ផ្លែស្ពឺ ផ្ទុកសារជាតិ ជីវជាតិ ជាច្រើនល្អសម្រាប់សុខភាព ប៉ុន្តែវាអាច បង្កការពុលធ្ងន់ធ្ងរ មិនតែប៉ុណ្ណោះ វាបណ្តាលឱ្យស្លាប់ចំពោះអ្នកកើតជំងឺ តម្រងនោម ។ មូលហេតុគឺដោយសារ សារជាតិ Caramboxin មានក្នុងផ្លែស្ពឺ ។ Caramboxin ជាជាតិពុលសរសៃប្រសាទ មួយមានគ្រោះថ្នាក់ ជាពិសេសចំពោះ អ្នកខ្សោយតម្រងនោមត្រូវលាងនោម ។
ចំពោះអ្នកមានតម្រងនោមល្អ ធម្មតាអាចរំលាយ និងកម្ចាត់សារជាតិ នេះចេញពីរាងកាយ ប៉ុន្តែអាចមាន បញ្ហាខាងតម្រងនោមនោះ បែរជា មិនអាចកម្ចាត់ជាតិពុលនេះបាន ។
រោគសញ្ញាពុល Caramboxin ក្រោយពេលបរិភោគផ្លែស្ពឺ រួមមានៈ ក្អើក, ក្អួតចង្អោរ, កន្ត្រាក់, ប្រកាច់, អារម្មណ៍ស្លន់ស្លោ… ។ ករណីមួយចំនួន ដែលស្លាប់ ដោយសារបរិភោគផ្លែស្ពឺ នៅអ្នកខ្សោយតម្រងនោម ត្រូវបានគេ កត់ត្រាទុក ។
ក្រៅពីជាតិពុលខាងលើ ក្នុង ផ្លែស្ពឺ ក៏មានបរិមាណអាស៊ីត Oxalic ខ្ពស់គួរសមប្រៀបនឹង ផ្លែឈើផ្សេងៗ ។ អ្នកធ្លាប់កើតក្រួសតម្រងនោម មិនត្រូវ បរិភោគផ្លែស្ពឺច្រើន ព្រោះបរិមាណ ដ៏ខ្ពស់នៃ Oxalic អាចធ្វើឱ្យជំងឺងាយរើឡើងវិញ ។
ដូច្នេះអ្នកជំងឺតម្រងនោម ត្រូវយល់ពីគ្រោះថ្នាក់របស់ផ្លែស្ពឺ ដើម្បីបង្ការផលវិបាកដ៏ស្មាន មិនដល់ ៕ ប្រែសម្រួលដោយ: រតនៈ