ផ្លែឈើ​ដែល​ពុំ​សូវ​មាន​នរណា​អើពើ​តែ​ពិភពលោក​កំពុង​រុករក​

1818
ចែករម្លែក
  • 460
    Shares

​ផ្លែ​ល្វា​ជា​ប្រភព​ផ្គត់ផ្គង់​ជាតិ​សរសៃ​ដ៏​ច្រើន ហើយ​វា​ជួយ​ប្រព័ន្ធ​រំលាយ​អាហារ​មាន​សុខ​ភាពល្អ​, បង្ការ និង​ប្រឆាំង​ទប់ទល់​នឹង​ជំងឺមហារីក​មួយចំនួន ។​
​ ​
​ផ្លែឈើ​នេះ ក៏មាន​បរិមាណ​ជាតិ​ដែក​ខ្ពស់​, និង​អាច​ទប់ស្កាត់​ជំងឺ​ខ្វះ​ឈាម ។ ផ្លែ​ល្វា​សម្បូរ​កាល់ស្យូម ដល់​កម្រិត​គ្រាន់តែ​បរិភោគ ២​ទៅ​៣​ផ្លែ ក្នុង មួយថ្ងៃ អ្នក​នឹងមាន​គ្រប់​កាល់ស្យូម ដើម្បី​រក្សា​ប្រព័ន្ធ ឆ្អឹង​រឹងមាំ ។ វា​ក៏​ផ្ទុក ម៉ាញ៉េ​ស្យូ​ម និង​វីតាមីន K2 និង​នូវ សម្បូរ​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម ជួយ សរីរាង្គ​ប្រឆាំង​តប​រ៉ាឌីកាល់ ដែលជា មូលហេតុ​របស់​ជំងឺ​ផ្សេងៗ​ជាច្រើន ។​
​ ​
​ផ្លែ​ល្វា​អាចជួយ​រក្សា ទ្រី​គ្លី​សេ​រីដ នៅ​កម្រិត​ទាប ។ ផលប្រយោជន៍​របស់​ផ្លែ​ល្វា មិនមែន​មាន តែប៉ុណ្ណោះ​ទេ អ្វីដែល​យើង​ចាប់អារម្មណ៍​ជាង គឺ​តួនាទី​របស់​វា​ក្នុងការ​ព្យាបាល​មហារីក ។​
​ ​
​ចំពោះ​មហារីក​ពោះវៀនធំ ដើម្បី​ទប់ស្កាត់ ឬ​ព្យាបាល​ជំងឺមហារីក ពោះវៀន រឿង​សំខាន់ គឺ​ត្រូវមាន​ផ្លូវ រំលាយ​អាហារ​ដ៏​រឹងមាំ ។ ផ្លែ​ល្វា ជា ប្រភព​ផ្គត់ផ្គង់​ជាតិ​សរសៃ​ដ៏​សន្ធឹក ដូច្នេះ មាន​តួនាទី​ដ៏​ធំ​ក្នុងការ​បង្ការ​មហារីក​ពោះវៀនធំ ។​
​ ​
​មហារីក​សុដន់ វត្តមាន​របស់ រ៉ាឌីកាល់​សេរី ត្រូវបាន​ចាត់ទុកជា​មូលហេតុ​មួយ​ក្នុងចំណោម មូលហេតុ សំខាន់ៗ​បំផុត​បង្ក​មហារីក ។ ផ្លែ​ល្វា សម្បូរ​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​ប្រឆាំង​ទប់ទល់​រ៉ាឌីកាល់​សេរី​ទាំងនេះ ។​
​ ​
•​មហារីក​ខួរក្បាល​៖ ការ ស្រាវជ្រាវ​ថ្មីៗ​នេះ បាន​និយាយ​ដល់​ឥទ្ធិពល​របស់​សារជាតិ​ចម្រាញ់​ពី​ផ្លែ​ល្វា ចំពោះ​កោសិកា​មហារីក​ខួរក្បាល ។ លទ្ធផល​បង្ហាញថា វា​អាច​រារាំង​ការរីកចម្រើន​របស់​កោសិកា មហារីក​ដល់ ជិត​៧៥​ភាគរយ ។​
​ ​
​មហារីក​ថ្លើម​៖ ដូចគ្នា​នឹង​កោសិកា​មហារីក​ខួរក្បាល​ដែរ​, សារជាតិ​ចម្រាញ់​ពី​ផ្លែ​ល្វា ត្រូវបាន​ប្រើ សម្រាប់​ទប់ស្កាត់​កោសិកា​មហារីក​ថ្លើម និង​ផ្តល់​លទ្ធផល​ល្អ​បំផុត ៕ ប្រែ​សម្រួល​៖ រតនៈ​

#