ផ្លែស្វាយ​ផ្តល់​ប្រសិទ្ធិភាព​យ៉ាង​អស្ចារ្យ ក្នុងការ​ព្យាបាល​បញ្ហា​ផ្លូវ​រំលាយ​អាហារ​

877
ចែករម្លែក

​តាម​ការស្រាវជ្រាវ​, ផ្លែស្វាយ​ពុំ​ត្រឹមតែ​ផ្ទុក​ជាតិ​សរសៃ​ដ៏​ច្រើន​ប៉ុណ្ណោះ​ទេ តែ​នៅមាន​សារជាតិ​ជីវជាតិ​ហៅថា Polyphenol ដែលមាន​ប្រសិទ្ធិភាព​យ៉ាង​ល្អ ក្នុងការ​ព្យាបាល​ជំងឺ​ទល់លាមក និង​រលាយ​ពោះវៀន ។​

​ក្នុងការ​ស្រាវជ្រាវ​អូសបន្លាយ ៤ សប្តាហ៍​, បុរស និង​ស្ត្រី ៣៦ នាក់ មាន​ជំងឺ​ទល់លាមក​រ៉ាំរ៉ៃ ត្រូវបាន​ចែកជា​២​ក្រុម​៖ ១​ក្រុម​បរិភោគ​ស្វាយ ៣០០ ក្រាម ក្នុង​១​ថ្ងៃ​, ១​ក្រុម​ទៀត ប្រើប្រាស់​ពពួក​ជាតិ​សរសៃ​ផ្សេងៗ ក្នុង​បរិមាណ​ដូចគ្នា ។ ទន្ទឹម​នោះ របប​អាហារ​របស់​ពួកគេ​ត្រូវបាន​រក្សា​ដូចគ្នា ចំពោះ​បរិមាណ​កាឡូរី​, កាបូ​ហ៊ី​ដ្រា​ត​, ជាតិ​សរសៃ​, ប្រូតេអ៊ីន និង​ជាតិ​ខ្លាញ់ ។​

​លទ្ធផល​ទទួលបាន គឺ​ក្រុម​ប្រើ​ផ្លែស្វាយ​មាន​ស្ថានភាព​ផ្លូវ​រំលាយ​អាហារ​កែប្រែ​ប្រសើរឡើង​ល្អ​ជាង ប្រៀប​នឹង​ក្រុម​ប្រើប្រាស់​ជាតិ​សរសៃ​ពី​ប្រភព​ផ្សេងៗ ។​

​ពួក​អ្នកស្រាវជ្រាវ​ឲ្យ​ដឹងថា ពពួក​ផ្លែឈើ​ផ្សេងៗ​មាន​ផ្ទុក​ជាតិ​សរសៃ ល្អ​សម្រាប់​ផ្លូវ​ពោះវៀន អាច​ព្យាបាល​អាកា​រៈ​ទល់លាមក តែ​មិន​ដោះស្រាយបាន​រោគសញ្ញា​រំលាយ​អាហារ​ផ្សេងៗ​ដូចជា​ជំងឺ​រលាក​ពោះវៀន​, ក្នុងពេលនោះ ផ្លែស្វាយ​អាចធ្វើ​បាន ៕ ប្រែ​សម្រួល​: រតនៈ​