ផ្ល​យ មេ​វេ​ឌ័​រ ដណ្តើមបាន​តំណែង​អត្ត​ព​លិ​ករក​ចំណូល​ច្រើន​ដាច់​គេ​លើ​ពិភពលោក​

1022
ចែករម្លែក

​អ្នក​ប្រដាល់​អាមេរិក ផ្ល​យ មេ​វេ​ឌ័​រ បាន​ដណ្តើម​តំណែង​របស់គាត់​មកវិញ​នៅក្នុង​ចំណាត់ថ្នាក់​អត្ត​ព​លិ​ករក​ចំណូល​ខ្ពស់​ជាងគេ​ទាំង ១០០ នាក់​លើ​ពិភពលោក​របស់​ទស្សនា​វ​ដ្តី Forbes​។​

​គាត់​ទទួលបាន​ទឹកប្រាក់ ២៧៥ លាន​ដុល្លារ​សម្រាប់​ការ​ប្រដាល់​របស់គាត់​កាលពី​ខែសីហា​ជាមួយនឹង​អ្នក​ប្រដាល់​ក្នុង​ទ្រុង​ក្របខ័ណ្ឌ UFC ម៉ាក​ហ្គ្រេ​ហ្គ័​រ ដែល​ជាប់​ចំណាត់ថ្នាក់​លេខ ៤ នៅលើ​បញ្ជី​ទស្សនា​វ​ដ្តី​អាជីវកម្ម​អាមេរិក​មួយ​នេះ​។​

​ខ្សែប្រយុទ្ធ គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ ដែល​ជាប់​ចំណាត់ថ្នាក់​កំពូល​២​ឆ្នាំ​ជាប់​គ្នា​នោះ បាន​ធ្លាក់​ទៅ​លេខ ៣ ជាមួយ​កីឡាករ លី​អូ​នែ​ល ម៉េ​ស​ស៊ី ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ ២​។​

​មិនមាន​ស្ត្រី​ជាប់​ក្នុង​បញ្ជី​នេះ​ទេ បន្ទាប់ពី​កីឡាការិនី​តែមួយគត់ គឺ​សេរី​ណា វី​លលៀម បាន​ជ្រុះ​ចេញពី​តារាង​នេះ​។​

​ទស្សនា​វ​ដ្តី Forbes បានឱ្យដឹងថា អត្ត​ព​លិ​ក​កំពូល​ទាំង ១០០ នាក់​រកបាន​ប្រាក់ចំណូល​សរុប ៣,៨ ពាន់​លាន​ដុល្លារ គឺ​កើនឡើង ២៣​ភាគរយ ធៀប​នឹង​ឆ្នាំមុន​។​

​អ្នកបើកបរ​រថយន្ត F1 លោក ឡេ​វី​ស ហា​មី​ល​តុ​ន ជនជាតិ​អង់គ្លេស ជាប់​ចំណាត់ថ្នាក់​លេខ ១២ ជាមួយ​ប្រាក់ចំណូល ៥១ លាន​ដុល្លារ​។​

​អត្ត​ព​លិ​ក​កំពូល​ទាំង ១០ ដែល​រកចំណូលបាន​ច្រើនជាងគេ​លើ​ពិភពលោក​៖
១. ផ្ល​យ មេ​វេ​ឌ័​រ – ប្រដាល់ (២៨៥ លាន​ដុល្លារ​)
២. លី​អូ​នែ​ល ម៉េ​ស​ស៊ី – បាល់ទាត់ (១១១ លាន​ដុល្លារ​)
៣. គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ – បាល់ទាត់ (១០៨ លាន​ដុល្លារ​)
៤. ខូ​ន័​រ ម៉ាក​ហ្គ្រេ​ហ្គ័​រ – ក្បាច់គុន​ចម្រុះ​ក្នុង​ទ្រុង (៩៩ លាន​ដុល្លារ​)
៥. នី​ម៉ា – បាល់ទាត់ (៩០ លាន​ដុល្លារ​)
៦. ឡេ​ប្រុ​ន ជែ​ម​ស៍ – បាល់បោះ (៨៥,៥ លាន​ដុល្លារ​)
៧. រ៉ូ​ជើ ហ្វេ​ដេ​រ័​រ – តេ​ន្នី​ស (៧៧,២ លាន​ដុល្លារ​)
៨. ស្តេ​ហ្វិ​ន ឃើ​រី – បាល់បោះ (៧៦,៩ លាន​ដុល្លារ​)
៩. ម៉ាត់ រ៉ា​យ​អែន – បាល់ឱប (៦៧,៣ លាន​ដុល្លារ​)
១០. ម៉ាត់​ធូ ស្តា​ហ្វ​ហ្វ​ត – បាល់ឱប (៥៩,៥ លាន​ដុល្លារ​)៕ ដោយ៖ កញ្ញាដាលីស

ផ្ល​យ មេ​វេ​ឌ័​រ ជាប់​លេខ​១​ជា​អត្ត​ព​លិ​ក​រកចំណូលបាន​ច្រើនជាងគេ​លើ​ពិភពលោក