ផ្លែឈើ​នេះ​ល្អ​ណាស់​ចំពោះ​សុខភាព​

304
ចែករម្លែក

ទោះបី​ស្គាល់​និង​ធ្លាប់​ញ៊ាំ​ផ្លែឈើ​រី ប៉ុន្តែ​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិនដែល​បាន​ចាប់ អារម្មណ៍​អំពី​អត្ថប្រយោជន៍​នៃ​ផ្លែឈើ​នេះ​ចំពោះ​សុខភាព​ឡើយ​។ ថា​តើ​ផ្លែឈើ​រី​អាច​ផ្ដល់ ផល​ល្អៗ​យ៉ាងណា​ខ្លះទៅ​?

១. ជួយ​ឱ្យ​ស្រក​ទម្ងន់​
​ឈើ​រី​មាន​ផ្ទុក​កាឡូរី​និង​ជាតិ​ខ្លាញ់​ទាប​។​ការ​ទទួលទាន​ផ្លែឈើ​នេះ​រួមផ្សំ​ជាមួយ​ការធ្វើ​លំ​ហាត់ប្រាណ​ថែមទៀត​នោះ គឺ​ល្អ​ណាស់​សម្រាប់​អ្នក​ដែល​មិន​ចង់​ឡើង​គីឡូ ឬ​កើន​ទម្ងន់​និង​ចង់ស្រក​ទម្ងន់​។​

២. ពន្យារ​ភាព​ចាស់​តាម​វ័យ​
​ឈើ​រី​ជួយ​ពន្យារ​ភាព​ចាស់​តាម​វ័យ​និង​ទប់ស្កាត់​រាល់​សញ្ញា​នៃ​ភាព​ចាស់​មុន​វ័យ​បាន​យ៉ាង​ប្រសើរ​។ នេះ​ក៏​ព្រោះតែ​ផ្លែឈើ​នេះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែលបញ្ឈប់ រ៉ាឌីកាល់​សេរី​មិនឱ្យ​បង្ក​ការបំផ្លាញ​លើ​កោសិកា​ហើយ​ព​ន្លឿ​ន​ដំណើរការ​នៃ​ភាពចាស់​តាម​វ័យ​។​

៣. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក
សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​ផ្លែឈើ​រី​ក៏​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​បាន​គួរឱ្យកត់សម្គាល់​ផងដែរ​។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​មាន​ប្រសិទ្ធភាព​កម្ចាត់​រ៉ាឌីកាល់​សេរី​មិនឱ្យបំផ្លាញ​កោសិកា​សុខភាព​ដែល​ជួយ​ទប់ស្កាត់​ជាពិសេស​ចំពោះ​ហានិភ័យ​នៃ​ជំងឺមហារីក​លំពែង ខួរក្បាល និង​ថ្លើម​។​

៤. បញ្ចុះ​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​
មាន​មនុស្ស​មិន​ច្រើន​ទេ​ដែល​ដឹងថា ផ្លែឈើ​រី​អាច​កាត់បន្ថយ​និង​ជួយ​ប្រយុទ្ធប្រឆាំង​ជាតិ​អាស៊ីត អ៊ុយ​រិ​កបាន​។ នោះ​ក៏​ព្រោះតែ​ឈើ​រី​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​ការ​រលាក anthocyanin​ដែល​ជួយ កាត់បន្ថយ​អា​ការៈឈឺ​សន្លាក់ និង​ការ​ហើម​។ ឈើ​រី​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​រក្សា​ការពារ​សន្លាក់​ពី​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​។​

៥. ល្អ​សម្រាប់​អ្នកមាន​បញ្ហា​គេង​មិន​លក់
នេះ​ក៏​ព្រោះតែ​ផ្លែឈើ​រី​មាន​ផ្ទុក​ជាតិ​មេ​ឡា​តូ​នី​ន​ដែល​ធ្វើឱ្យ​វា​ក្លាយជា​ជម្រើស​នៃ​ផ្លែឈើ​ដ៏​ប្រសើរ​សម្រាប់​អ្នកជំងឺ​គេង​មិន​លក់​។​

៦. ពង្រឹង​សុខភាព​បេះដូង​
ឈើ​រី​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ម្យ៉ាង​ហៅថា anthocyanins ដែល​ល្អ​សម្រាប់សុខភាព​ស​សៃ​ឈាម​បេះដូង​។ ការ​ទទួលទាន​ផ្លែឈើ​នេះ​ជាប្រចាំ​ជួយ​កាត់បន្ថយ​ហានិភ័យនៃ​ជំងឺ​គាំងបេះដូង​និង​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​ទៀតផង​៕ ដោយៈ health.com.kh​