ផ្លែឈើ​អ្វីខ្លះ​ល្អ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​?

320
ចែករម្លែក

ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ហើយ​ថា ផ្លែឈើ គឺជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ សារធាតុចិញ្ចឹម​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជាតិ​រ៉ែ រួមទាំង​វីតាមីន​ចាំបាច់​ច្រើន​ប្រភេទ ដែល​ជួយ​រក្សាសុខ​ភាពល្អ​។ អ្នកជំងឺ​ទឹកនោមផ្អែម​ក៏​អាច​ទទួលទាន​ផ្លែឈើ​បានដែរ គ្រាន់តែ​ត្រូវ​ទទួលទាន​ក្នុង​កម្រិត​មធ្យម​ដើម្បី​ទប់ស្កាត់​មិនឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង ខ្ពស់​។ ថា​តើ​ផ្លែឈើ​អ្វី​ខ្លះទៅ​ដែល​ល្អ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​?

១. ស្រកានាគ​
​ជា​ជម្រើស​ល្អ​មួយ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ដោយ​វា​មាន​ផ្ទុក​បរិ​មាណនៃ​ជាតិ​ស​សៃ ខ្ពស់​ដែល​ជួយ​កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ និង​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង ឈាម​។ ស​ន្ទ​ស្សន៍​គ្លី​សេ​មិច​ទាប គឺជា​ចំណុច​ដ៏​អស្ចារ្យ​មួយទៀត​នៃ​ផ្លែ​ស្រកានាគ ដើម្បី​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​។​

២. ផ្លែ​ប៉ោម​
​មាន​ផ្ទុក​ជាតិ​ស្ករ​ទាប​ដែល​មិន​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​លើ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។ លើសពីនេះទៅទៀត ប៉ោម​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ​, វីតាមីន C រួមទាំង សារធាតុ polyphenols ដែល​ជួយ​ពន្យឺត​ការរំលាយ និង​ស្រូប​យកជាតិ​ស្ករ​ផងដែរ​។ ដូច្នេះ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​មិនអាច​ឡើង​ខ្ពស់​គួរឱ្យ​ព្រួយបារម្ភ​ឡើយ​។ កុំ​ចិត សំបក​ប៉ោម​ចេញ គ្រាន់តែ​លាង​ឱ្យ​ស្អាត​ទៅបាន​ហើយក៏​ព្រោះ​សំបក​ជា​ផ្នែក​ដែលមាន ផ្ទុក​សារធាតុចិញ្ចឹម និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​សំខាន់ៗ​ច្រើន​បំផុត​។​

៣. ផ្លែ​បឺ​រ​
​ជា​ជម្រើស​ផ្លែឈើ​ដ៏​ប្រសើរ​បំផុត​មួយ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ក៏​ព្រោះ​វា​មាន​ផ្ទុក ជាតិ​ស្ករ​ទាប ប៉ុន្តែ​ជាតិ​ស​សៃ និង​អាស៊ីត​ខ្លាញ់​ល្អ monounsaturated ខ្ពស់​ដែល​ជួយ កាត់បន្ថយ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម ក៏ដូចជា​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​បាន​យ៉ាង​ប្រសើរ​។​

៤. ផ្លែ​ត្របែក​
​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ស​សៃ dietary ជួយ​ព្យាបាល​និង​ទប់ស្កាត់​អាកា​រៈទ​ល់ លាមក​ដែល​តែង​កើតមាន​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​។ ជាតិ​ស​សៃ dietary ក៏​ជួយ កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ផងដែរ​។

៥. ផ្លែ​គី​វី​
​មិន​ត្រឹមតែ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គី​វី​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ស​សៃ dietary, ប៉ូ​តា​ស្យូ​ម និង​វីតាមីន C ដែលមាន​ប្រសិទ្ធិភាព​ខ្ពស់​ជួយ​បញ្ចុះ​កម្រិត នៃ​ជាតិ​ស្ករ​ក្នុង ឈាម​។ នេះហើយ​ជា​មូលហេតុ​ធ្វើឱ្យ​វា​ក្លាយជា​ជម្រើស​នៃ​ផ្លែឈើ​ដ៏​ល្អ​សម្រាប់​អ្នកជំងឺ ទឹកនោមផ្អែម​។​

៦. ផ្លែ​សេ​រ៊ី​
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​ដែល​ធ្វើ​ឲ្យ​វា​ក្លាយជា​ជម្រើស​នៃ​ផ្លែឈើ ឬ​អាហារ សម្រន់​ដ៏​សាក​សម​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​។ លំហូរ​ឈាម​អាច​ស្រូបយក​ជាតិ​ស្ករ បាន​យឺតៗ​ប៉ុណ្ណោះ​ពី​ផ្លែ​សេ​រ៊ី ដូច្នេះ​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើង​ខ្ពស់​នឹង​ត្រូវបាន ទប់ស្កាត់​។

៧. ក្រូច​
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ flavanones, flavonols និង​អាស៊ីត phenolic ដ៏​មានឥទ្ធិពល​ជួយ​ក្នុងការ​ទប់ស្កាត់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​មិនឱ្យ​ឡើង​ខ្ពស់​ខុស​ប្រក្រតី​។ ក្រូច​មិន​ត្រឹមតែ​ពន្យឺត​ការរំលាយ​ជាតិ​ស្ករ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​រារាំង​ការដឹកជញ្ជូន គ្លុយកូស តាមរយៈ​ថ្លើម និង​ពោះវៀន​ផងដែរ​។​

៨. ឪឡឹក​
​មាន​ផ្ទុក​ជាតិ​ស្ករ​ធម្មជាតិ​ខ្ពស់ ប៉ុន្តែ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​ចាំបាច់ សម្រាប់​រក្សា​មុខងារ​តម្រងនោម​ប្រក្រតី​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​។ លើសពីនេះ ទៅទៀត ឪឡឹក​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ lycopene ដែល​ជួយ​ទប់ស្កាត់ កាត់បន្ថយ​ការខូចខាត​ស​សៃ​ប្រសាទ​ផងដែរ​។ ដូច្នេះ​ការទទួល​ទាន​ឪឡឹក​ក្នុង​កម្រិត មធ្យម គឺ​ល្អ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​។​

៩. ម្នាស់​
​ជា​ជម្រើស​នៃ​ផ្លែឈើ​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ក៏​ព្រោះ​វា​មាន​ផ្ទុក សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​ខ្ពស់​ដែល​ជួយ​បញ្ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​ធ្វើឱ្យ កម្រិត​នៃ​អាំង​ស៊ុយ​លីន​កាន់តែ​ប្រសើរឡើង​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​កុំ​ទទួលទាន ច្រើន​លើស​ពេក​។​

១០. ផ្លែ​ទឹកដោះគោ​
​ជាតិ​ស​សៃ​ដែលមាន​នៅក្នុង​ផ្លែ​ទឹកដោះគោ​មាន​ប្រសិទ្ធិភាព​ក្នុងការ​គ្រប់គ្រង​ក៏ដូចជា កាត់បន្ថយ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​៕ ដោយៈ health.com.kh

#