ផ្លយ មេវេឌ័រ ហាក់វិលត្រឡប់មករកភាពខ្លាំងដូចពីមុនរបស់ខ្លួនវិញហើយ និង បានបាញ់សារព្រមានដោយពាក្យសម្តីខ្លះ ខណៈបែកញើសជោគអំឡុងវគ្គហ្វឹកហាត់។
កីឡាករប្រដាល់មិនដែលចាញ់សញ្ជាតិអាមេរិកនេះ បានវាយបាវសាក់ខ្លាំងៗ និង ខំហ្វឹកហាត់ខ្លាំង ដើម្បីត្រៀមខ្លួនប្រកួតធំជាមួយ កីឡាករ ខូន័រ ម៉ាកហ្គ្រេហ្គ័រ នៅថ្ងៃទី ២៦ សីហា។
ខណៈដែលផ្លយដើរជុំវិញកន្លែងហ្វឹកហាត់ រូបគេបាននិយាយថា “អ្នកនិយាយឈ្មោះពួកគេ ខ្ញុំនឹងផ្តួលពួកគេ។ ខ្ញុំអាចជាំភ្នែក ឈាមច្រមុះ ខ្ញុំអាចមានថ្ងៃស៊យនៅកន្លែងហាត់ ប៉ុន្តែពេលយប់ ខ្ញុំមិនដែលបានលុយតិចឡើយ ហើយខ្ញុំក៏មិនដែលមានយប់ស៊យក្រោមពន្លឺភ្លើងអំពូលនោះដែរ។ ខ្ញុំហើមនិងជាំមុខ ប៉ុន្តែខ្ញុំមិនដែលមានយប់ស៊យនោះឡើយ”។
មេវេឌ័រចំណាយពេល ៤ ម៉ោង ក្នុងកន្លែងហាត់នៅទីក្រុងឡូសអ៊ែនជែលឡេស និង ឡើងសង្វៀនម្តងម្កាលសម្រាប់ហាត់ត្រៀមប្រដាល់ខ្លះៗ៕
