ផ្លែឈើ​ប្រាំពីរ​ប្រភេទ​ប្រសិនបើ​បរិភោគ​កាន់តែច្រើន​កាន់តែ​ស្រក​ទម្ងន់​

2043
ចែករម្លែក
  • 4
    Shares

​ផ្លែឈើ​ស្រស់​ផ្ទុក​ជាតិ​សរសៃ ច្រើន​, ស្ករ​ធម្មជាតិ និង​ជួយ​បន្ថយ អារម្មណ៍​ឃ្លាន ប៉ុន្តែ​ពុំមែន​ផ្លែ ឈើ​ណា ក៏​អាចជួយ​អ្នក​បញ្ចុះទម្ងន់​បាន​នោះឡើយ គឺ​មានតែ​ផ្លែឈើ​មួយចំនួន ទើប​ជួយ អ្នក​ដុតបំផ្លាញ​ជាតិ​ខ្លាញ់​, ខ្លាញ់​លើស ក្នុង​សរីរាង្គ និង​បង្កើន​ការ​បំប្លែង ជំនួយ​ដល់​ការបញ្ចុះ​ទម្ងន់ ។​
​ ​
១- ឪឡឹក​
​ឪឡឹក​ផ្ទុក​តែ​ប្រមាណ​៣០ កាឡូរី ក្នុង​១០០​ក្រាម និង​រក្សា​ឱ្យ រាងកាយ​មានទឹក​គ្រប់គ្រាន់ ។ ឪឡឹក សម្បូរ arginine amino អាស៊ីត ជួយ​ដុត បំផ្លាញ​ជាតិ​ខ្លាញ់​ក្នុង​សរីរាង្គ ។​

ឪឡឹក​

​ ​
២- ត្របែក​
​ត្របែក​សម្បូរ​ជាតិ​សរសៃ​, មា​នស​ន្ទ​ស្សន៍​ជាតិ​ស្ករ​ទាប និង​ជួយ ទប់ស្កាត់​ការ​ទល់លាមក (​ចោល​គ្រាប់ ពេល​បរិភោគ​), ទន្ទឹម​នោះ វា​ជួយ រំញោច​ដំណើរការ​បំប្លែង​សារជាតិ​ជួយ សម្រក​ទម្ងន់​យ៉ាង​មាន​ប្រសិទ្ធភាព ។​

​ត្របែក​

​ ​
៣- ផ្លែ​សារី​
​សារី​មាន​ផ្ទុក​វីតាមីន C ច្រើន គួរសម ហើយក៏​សម្បូរ​ជាតិ​សរសៃ​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍ ឆ្អែត​យូរ និង រក្សា​កូ​ឡេ​ស្តេ​រ៉ូ​ល​នៅ​កម្រិត​តុល្យភាព ។​

​ផ្លែ​សារី​


៤- ក្រូច​
​ក្នុង​១០០​ក្រាម គឺ​ផ្គត់ផ្គង់​តែ ៤៧​កាឡូរី ។ ទន្ទឹម​នោះ វីតាមីន C និង​សារជាតិ​ផ្សេងៗ​មាន នៅក្នុង​ក្រូច មាន​ប្រសិទ្ធភាព​ជួយ​ឱ្យ​ស្បែក​ភ្លឺ និង បំបាត់​ស្នាម​ជាំ ។​

ក្រូច​

​ ​
៥- ប្ល៊ូ​បឺ​រី​
​ប្ល៊ូ​បឺ​រី ត្រូវបាន​ដឹងថា ជា​កំពូល អាហារ​មួយ​ជួយ​បញ្ចុះទម្ងន់ ។ ប្ល៊ូ​បឺ​រី​មាន​សារជាតិ​ប្រឆាំង អុកស៊ីតកម្ម​ច្រើន ដែល​ជួយ​បង្កើន​ការ​បំប្លែង​សារជាតិ ។ ប្រសិន​បរិភោគ​រាល់ថ្ងៃ វា​នៅ​អាច ជួយ​ស្ថិរភាព​ជាតិ​ស្ករ​ក្នុង​ឈាម​, លើស ឈាម និង​កូ​ឡេ​ស្តេ​រ៉ូ​ល ។​

ប្ល៊ូ​បឺ​រី​

៦- ស្ត្រ​បឺ​រី​
​ស្ត្រ​បឺ​រី សម្បូរ​ជាតិ​សរសៃ និង​វីតាមីន ជំរុញ​ដំណើរការ​ដុតបំផ្លាញ ជាតិ​ខ្លាញ់​លើស​ក្នុង​រាងកាយ ។​

​ស្ត្រ​បឺ​រី​

​ ​
៧- ផ្លែ Peach
​ទឹក​ដណ្តើម​ដល់​៨៩​ភាគរយ នៃ​ទម្ងន់​ផ្លែ Peach ហេតុនេះ​អ្នក​អាច បរិភោគ​វា​ដោយ​សេរី ដោយ​មិន​ដើម្បី បញ្ចុះទម្ងន់ ។ ផ្លែ Peach ផ្ទុក​ជាតិ សរសៃ​ច្រើន ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍ ឆ្អែត​យូរ និង​បន្ថយ​ភាព​ឃ្លាន ។​

​ផ្លែ Peach

​ផ្លែឈើ​ទាំង​ប៉ុន្មាន​ខាងលើ នេះ អ្នក​អាច​បរិភោគ​រាល់ថ្ងៃ ដោយ​មិន បារម្ភ​ពី​ការឡើង​ទម្ងន់ ៕ ប្រែ​សម្រួល​៖ រតនៈ