ផ្លែ​ប៉េ​ស ក៏​ល្អ​ចំពោះ​សុខភាព​

329
ចែករម្លែក

​រសជាតិ​ដ៏​ផ្អែម​ខ្លាំង វា​ពិតជា​ពិបាក​ណាស់​ក្នុងការ​ដែលមាន​មនុស្ស​មិន​ចូលចិត្ត​ផ្លែ ប៉េ​ស​នេះ​។ ប៉ុន្តែ​អ្នក​ពិតជា​ចូលចិត្ត​វា​កាន់តែខ្លាំង​ដោយសារតែ​ផ្លែឈើ​មួយ​នេះ​មាន ប្រយោជន៍​ចំពោះ​សុខភាព​។ ខាងក្រោម​នេះ​គឺជា​ហេតុផល​ល្អៗ​មួយចំនួន​ដែល​អ្នក​គួរ តែ​ព្យាយាម​ញ៉ាំ​ផ្លែ​ប៉េ​ស​ឲ្យ​បាន​ច្រើន​៖

​ជំរុញ​ដល់​សុខភាព​ភ្នែក​
ពណ៌​របស់​ផ្លែ​ប៉េ​សគឺ​ច្បាស់​ណាស់​សម្បូរ​ទៅដោយ​វីតាមីន A ដែល​សំខាន់​សម្រាប់ សុខភាព​ភ្នែក និង​ភាព​ឃើញច្បាស់​របស់​ភ្នែក​។ វីតាមីន A គឺជា​អង់​ទី​អុកស៊ីដ​ង់​មួយ ប្រភេទ​ដែល​អាចជួយ​ការពារ​ស្រទាប់​បាទ​ភ្នែក​ពិការ​ខូចខាត​បាន​យ៉ាង​ល្អ​។

​ល្អ​ចំពោះ​សុខភាព​ស្បែក​
អ្វីដែល​ធ្វើ​ឲ្យ​ផ្លែ​ប៉េ​ស​ល្អ​បំផុត​សម្រាប់​ស្បែក​គឺ​វា​សម្បូរ​ទៅដោយ​វីតាមីន C​។ ជីវជាតិ មួយ​នេះ​គឺជា​អង់​ទី​អុកស៊ីដ​ង់​ដ៏​ខ្លាំង​មួយ​ដែល​អាច​ការពារ​ស្បែក​ពី​រ៉ាឌីកាល​សេរី​បាន​។ វីតាមីន C គឺ​ល្អ​បំផុត​ក្នុង​ការពន្យា​ពេល​ភាព​ចាស់​របស់​ស្បែក​ជាពិសេស​ស្បែក​ជ្រីវ ជ្រួញ និង​ការកើត​ផ្នត់ៗ​លើ​ស្បែក​។

​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​
ក្រៅពី​ស្បែក វីតាមីន C នឹង​ជំរុញ​ដល់​សុខភាព​ប្រព័ន្ធ​ភាពស៊ាំ​បាន​។ សព្វថ្ងៃនេះ​មនុស្ស យើង​ប្រឈម​ខ្លាំង​នឹង​ភាព​ស្ត្រេ​ស ជម្រើស​អាហារ​មិន​ផ្តល់​សុខភាព​ការរស់នៅ​មិន ផ្តល់​សុខភាព និង​ការបំពុល​បរិ​ដ្ឋា​ន ដែល​រឿងនេះ​នឹង​ជំរុញ​ដល់​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែ ចុះខ្សោយ​បាន​។ ការ​ញ៉ាំ​ផ្លែ​ប៉េ​ស​ទៀងទាត់ នឹង​ជំរុញ​ដល់​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែខ្លាំង ថែមទៀត​បាន​។

​ជួយ​រក្សា​ភាព​ស្លី​ម​របស់​រាងកាយ​
​បើសិនជា​អ្នក​ចង់​សម្រក​ទម្ងន់ ចូរ​មាន​ភាព​ប្រុងប្រយ័ត្ន​ខ្លាំង​ទៅលើ​អ្វីដែល​អ្នក​ត្រូវ​ញ៉ាំ​។ នៅពេល​ឃ្លាន យក​ល្អ​គួរតែ​ជ្រើសរើស​ផ្លែ​ប៉េ​ស​ពីរ​ផ្លែ​ជំនួស​ការ​ញ៉ាំ​ការ៉េម ឬ​អាហារ សម្បូរ​ខ្លាញ់​ណា​ផ្សេង​វិញ​ទៅ ព្រោះ​វា​មាន​មិន​ដល់ ៦០​កាឡូរី​ផង​ក្នុង​មួយ​ផ្លែ​។ វា​ក៏​គ្មាន ជាតិ​ខ្លាញ់​ដែរ ដូច្នេះ​វា​ស័ក្តិសម​ខ្លាំង​សម្រាប់​សម្រក​ទម្ងន់​។

​ជំរុញ​ដល់​ប្រព័ន្ធ​បេះដូង​សរសៃឈាម​កាន់តែ​មាន​សុខភាព​ល្អ​
ដោយសារតែ​វា​មាន​ជាតិ​សរសៃ​យ៉ាង​ល្អ​ដូច្នេះ​ផ្លែ​ប៉េ​ស​ស័ក្តិ​សម្រាប់​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល ក្នុង​ឈាម​ដែល​បាន​កកកុញ​ក្នុង​សរសៃឈាម​អាក់ទែ​បាន​។ ផ្លែឈើ​មួយ​នេះ​ក៏មាន អង់​ទី​អុកស៊ីដ​ង់​ច្រើន​សម្រាប់​បង្ការ​មូ​លេ​គុល​ខ្លាញ់​កកកុញ​ក្នុង​ចរន្តឈាម​ផងដែរ​។ នៅពេល​គ្មាន​ខ្លាញ់​ប្រភេទ​នេះ​ច្រើន​វា​នឹង​ល្អ​បំផុត​សម្រាប់​សុខភាព​បេះដូង​សរសៃឈាម​។

​ពង្រឹង​ដល់​សុខភាព​ផ្លូវ​រំលាយ​អាហារ​
​ដោយសារតែ​វត្តមាន​ជាតិ​សរសៃ​ដ៏​ច្រើន​របស់​ផ្លែឈើ​ដ៏​ឆ្ងាញ់​មួយ​នេះ ទើប​ធ្វើ​ឲ្យ​វា​អាច ទប់ស្កាត់ និង​បង្ការ​ការ​ទល់លាមក​បាន​។ ការដែល​មាន​ជាតិ​សរសៃ​ច្រើន​ក្នុង​របប អាហារ មិន​ត្រឹមតែ​ជួយ​ឲ្យ​ពោះវៀន​កាន់តែ​មាន​សុខភាព​ល្អ​ទេ​តែ​វា​ក៏​បង្ការ​បញ្ហា​ជា ច្រើន​ក្នុង​ពោះ​ដែរ​ដូចជា តឹង​ពោះ ឈឺពោះ និង​ផោម​ច្រើន​ជាដើម​។ ជាតិ​សរសៃ​ក្នុង ផ្លែ​ប៉េ​ស​ក៏​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ពោះវៀនធំ​បានដែរ​៕ ដោយៈ health.com.kh

#