ផ្លែឈើ​ដែលជា​មិត្ត​ដ៏​ល្អ​របស់​អ្នកជំងឺ​ទឹកនោមផ្អែម​

1357
ចែករម្លែក

​ជាមួយគ្នា​នឹង​បន្លែ ផ្លែឈើ គឺ ជា​អាហារ​ដ៏​ល្អ​បំផុត​សម្រាប់​សុខភាព​ល្អ ។ ផ្លែឈើ​ផ្ទុក​ទៅដោយ ប្រភព​វីតាមីន C សំខាន់ៗ​ដែល​អាចជួយ​ឱ្យ កោសិកា​កាន់តែ​មាន​សុខភាព​ល្អ​បាន ។ អ្នក​ដែល មាន​ជំងឺ​ទឹកនោមផ្អែម អាច​ញ៉ាំ​ផ្លែឈើ​បាន ។ ប៉ុន្តែ​មាន​ផ្លែឈើ​ខ្លះ មាន​ជាតិ​ស្ករ​ទាប ដូច្នេះ វា​ក៏​នឹង​ជួយ បង្ការ​កុំឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​បានដែរ ។ តើ​ផ្លែឈើ​ទាំងនោះ​មាន​អ្វី ខ្លះទៅ​?
​ ​
​ផ្លែ​ប៉ោម​
​គេ​និយាយថា មួយថ្ងៃ​ញ៉ាំ ផ្លែ​ប៉ោម​មួយ​ផ្លែ​នឹងមិន​មាន​ជំងឺ​ក្នុង​ខ្លួន​ទេ ។ ផ្លែ​ប៉ោម​តូច​មួយ​ផ្លែ គឺជា ជម្រើស​ផ្លែឈើ​ដ៏​ល្អឥតខ្ចោះ​បំផុត​មួយ ។ ផ្លែ​ប៉ោម​ក៏មាន​ជាតិ​សរសៃ និង​ប្រភព វីតាមីន C ដ៏​ល្អ​ដែរ ។ ចូរ​ញ៉ាំ​ផ្លែ​ប៉ោម ទាំង​សម្បក ព្រោះ​វា​ជា​កន្លែង​ដែលមាន ជីវជាតិ​បំផុត ជាពិសេស​អង់​ទី​អុកស៊ីដ​ង់​តែម្តង ។​
​ ​
​ផ្លែ​បឺ​រ​
​ផ្លែ​បឺ​រ​មាន​ជាតិ​ខ្លាញ់​ខ្ពស់ ប៉ុន្តែ ជា​ខ្លាញ់​ល្អ ឬ​ហៅថា Monounsaturated Fat ។ ការសិក្សា​បាន បញ្ជាក់ថា ផ្លែ​បឺ​រ គឺជា​អាហារ​ផ្តល់​សុខភាព​ដល់​បេះដូង ដោយសារតែ​វា​ជួយ​ធ្វើឱ្យ​ជាតិ​ខ្លាញ់​ល្អ ឡើង​ខ្ពស់​ក្នុង​ឈាម ។​
​ ​
​ផ្លែ​បឺ​រី​
​ផ្លែ​បឺ​រី​មាន​រស់ជាតិ​ឆ្ងាញ់ នៅពេល​ញ៉ាំ​ឆៅ ប៉ុន្តែ​ផ្លែឈើ​ទាំងនេះ ងាយ​នឹង​ច​ម្អិ​ត​ដែរ ។ យក​ល្អ​គួរតែ​ញ៉ាំ​វា ដោយ​ការ​ច​ម្អិ​ត​ប្រើ​កម្តៅ​តិចៗ​រហូតដល់​បែកចេញ​ទឹក​របស់​វា ។​
​ ​
​ផ្លែ​គី​វី​
​វា​ជា​ផ្លែឈើ​ដែលមាន​ជាតិ សរសៃ ប៉ូ​តា​ស្យូ​ម និង​វីតាមីន C ខ្ពស់ ។ គ្រាន់តែ​ផ្លែ​គី​វី​ធំ​មួយ មាន​ជាតិ កាបូ​អ៊ី​ដ្រា​ត ១៣​ក្រាម និង​៥៦​កាឡូរី ទៅហើយ ។ ដូច្នេះ វា​ពិតជា​ចំណីអាហារ បន្ថែម​ដ៏​ល្អ​សម្រាប់​អ្នកជំងឺ ទឹកនោមផ្អែម ។​
​ ​
​ផ្លែក្រូច​
​សារធាតុ Flavanones, flavonols និង​Phenolic Acid ដែលមាន ក្នុង​ផ្លែក្រូច គឺមាន​ប្រសិទ្ធភាព​ការពារ សុខភាព ជាពិសេស​ជំងឺ​ទឹកនោមផ្អែម តែម្តង ។ សម្រាប់​ការ រំលាយ​ជាតិ គ្លុយកូស វិញ ផ្លែឈើ​ជូរៗ​មិន​ត្រឹមតែ ជួយ​បន្ថយ​ការរំលាយ​ជាតិ​គ្លុយកូស ទេ តែ​វា​ក៏​ទប់ស្កាត់​ការដឹកជញ្ជូន​ឬ​ធ្វើ ចលនា​របស់​គ្លុយកូស ចូលទៅក្នុង​ថ្លើម និង​ពោះវៀន​ដែរ ។​
​ ​
​ផ្លែ​ឪឡឹក​
​ផ្លែ​ឪឡឹក​មាន​ជាតិ​ប៉ូ​តា​ស្យូ​ម ខ្ពស់ ដែល​ធ្វើឱ្យ​វា​ក្លាយទៅជា​ផ្លែឈើ ដ៏​ល្អ​បំផុត​សម្រាប់​មុខងារ តម្រងនោម ។ រឿងនេះ​នឹង​ជួយ​ដល់​កម្រិត​អាស៊ីត អ៊ុយ​រិ​ក ក្នុង​ឈាម​ថយចុះ ព្រមទាំង​បង្ក ការខូចខាត​របស់​ត​ម្រ​ង​នោម​ដោយ សារ​តែ​ជំងឺ​ទឹកនោមផ្អែម​ផងដែរ ៕ ដោយ​៖ health.com.kh