ផ្លែឈើ​ប្រាំមួយ​ប្រភេទ​គួរ​បរិភោគ​ពេល​ពោះ​ទទេ​ល្អ​ជាង​លេបថ្នាំ​ប៉ូវ​ទៅទៀត​

935
ចែករម្លែក
  • 4
    Shares

​មនុស្ស​ជាច្រើន​មាន​ទម្លាប់ បរិភោគ​ផ្លែឈើ​ភ្លាម ក្រោយ​ពេលបាយ ដោយ​មិនដឹងថា បរិភោគ ពេល​ពោះ ទទេ អាចជួយ​កម្ចាត់​ជាតិពុល​, ផ្គត់ផ្គង់ ថាមពល និង​ជំនួយ​ដំណើរការ​បញ្ចុះ ទម្ងន់​នោះទេ ។​
​ ​
​ពួក​អ្នកជំនាញ​ការឱ្យដឹងថា ការបរិភោគ​ផ្លែឈើ​ភ្លាម ក្រោយពេល​បរិភោគ​អាហារ​ផ្សេងៗ អាច​ទប់ស្កាត់​ការ​ស្រូបយក​សារជាតិ​រ៉ែ និង​វីតាមីន ក្នុង​ផ្លែឈើ​ចូលក្នុង​សរីរាង្គ ។​
​ ​
​តាម​វេជ្ជបណ្ឌិត​ជនជាតិ អាមេរិក លោក​ហឺ​បឺត សែ​ល​តុ​ន ជា អ្នក​បាន​ស្រាវជ្រាវ​ពី​បញ្ហា​នេះ បាន អះអាងថា ផ្លែឈើ​មួយចំនួន​គួរ បរិភោគ​ពេល​ពោះ​ទទេ ទើប​ផ្តល់​គុណប្រយោជន៍​ល្អ​ចំពោះ សុខភាព​លើសពី ថ្នាំ​ប៉ូវ​ទៅទៀត ។​
​ ​
១-​គី​វី​
​គី​វី​ជា​ប្រភព​ដ៏​ច្រើន​នៃ ប៉ូ​តា​ស្យូ​ម​, ម៉ាញ៉េ​ស្យូ​ម​, វីតាមីន E និង ជាតិ​សរសៃ ។ បរិមាណ​វីតាមីន C របស់​គី​វី នៅ​ខ្ពស់ជាង​ពីរដង ប្រៀប​នឹង​ក្រូច ។​
​ ​
២-​ផ្លែ​ប៉ោម​
​ផ្លែ​ប៉ោម​សម្បូរ​សារជាតិ ប្រឆាំង​អុកស៊ីតកម្ម និង flavonoid ជួយ​បន្ថយ​ហានិភ័យ​មហារីក ពោះវៀនធំ​, ឈឺបេះដូង និង​ស្ត្រូ​ក ។ វា​ជា​ផ្លែឈើ ត្រូវបាន​អ្នកជំនាញការ​ទូន្មាន​គួរ​បរិភោគ​ពេល ពោះ​ទទេ ។​
​ ​
៣-​ស្ត្រ​បឺ​រី​
​ស្ត្រ​បឺ​រី ក៏​ជា​ផ្លែឈើ​មាន​បរិមាណ​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់បំផុត ជួយ​ការពារ​សរីរាង្គ ផុតពី​ភ្នាក់ងារ​បង្ក​មហារីក​, ទប់ស្កាត់​ជំងឺ ស្ទះ​សរសៃឈាម និង​ពពួក​រ៉ាឌីកាល់​សេរី ។​
​ ​
៤-​ក្រូច​
​ការ​ទទួលទាន​ទឹកក្រូច​ច្របាច់ ពីរ​ទៅ​បួន​ផ្លែ​ក្នុង​មួយថ្ងៃ​ពេល​ពោះ​ទទេ នឹង​ជួយ​បន្ថយ​កម្រិត កូ​ឡេ​ស្តេ​រ៉ូ​ល អាក្រក់​, ទប់ស្កាត់ និង​ជំនួយ​ព្យាបាល​ក្រួសតម្រងនោម​, ទន្ទឹម​នោះ បន្ថយ ហានិភ័យ​មហារីក​ពោះវៀន ។​
​ ​
៥-​ឪឡឹក​
​ឪឡឹក​ផ្ទុក​ដល់​៩២​ភាគរយ ទឹក និង​មាន glutathione ជួយ​បង្កើន ប្រព័ន្ធ​អង្គ​បដិបក្ខ ។ ឪឡឹក​ក៏​ជា​ប្រភព lycopene ដ៏​ល្អ សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ប្រឆាំង​មហារីក ។​
​ ​
៦-​ត្របែក និង​ល្ហុង​
​ផ្លែឈើ​ទាំងពីរ​នេះ ក៏​ផ្ទុក​បរិមាណ​វីតាមីន C ដ៏​ខ្ពស់ ។ ត្របែក សម្បូរ​ជាតិ​សរសៃ និង​ជួយ​ទប់ស្កាត់ អាការ​ទល់លាមក ។ ល្ហុង​មាន Carotene ដ៏​ច្រើន​ល្អ​បំផុត​សម្រាប់​ភ្នែក ៕ ប្រែ​សម្រួល​៖ រតនៈ​