅ​ចុងខែ​មេសា​នេះ​ ក៏​ចង់អោយ​ផ្លូវ​ស្ពាន​នេះ នៅ​ផ្នែក​ខាង​ទឺ​កដី​កម្ពុជា​យើង​បាន​សាងសង់​ត​ភ្ជាប់​រួចរាល់​មក​រង្វង់​មូល នៃ​ផ្លូវជាតិ​លេខ​៥​និង​ផ្លូវជាតិ​លេខ​៥៨។​

ចំណែក​ព្រះ​តេជគុណ​ ប៉ាត សុគន្ធ ព្រះ​អនុគុណ​ក្រុង​សិរីសោភ័ណ​ និង​ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​សមាធិ​ផល​ដែល​រួមជាមួយ​គណៈ​កម្ម​ការ អាចារ្យ​និមន្ត និង​អញ្ជើញ​ទៅ​ដើរលេង​នៅ​ទីនោះ​មាន​សង្ឃដីការ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ល្ងាច​ថ្ងៃទី​៧​ខែមេសា​ ថា​ ព្រះអង្គ​មាន​ហ​ឬ​ទ័យ​ជ្រះថ្លា​​ និង​រីករាយ​ណាស់​នឹង​សមិទ្ធិផល​ផ្លូវ​ស្ពាន​នៃ​គម្រោង​ច្រកព្រំដែន​ថ្មី​ស​ង្ទឹ​ង​បត់​-​ណង​អៀន​នេះ​។​

ព្រះអង្គ​សូម​អនុមោទនា​និង​សូមអោយ​គម្រោង​នេះ ក្លាយ​ជាទី​កំសាន្ត​នៅពេល​ឥឡូវនេះ និង​ក្លាយជា​គម្រោង​បើក​ច្រកព្រំដែន​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ថ្មី បាន​ចំណេញ​ដល់​ប្រទេស​និង​ប្រជាជន​កម្ពុជា ថៃ។​

សូមបញ្ជាក់ថា គម្រោង​ច្រកព្រំដែន​អន្តរជាតិ​ថ្មី​សម្រាប់​ដឹកជញ្ជូន​ តែ​ទំនិញ​ធុន​ធ្ងន់​នេះ ជា​លទ្ធផល​នៃ​ស្មារតី​ខ្លឺ​ម​សារ​សេចក្តីសម្រេច​ខាង​នយោបាយ ​រវាង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ថៃ​តាំង​១០​ឆ្នាំ​មកហើយៗ ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ថៃ បានផ្តល់​ហិរញ្ញប្បទាន​សម្រាប់​អភិវឌ្ឍន៍​គម្រោង​នេះ​។​

ក្នុងនោះ សាងសង់​ស្ពានបេតុង​ខ្ពស់​ឆ្លង​អូរ​ព្រំដែន​ប្រវែង​៦២០​ម៉ែត្រ ទ​ទឺង​ស្ពាន​ប្រវែង​១៧​ម៉ែត្រ កម្ពស់​ពី​ទឺ​ក​៥​ម៉ែត្រ បែង​ចែកជា​១៦​កំណាត់ ក្នុងនោះ​ខាង​ថៃ​ន្រ​វែង​៤០៥​ម៉ែត្រ ឯខាង​កម្ពុជា​ប្រវែង​២១៥​ម៉ែត្រ។ ​ហើយ​ឆ្លង​អូរ​ប្រវែង​៦០​ម៉ែត្រ គ្មាន​សសរ។​ចំពោះ​ផ្លូវ​ត​ភ្ជាប់​មាន​៤​គន្លង ដោយ​១​គន្លង​ទ​ទឺង​៧​ម៉ែត្រ​ និង​មាន​បំពាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​និង​ផ្លូវ​លើ​ស្ពាន​។​ គម្រោង​នេះ​បាន​អនុវត្ត​ពី​ចុងឆ្នាំ​២០១៧​មក ហើយ​ត្រូវឲ្យ​រួច​នៅ​ខែកញ្ញា​ឆ្នាំ​២០១៨ តែ​វា​បាន​យឺតយ៉ាវ​ខ្លះ។​

​ទីតាំង​ច្រក​ថ្មី​នេះ​ស្តិ​ត​នៅ​ខាងត្បូង​ស្រុក​អារ​ញ្ញា​ខាង​ថៃ និង​ក៏​ខាងត្បូង​ក្រុង​ប៉ោយប៉ែត​ខាង​កម្ពុជា​ផងដែរ​ប្រមាណ​១០​គម។​ ឯ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​និង​តំបន់​រដ្ឋបាល​ច្រក​ខាង​ភាគី​ថៃ​ក៏​ធ្វើបាន​រួចរាល់។​ ប៉ុន្តែ​គម្រោង​ខាង​ភាគី​កម្ពុ​ជា មាន​ភ្ជា​ប់​ផ្លូវ​ពី​គល់ស្ពាន​មក​ផ្លូវជាតិ​លេខ​៥​ និង​ផ្លូវជាតិ​លេខ​៥៨​ប្រវែង​ជាង​២​គ​.​ម​ និង​ហេដ្ឋា​រចនាសម្ព័ន្ធ​តំបន់​ច្រកទ្វារ​នៅ​ដដែល ពោលគឺ​ពុំទាន់​បាន​អនុវត្ត​អ្វី​នៅឡើយ ​ឬ​អនុវត្តបាន​សូន្យ​ភាគរយ​៕B/



#