ផ្លែស្វាយអាចជួយសម្រួលបរិមាណស្ករក្នុងឈាម និងទប់ស្កាត់ស្ថានភាពរលាកចំពោះមនុស្សធាត់ ។
ក្នុងការស្រាវជ្រាវមួយថ្មីៗនេះ ពួកអ្នកវិទ្យាសាស្ត្ររកឃើញថា ផ្លែស្វាយមានឥទ្ធិពលសកម្មដល់កម្រិតស្ករក្នុងឈាម នៅក្នុងខ្លួនសត្វកណ្តុរ ។ ដើម្បី វាយតម្លៃប្រសិទ្ធភាព របស់មនុស្ស ពួកគេបានស្រាវជ្រាវលើមនុស្សធាត់ ២០ នាក់ (ស្ត្រី ៩ នាក់, បុរស ១១ នាក់) ដោយឲ្យបរិភោគស្វាយក្រៀម 10 g (ប្រហាក់ប្រហែល 100 g ស្វាយស្រស់) រាល់ក្នុង១២សប្តាហ៍ ។
នៅចុងដំណាក់កាលស្រាវជ្រាវ ពួកគេរកឃើញថា កម្រិតស្ករក្នុងឈាមរបស់អ្នកចូលរួមស្រាវជ្រាវបានថយចុះយ៉ាងច្រើន ប្រៀបនឹងពេលចាប់ផ្តើមស្រាវជ្រាវ ។
ក្រៅពីជួយបញ្ចុះគ្លុយកូសឈាម, ស្វាយក៏ជាប្រភពផ្គត់ផ្គង់វីតាមីន A, C និង B6 ក៏ដូចជាតិសរសៃ ។
ការស្រាវជ្រាវដោយឡែកមួយក៏បានបង្ហាញថា សារជាតិ polypherols (សារជាតិប្រឆាំងអុកស៊ីតកម្មមួយប្រភេទ) មានក្នុងផ្លែស្វាយស្រស់អាចទប់ស្កាត់ស្ថានភាពរលាកក្នុងកោសិកាសុដន់មហារីក និងពុំមែនមហារីក ។
ផ្លែស្វាយថ្មីៗនេះ ត្រូវបានកំណត់ជាអាហារពិសេសមានប្រយោជន៍មួយពេលនិយាយដល់សង្គ្រាមប្រឆាំងជំងឺទឹកនោមផ្អែម ។
ទោះបីជាក់ស្តែង ស្វាយផ្ទុកស្ករធម្មជាតិច្រើន ការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ផ្លែឈើគឺពិតជាល្អសម្រាប់ការគ្រប់គ្រងបរិមាណស្ករក្នុងឈាម ។ ប៉ុន្តែ ក៏ត្រូវបរិភោគក្នុងកម្រិតសមល្មម ។ ពួកជំនាញការទូន្មានថា គួរបរិភោគមិនលើស 120 g ក្នុង១ថ្ងៃ ។
ការប្រើប្រាស់ស្វាយពេលកើតជំងឺទឹកនោមផ្អែម ចំណុះទៅលើកម្រិតស្ករក្នុងឈាមរបស់អ្នក មុនពេលអ្នកបរិភោគផ្លែឈើ ។ ប្រការសំខាន់គឺចៀសវាងបរិភោគស្វាយជាប្រចាំ ព្រោះអាចធ្វើឲ្យកើនបរិមាណស្ករក្នុងឈាមបង្ករោគសញ្ញាមិនល្អ ៕ ប្រែសម្រួលៈ រតនៈ