ផ្ល​យ​ប្រកាស​ចាកចេញ​ពី​ការចូលនិវត្តន៍​ក្នុង​ឆ្នាំ​២០២០

224
ចែករម្លែក

​ផ្ល​យ មេ​វេ​ឌ័​រ និយាយថា គាត់​នឹង​ចាក​ចេញពី​ការចូលនិវត្តន៍​។ អ្នក​ប្រដាល់​អាម៉េរិក​វ័យ ៤២ ឆ្នាំ​រូបនេះ​មិនបាន​ប្រកួត​តាំងពី​ការប្រយុទ្ធ​លើក​ទី ៥០ និង​ជ័យជម្នះ​លើក​ទី ៥០ នៃ​អាជីព​របស់គាត់​កាលពី​ខែសីហា​ឆ្នាំ ២០១៧ ។​

​នោះ​គឺ​ការប្រកួត​ឈ្នះ​លើ​តារា​ប្រដាល់​ក្របខ័ណ្ឌ UFC ខូ​ន័​រ ម៉ាក​ហ្គ្រេ​ហ្គ័​រ ដែល​ធ្វើឡើង​ក្រោម​ច្បាប់​ប្រដាល់សកល​។ ការប្រកួត​សងសឹក​វិញ​ក្រោម​ច្បាប់​ប្រដាល់​ក្នុង​ទ្រុង ត្រូវគេ​ទន្ទឹង​ចាំ​ជា​យូរ​មកហើយ តែ​វា​មិនដែល​បានកើត​ឡើង​នោះទេ​។

​នៅក្នុង​សារ​បង្ហោះ​លើ​បណ្តាញ​សង្គម Instagram ផ្ល​យ មេ​វេ​ឌ័​រ ម្ចាស់​ខ្សែក្រវាត់ ៥ ប្រភេទ​ទម្ងន់​ផ្សេងគ្នា និយាយ​យ៉ាង​សាមញ្ញ​ថា “​នឹង​ចេញពី​ការចូលនិវត្តន៍​នៅ​ឆ្នាំ ២០២០”​។​

​ហើយ​បង្ហើប​ឱ្យដឹងថា ការវិលត្រឡប់​វិញ​របស់គាត់​នឹងមាន​អ្វី​ច្រើន​លើសពី​កីឡាប្រដាល់​ទៀត​។ គាត់​បាន​បង្ហោះ​រូបថត​មួយទៀត​ជាមួយ​ថៅកែ UFC លោក ដា​ណា វ៉ា​យ ដែល​បាន​ជួយ​ផ្សព្វផ្សាយ​ការប្រកួត​របស់​ម៉ាក​ហ្គ្រេ​ហ្គ័​រ ដោយ​និយាយថា អ្នក​ទាំងពីរ “​នឹង​ធ្វើការ​ជាមួយគ្នា​ម្តងទៀត​”៕ ដោយ៖ កញ្ញាដាលីស

ផ្ល​យ​នឹង​ចាក​ចេញពី​ការចូលនិវត្តន៍​ក្នុង​ឆ្នាំ​២០២០