ផ្ល​យ មេ​វេ​ឌ័​រ ត្រៀម​ចាក់ ៥ លាន​ដុល្លារ ភ្នាល់​ថា​ខ្លួនឯង​នឹង​ឈ្នះ ម៉ាក​ហ្គ្រេ​ហ្គ័​រ​

425

​ផ្ល​យ មេ​វេ​ឌ័​រ កំពុង​ត្រៀម​ភ្នាល់​លុយ​ដ៏​ធំ​បំផុត​ក្នុង​ជីវិត​របស់គាត់ ដោយ​ជឿជាក់​យ៉ាងច្បាស់​ថា​គាត់​នឹង​ឈ្នះ​ការប្រកួត ដើម្បី​ផ្តួល​ការ​ទស្សន៍ទាយ​របស់​មេ របស់​ម៉ាក​ហ្គ្រេ​ហ្គ័​រ គឺ​លោក ដា​ណា វ៉ា​យ ។​

​ប្រធាន​ប្រតិបត្តិការ​នៃ​ក្បាច់គុន​ចម្រុះ​ឈានមុខ​គេ​រូបនេះ​បានប្រកាស​យ៉ាង​ក្លាហាន​ថា “​ខូ​ន័​រ ម៉ាក​ហ្គ្រេ​ហ្គ័​រ នឹង​ក្លាយជា​កីឡាករ​ប្រយុទ្ធ​ដ៏​អស្ចារ្យ​បំផុត​គ្រប់​ជំនាន់ ដោយ​ការ​ផ្តួល​កំពូល​អ្នក​ប្រដាល់​មេ​វេ​ឌ័​រ​នៅ​រាត្រី​ថ្ងៃ​សៅរ៍​”​។​

​មេ​វេ​ឌ័​រ​ញញឹម​នៅ​សន្និសីទ​សារព័ត៌មាន​ចុងក្រោយ​របស់ខ្លួន មុនពេល​គាត់​ប្រយុទ្ធ​ជាមួយ​កីឡាករ​ក្បាច់គុន​ចម្រុះ​អៀរ​ឡង់​ដ៏​ល្បីល្បាញ​នេះ​នៅ​សង្វៀន T-Mobile Arena ហើយ​និយាយថា “​ខ្ញុំ​កំពុង​ទន្ទឹងរង់ចាំ​ភ្នាល់​លុយ​ដ៏​ធំ​បំផុត ដែល​ខ្ញុំ​ធ្លាប់បាន​ភ្នាល់​នៅ​ក្រុមហ៊ុន​ភ្នាល់​កីឡា ដើម្បី​ភ្នាល់​ថា​រឿងនេះ (​គាត់​ចាញ់​) នឹងមិន​កើតឡើង​” ។​

​ពាក្យ​លេចឮ​នៅក្នុង​ជំរំ​របស់​អ្នក​ប្រដាល់​មិនដែល​ចាញ់​និង​ល្អ​ដាច់​គេ​នៃ​ជំនាន់​នេះ គឺថា​គាត់​កំពុង​ពិចារណា​ភ្នាល់​លុយ ៥ លាន​ដុល្លារ ថា​គាត់​នឹង​ឈ្នះ​ម៉ាក​ហ្គ្រេ​ហ្គ័​រ​។​

​គួរ​បញ្ជាក់ថា ផ្ល​យ មេ​វេ​ឌ័​រ និង ម៉ាក​ហ្គ្រេ​ហ្គ័​រ នឹង​ប្រកួត​គ្នា​នៅ​ថ្ងៃ​សៅរ៍ ទី​២៦​សីហា (​ព្រឹក​ថ្ងៃទី ២៧ នៅ​កម្ពុជា​) នៅ​ក្រុង​ឡាស​វេ​ហ្គាស ដោយ​អនុវត្តតាម​លក្ខន្តិក​នៃ​កីឡា​ប្រដាល់សកល ដែលមាន ១២ ទឹក​៕ ដោយ៖ កញ្ញាដាលីស

ផ្ល​យ មេ​វេ​ឌ័​រ និង​ម៉ាក​ហ្គ្រេ​ហ្គ័​រ ត្រៀម​ប្រកួត​គ្នា​នៅ​សង្វៀន T-Mobile Arena នៅ​ថ្ងៃ​សៅរ៍​នេះ