ផ្ល​យ មេ​វ៉េ​ឌ័​រ ក្លាយជា “​ទីប្រឹក្សា​ពិសេស​” របស់​ក្រុម​ប្រដាល់​ចិន​

211
ចែករម្លែក

សហព័ន្ធ​កីឡាប្រដាល់​ចិន​បាន​និយាយថា តារា​ប្រដាល់​ចូលនិវត្តន៍ ផ្ល​យ មេ​វ៉េ​ឌ័​រ ត្រូវបានតែងតាំង​ជា “​ទីប្រឹក្សា​ពិសេស​” សម្រាប់​ក្រុម​ប្រដាល់​ចិន ខណៈដែល​ពួកគេ​សម្លឹងមើល​ការបង្កើន​ចំនួន​មេដាយ​នៅក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ក្រុង​តូ​ក្យូ​ឆ្នាំ ២០២០​។​

​សហព័ន្ធ​បាន​និយាយថា វីរបុរស​ប្រដាល់​អាម៉េរិក មេ​វ៉េ​ឌ័​រ បាន​សន្យាថា​នឹង “​ប្រើប្រាស់​ទាំងអស់​នូវ​ឥទ្ធិពល​និង​ធនធាន​របស់គាត់​ដើម្បី​គាំទ្រ​គម្រោង​ប្រដាល់​របស់​ចិន​ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​នៅក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ក្រុង​តូ​ក្យូ​”​។​

​សហព័ន្ធ​បានធ្វើការ​ប្រកាស​បែបនេះ​នៅក្នុង​ផុស​មួយ​កាលពី​ថ្ងៃអាទិត្យ​ទី​២១​កក្កដា​នៅលើ​គណនី​ផ្លូវការ​របស់ខ្លួន​ក្នុង​បណ្តាញ​សង្គម​ចិន WeChat​។​

​មេ​វ៉េ​ឌ័​រ​មិនបាន​និយាយ​អំពី​ការតែងតាំង​នេះ​នៅលើ​គណនី​បណ្តាញ​សង្គម​របស់គាត់​នោះទេ ហើយ​ការប្រកាស​របស់​ចិន​ក៏​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​បន្ថែមទៀត​អំពី​តួនាទី​របស់គាត់​នោះដែរ​៕ ដោយ៖ កញ្ញាដាលីស

ផ្ល​យ មេ​វ៉េ​ឌ័​រ ក្លាយជា​ទីប្រឹក្សា​ពិសេស​របស់​ក្រុម​ប្រដាល់​ចិន