ផ្លែឈើ និង​បន្លែ អ្វីខ្លះ​ដែល​អ្នក​គួរ​ឈប់​ចិត​សំបក​ចេញ​?

389
ចែករម្លែក

​ហេតុអ្វី​ទើប​អ្នក​គួរ​ឈប់​ចិត្ត​សំបក​ផ្លែឈើ និង​បន្លែ​មួយចំនួន​ចេញ​? នោះ​ក៏​ព្រោះតែ សារធាតុចិញ្ចឹម​ជាច្រើន​ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​ល្អប្រសើរ​មាន​ផ្ទុក​នៅក្នុង​សំបក​! ប្រសិនបើ​អ្នក​ពិតជា​ចង់បាន​អត្ថប្រយោជន៍​ពេញលេញ​ពី​បន្លែ និង​ផ្លែឈើ​មែន នោះ​អ្នក​គួរតែ​ឈប់​ចិត​សំបក​វា​ចេញ ហើយ​គ្រាន់តែ​លាង​សម្អាត​ដោយ​យកចិត្ត ទុកដាក់​ឲ្យ​បាន​ស្អាត​មុននឹង​ទទួលទាន​ជាការ​ស្រេច​។

១. ក្រូច
​អ្នកជំនាញ​ជាច្រើន​និយាយថា សំបក​នៃ​ផ្លែក្រូច​មាន​ផ្ទុក​ទ្វេដង​នៃ​វីតាមីន C ច្រើនជាង នៅក្នុង​សាច់​ក្រូច​។ រាងកាយ​ត្រូវការ​វីតាមីន c ដើម្បី​សុខភាព​ស្បែក​, ឆ្អឹង និង​ប្រព័ន្ធ ភាពស៊ាំ​រឹងមាំ​ប្រសើរ​។ ប៉ុន្តែ​ថា​តើ​អ្នក​អាច​ទទួលទាន​សំបក​ក្រូច​ដែលមាន​រសជាតិ ល្វីងៗ​បាន​យ៉ាងណា​ទៅ​? មិន​ពិបាក​ឡើយ អ្វីដែល​អ្នក​ត្រូវធ្វើ​គឺ​គ្រាន់តែ​កោស​សំបក ក្រូច​ឲ្យ​ល្អិតៗ រួច​បន្ថែម​វា​ក្នុង​អាហារ​ដែល​អ្នក​ត្រូវ​ទទួលទាន​ដូចជា សាឡាដ​, យ៉ា​អួរ និង​អាហារ​បង្អែម​ផ្សេងៗ​ច្រើន​មុខ​ទៀត​ជាការ​ស្រេច​។​

២. ផ្លែ​ប៉ោម​
​ប្រមាណ​ជា ៥០ ភាគរយ​នៃ​ជាតិ​ស​សៃ​របស់​ផ្លែ​ប៉ោម គឺមាន​ផ្ទុក​នៅក្នុង​សំបក​របស់​វា​។ សារធាតុចិញ្ចឹម ក៏ដូចជា​វីតាមីន​សំខាន់ៗ​ផ្សេងទៀត​នៃ​ផ្លែ​ប៉ោម​ក៏មាន​ក្នុង​សំបក​ផង ដែរ​ដូចជា វីតាមីន A, C និង K​។ ហើយក៏​កុំ​ភ្លេច​ផងដែរ​ថា សំបក​ផ្លែ​ប៉ោម​មាន​ផ្ទុក​នូវ សារធាតុ quercetin ដែលជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​ប្រសើរ​សម្រាប់ មុខងារ​ខួរក្បាល និង​សួត​។​

៣. ផ្លែ​គី​វី​
​បើទោះជា​សំបក​នៃ​ផ្លែ​គី​វី​មើលទៅ​មិនអាច​ទទួលទាន​បាន ប៉ុន្តែ​តាមពិតទៅ​អ្នក​អាច ទទួលទាន​វា​បាន​ធម្មតា​។ សំបក​នៃ​ផ្លែ​គី​វី​ងាយ​នឹង​រំលាយ​ណាស់ ហើយ​ថែមទាំង​មាន ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ទៀតផង​! យោងតាម​អ្នកជំនាញ​ជាច្រើន​បាន​ឲ្យ ដឹងថា បរិមាណ​មួយ​ភាគ​ធំ​នៃ​វីតាមីន C និង flavonoids kiwis មាន​ផ្ទុក​នៅក្នុង​សំបក​។ អ្វីដែល​សំខាន់​ត្រូវ​ប្រាកដថា អ្នក​លាង​សំបក​ផ្លែឈើ​នេះ​បាន​ស្អាត​សិន​មុននឹង ទទួលទាន​។​

៤. ផ្លែ​ចេក​
​ធ្លាប់​ដឹង​ទេ​ថា សំបកចេក មាន​ផ្ទុក​ជាតិ​ស​សៃ​ច្រើនជាង​ក្នុង​សាច់​របស់​វា​? ក្រៅពី​ជាតិ ស​សៃ​ហើយ​នោះ សំបកចេក ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ lutein ជួយ​រក្សា សុខភាព​ភ្នែក​ផងដែរ​។ ជ្រើសរើស​ផ្លែ​ចេក​ដែល​ទុំ​ខ្លាំង​ទើប​ងាយ​ទទួលទាន​ទាំង​សំបក​។ អ្នក​ក៏​អាច​យក​សំបកចេក​ទៅ​ស្ងោរ​, ចៀន ឬ​ដុត​មុននឹង​ទទួលទាន​ក៏បាន​។​

៥. ដំឡូងបារាំង​
​សំបក​ដំឡូងបារាំង​មាន​ផ្ទុក​បរិ​មាណនៃ​វីតាមីន C, B6, ម៉ាញ៉េ​ស្យូ​ម​, ប៉ូ​តា​ស្យូ​ម​, កាល់ស្យូម និង​ជាតិ​ដែក មិន​ចាញ់​ក្នុង​សាច់​របស់​វា​ឡើយ​។​

៦. ត្រសក់
​អ្នក​គួរ​ទទួលទាន​ត្រសក់​ទាំង​សំបក ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ពេញលេញ​បន្ថែម ក៏​ព្រោះ​សារធាតុចិញ្ចឹម​សំខាន់ៗ​ដូចជា វីតាមីន K , ប៉ូ​តា​ស្យូ​ម និង​ជាតិ​ស​សៃ dietary fiber មិន​ត្រឹម​តែមាន​ផ្ទុក​ក្នុង​សាច់​ត្រសក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​នៅ​សំបក​ផងដែរ​!

៧. ការ៉ុត​
​ធ្លាប់​ចាប់អារម្មណ៍​ឬ​អត់ថា​សំបក​ការ៉ុត​មាន​ពណ៌​ដូច​ទៅនឹង​សាច់​នៃ​បន្លែ​មើម​នេះ​? នោះ​ក៏​ព្រោះ​វា​មាន​ផ្ទុក​ជាតិ​ប៉ូ​តា​ស្យូ​ម​, ម៉ាញ៉េ​ស្យូ​ម និង​វីតាមីន A, C និង​B6 ច្រើន ដូចគ្នា​។ ទោះជា​យ៉ាងណា អ្នកជំនាញ​ជាច្រើន​និយាយថា សារធាតុ phytonutrients មាន​ផ្ទុក​តែ​នៅក្នុង​សំបក​ការ៉ុត​ប៉ុណ្ណោះ​ហើយ​សារធាតុ​នេះ​ជួយ​ទប់ស្កាត់​ជំងឺមហារីក​, រារាំង​ការ​រលាក​ផ្សេងៗ​ក្នុង​រាងកាយ និង​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​។​

៨. ផ្លែ​ត្រប់វែង​
​ពណ៌​ស្វាយ​ដិត​នៃ​សំបក​ផ្លែ​ត្រប់វែង គឺមាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ដែល​សំខាន់ សម្រាប់​រក្សាបាន​នូវ​សុខភាព​ល្អប្រសើរ​។ ពិតណាស់​សំបក​នៃ​បន្លែ​នេះ​មាន​ផ្ទុក សារធាតុ nasunin កម្ចាត់​ទប់ស្កាត់​កោសិកា​មហារីក​នៅក្នុង​ខួរក្បាល និង​ប្រព័ន្ធ​ស​សៃ ប្រសាទ​ទាំងមូល​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព​។ សំបក​ផ្លែ​ត្រប់វែង​ក៏​ជា​ប្រភព​ដ៏​ប្រសើរ នៃ​ជាតិ​ស​សៃ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ការពារ​កោសិកា​មិន​ឲ្យ​ទទួលរង ការបំផ្លាញ​ពី​សំណាក់​រ៉ាឌីកាល់​សេរី​ផងដែរ​៕ ដោយៈ health.com.kh