ផ្លែឈើ​៥​ប្រភេទ​ដែល​មិនគួរ​ទទួលទាន​នៅពេល​យប់​

2434
ចែករម្លែក
  • 84
    Shares

​ផ្លែឈើ​ល្អ​សម្រាប់​សុខភាព​តែ​ចំពោះ​ផ្លែឈើ​មួយចំនួន ប្រសិន​ទទួលទាន​នៅពេល​យប់ នឹង​បង្ក​ផលវិបាក​ចំពោះ​សុខភាព​ទៅវិញ ។​

​ផ្លែទៀប​
​ទៀប​សម្បូរ​វីតាមីន C, មាន​តួនាទី​សំខាន់​ក្នុងការ​បង្កើន​ប្រព័ន្ធ​អង្គ​បដិបក្ខ​ឲ្យ​រាងកាយ ។ ផ្លែទៀប​តែ​១​ផ្លែ ក៏​ផ្គត់ផ្គង់​ដល់​ទៅ ១/៥ នៃ​បរិមាណ​វីតាមីន C ដែល​សរីរាង្គ​ត្រូ​ការ ។​

​ប៉ុន្តែ ទៀប​ផ្ទុក​បរិមាណ​ស្ករ​ខ្ពស់ គួរសម​ហេតុនេះ​ប្រសិនជា​ទទួលទាន​ពេលយប់​នឹងធ្វើ​ឲ្យ កើន​ជាតិ​ស្ករ​ក្នុង​ឈាម ។​

​ម្នាស់​
​ម្នាស់​មាន​ប្រសិទ្ធភាព​ជួយ​បញ្ចុះទម្ងន់​យ៉ាង​ល្អ ប៉ុន្តែ​អ្នក​មិនគួរ​ទទួលទាន​វា​នៅពេល​យប់ ដោយសារ​វា​មាន​ផ្ទុក​បរិមាណ​ស្ករ​ខ្ពស់ នឹងធ្វើ​ឲ្យ​ឡើង​ទម្ងន់​មិនអាច​គ្រប់គ្រង​បាន ។ ពិសេស ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​នឹងធ្វើ​ឲ្យ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ ។​

​ផ្លែ​ប៊័រ​
​ផ្លែ​ប៊័រ​មាន​ប្រសិទ្ធភាព​យ៉ាង​ល្អ​ក្នុងការ​ប្រឆាំង​រលាក​, ការពារ​ភ្នែក​, ល្អ​សម្រាប់​សរសៃឈាម បេះដូង​, ទប់ស្កាត់​មហារីក​, ប្រឆាំង​ភាព​ចាស់​…​។​

​ប៉ុន្តែ បរិមាណ​ជាតិ​ខ្លាញ់​ដ៏​ខ្ពស់​ក្នុង​ផ្លែ​ប៊័រ ប្រសិនជា​ទទួលទាន​ច្រើន​នៅពេល​យប់ នឹងធ្វើ​ឲ្យ ឡើង​ទម្ងន់​, មិនតែប៉ុណ្ណោះ​នៅ​ធ្វើ​ឲ្យ​កើន​លីពីដ​ក្នុង​ឈាម

​ទុរេន​
​ទុរេន​ត្រូវបាន​ចាត់ទុកជា ”​ស្ដេច​” របស់​ផ្លែឈើ​, សម្បូរ​ទៅដោយ​សារជាតិ​ជីវជាតិ​, ល្អ​សម្រាប់​ឆ្អឹង​, បេះដូង​, សាច់ដុំ​, អាចជួយ​ព្យាបាល​ទល់លាមក​, បង្ការ​ជំងឺ​ខ្វះ​ឈាម​,… ប៉ុន្តែ ២/៣ របស់​សាច់​ទុរេន សុទ្ធតែជា​ស្ករ និង​ផ្ទុក​បរិមាណ​ជាតិ​ខ្លាញ់​ខ្ពស់ជាង ៣​ដង ប្រៀប​នឹង​ផ្លែឈើ​ដទៃ ។ ដូច្នេះ​មិនត្រូវ​ទទួលទាន​វា​នៅ​ពេលយប់​ពិសេស​ចំពោះ​អ្នក​ចង់​សម្រក ទម្ងន់ និង​អ្នកជំងឺ​ទឹកនោមផ្អែម ។​

​មង្ឃុត​
​ប្រសិទ្ធភាព​របស់​មង្ឃុត គឺ​បង្កើន​ប្រព័ន្ធ​អង្គ​បដិបក្ខ​, ការពារ​សរសៃឈាម​បេះដូង​, ប្រឆាំង​ទឹកនោមផ្អែម​, ប្រឆាំង​រលាក​, ជួយ​បញ្ចុះទម្ងន់​, ទប់ស្កាត់​មហារីក​… ប៉ុន្តែ​ទទួលទាន មង្ឃុត​នៅពេល​យប់​ងាយ​នឹង​នាំ​ដល់​ការពុល​, អាលែកហ្ស៊ី​..៕ ប្រែ​សម្រួល​: រតនៈ​