ផ្ល​យ សារភាពថា​មាន​មិត្តស្រី ៧ នាក់ ព្រោះ​មាន​ត្រឹម​ម្នាក់​ដូច​អត់​មាន​មិត្តស្រី​!

438

​ផ្ល​យ មេ​វេ​ឌ័​រ បានផ្តល់​ឱ្យ​អ្នកគាំទ្រ​នូវ​ការយល់ដឹង​ដ៏​សប្បាយរីករាយ​អំពី​ជីវិត​របស់គាត់ រាប់​ចាប់ពី​ចំនួន​ស្រី ដែល​គាត់​បាន​ទាក់ទង រហូតដល់​ចំនួន​លុយ​នៅក្នុង​ធនាគារ​របស់គាត់ អំឡុងពេល​សម្ភាសន៍​ជាមួយ​តុក្កតា​អាយ៉ង​មួយ​។​

​ក្នុងការ​សន្ទនា​ជាមួយ​តុក្កតា​អាយ៉ង ឌី​ហ្គោ មកពី​ប៉ូ​ស្តិ៍​យូ​ធ្យូ​ប​មួយ​ឈ្មោះថា Awkward Puppets ផ្ល​យ មេ​វេ​ឌ័​រ បាន​លាតត្រដាង​ថា គាត់​មាន​មិត្តស្រី ៧ នាក់ និង រថយន្ត ២៥ គ្រឿង​គ្រាន់តែ​នៅក្នុង​ទីក្រុង​ឡាស​វេ​ហ្គាស​តែមួយ​ប៉ុណ្ណោះ ក្នុងនោះ​រួមទាំង​រថយន្ត Bugatti ពណ៌​ក្រហម​មួយ និង Ferrari ពណ៌​លឿង​មួយ​។​

​មេ​វេ​ឌ័​រ​ក៏បាន​ទទូច​ផងដែរ​ថា ការប្រកួត​ជាមួយនឹង ខូ​ន័​រ ម៉ាក​ហ្គ្រេ​ហ្គ័​រ ក្នុង​ខែសីហា​គឺជា​ពេលវេលា​ចុងក្រោយ​ដែល​គាត់​ចូលក្នុង​កីឡាប្រដាល់​។​

​មេ​វេ​ឌ័​រ​និយាយថា “​ការប្រកួត​ចុងក្រោយ​ដែល​ខ្ញុំ​បាន​វាយ គឺជា​ការប្រកួត​ដើម្បី​លុយ​សុទ្ធសាធ ។ ជាការ​ពិត បើ​ពួកគេ​ចង់ឱ្យ​ខ្ញុំ​ប្រកួត​លើក​ក្រោយ​ទៀត គឺ​ត្រូវ​រៀបចំ​ឱ្យ​ខ្ញុំ​ប្រកួត​ជាមួយ​មនុស្ស​ក្រៅ​ភព​នៅ​ភព​ផ្សេង​”​។​

​មេ​វេ​ឌ័​របា​ន​និយាយ​ទៅកាន់​តុក្កតា​អាយ៉ង ឌី​ហ្គោ នៅ​ពីមុខ​ក្លិប​រាំ​ស្រាត​របស់គាត់​នៅក្នុង​ទីក្រុង​ឡាស​វេ​ហ្គា ដែលមាន​ឈ្មោះថា ក្លិប Girl Collection ។​

​គាត់​ត្រូវបាន​តុក្កតា​អាយ៉ង​សួរថា​តើ​គាត់​មាន​សង្សារ​ឬ​អត់ ហើយ​បាន​ឆ្លើយ​ដោយ​លាតត្រដាង​ថា គាត់​មិនមែនជា​បុរស​ស្មោះត្រង់​ចំពោះ​ស្រី​តែ​ម្នាក់​នោះទេ​។​

​មេ​វេ​ឌ័​រ​និយាយថា “​តើ​ខ្ញុំ​មាន​នារី​ប៉ុន្មាន​នាក់​? ប្រហែល ៧ នាក់​។ គឺ​លេខ​សំណាង ៧​។ យើង​ចេញទៅ​ញ៉ាំ​អី​នៅ​ខាងក្រៅ ហើយ​ពួកយើង​ធ្វើដំណើរ​កម្សាន្ត​ជាមួយគ្នា​។ ការ​ដែលមាន​មិត្តស្រី​ម្នាក់ គឺ​ដូចជា​អត់​មិត្តស្រី​អ៊ីចឹង​”​។​

​ឌី​ហ្គោ​ក៏​ជជីក​សួរ​លោក​លុយ​មេ​វេ​ឌ័​រ​អំពី​ទ្រព្យសម្បត្តិ​របស់គាត់​ផងដែរ​។ មេ​វេ​ឌ័​រ បាន​ប្រាប់​គាត់​ថា គាត់​មាន​គណនី​ធនាគារ​ជាច្រើន មុនពេល​ត្រូវបាន​សួរថា​តើ​ឡើង​រេញ​ម្តង​បាន​ប៉ុន្មាន​។​

​មេ​វេ​ឌ័​រ​និយាយថា “​គណនី​មួយៗ​មាន​លុយ ២០០ លាន ទៅ ៣០០ លាន​ដុល្លារ​”​។​

​មេ​វេ​ឌ័​រ​រកបាន​ប្រហែល ១០០ លាន​ដុល្លារ​ពី​ការប្រកួត​មួយ​ប៉ុណ្ណោះ​ជាមួយ ម៉ាក​ហ្គ្រេ​ហ្គ័​រ កាលពី​ខែសីហា​។​

​រូបគេ​បាន​ផ្តួល​កីឡាករ​អៀរ​ឡង់​រូបនេះ​ជាមួយនឹង​ការប្រកួត​១០​ទឹក ដើម្បី​កត់ត្រា​ជ័យជម្នះ​អាជីព​លើក​ទី ៥០ របស់ខ្លួន​៕ ដោយ៖ កញ្ញាដាលីស

ផ្ល​យ សារភាពថា​មាន​មិត្តស្រី ៧ នាក់ និង​លែង​ប្រកួត​ប្រដាល់​ត្រឹម​ម៉ាក​ហ្គ្រេ​ហ្គ័​រ