ផ្សព្វផ្សាយពីអនុសញ្ញាស្តីពីការលុប​បំបាត់រាល់ទម្រង់ការរើសអើង​ប្រឆាំងនឹងនារីភេទ CEDAW) ​និង​ច្បាប់ពាក់ព័ន្ធមួយចំនួន

141
ចែករម្លែក

ដោយៈប៊ុនណាត/បាត់ដំបង ៖ នៅសាលប្រជុំនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តនាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ក្រសួងសាធារណការនិងដឹកជញ្ជូនបានវៀបចំការផ្សព្វ​ផ្សាយពីអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់ការរើសអើងប្រឆាំងនឹងនារីភេទ​CADAW) និងច្បាប់ពាក់ព័ន្ធមួយចំនួនក្រោមអធិបតីភាពលោកស្រីមិន មាណវីរដ្ឋលេខាធិការក្រសូងសាធារណការ និងដឹកជញ្ជូនតំណាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក យឹម សៀប អភិបាលរងខេត្តតំណាង​លោកងួន រតនះអភិបាលខេត្ត។

បន្ទាប់ពីលោកស្រីកឹម សុគន្ធារីអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ឃូន ខេត្តតំណាងលោក ចាន់ សំបូរ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនបានលើកឡើងពីសមិទ្ធផលនានានៅក្នុងមន្ទីររួចមកលោកយឹម សៀបអភិបាលរងខេត្តបានគូសបញ្ជាក់ថាអនុសញ្ញាស្តីពីលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនារីភេទ(ស៊ី-ដ)បានអនុម័តនិងបើកចំហសម្រាប់ចុះហត្ថលេខាឱ្យសច្ចាប័នដោយសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិលេខ៣៤/១៨០នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៧៩​និងចូលជាធរមាននៅថ្ងៃទី៣ខែកញ្ញាឆ្នាំ១៩៨១ហើយប្រទេសកម្ពុជាក៍បានចុះហត្ថ
លេខាលើអនុសញ្ញា(ស៊ី-ដ)នេះនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៩២ ហើយបានផ្តល់សច្ចាប័ននៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២ ដដែលដោយគ្មានលក្ខខណ្ឌ។ ដើម្បីបំពេញបន្ថែមទៅលើអនុសញ្ញា(ស៊ី-ដ) ព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខាលើពិធីសារតាមជម្រើសនៃអនុសញ្ញា(ស៊ី-ដ)នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០០១ ហើយជារៀងរាល់ឆ្នាំនៃកិច្ចប្រជុំបូកសរុបប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។ សម្តេចតេជោនាយករដ្ឋមន្ត្រីតែងតែបានផ្តល់អនុសាសន៍ឱ្យពន្លឿនការផ្តល់សច្ចាប័ននេះ។

បន្តមកលោកលោកស្រី មិន មាណវី រដ្ឋលេខាធិការក្រសូងសាធារណការនិងដឹកជញ្ជូនបានផ្តល់អនុសាសន៍ថាកាលពីម្សិលមិញយើងបានធ្វើការងារសុវត្ថិភាពចរាចរណ៍ដោយក្រុមហ៊ុនម៉ិនយូឡាយបានចែកមួកសុវត្ថិភាពដល់សិស្សសាលាបឋមសិក្សាអន្លង់វិលស្រុកសង្កែ និងមាតាបិតាសិស្សចំនួន១,២៣៨មួកក្នុងនោះលោកងួន រតនះអភិបាលខេត្តក៍បានចូលរួមដែរ។

នៅព្រឹកនេះមន្ត្រីជំនាញខាងសុវត្ថិភាពកំពុងតែធ្វើការអប់រំផ្សព្វផ្សាយពីហានីភ័យ
នៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងហើយនឹងពិធីសង្គ្រោះបន្ទាន់លើជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នៅសាកលវិទ្យាល័យបាត់ដំបង។កម្មវិធីនេះយើងបានធ្វើនៅខេត្តសៀមរាបចំនួនបួនសាលានិងនៅខេត្តបាត់ដំបងបានចំនួនបីសាលាធំៗ។

លោកស្រីរដ្ឋលេខាធិការក្រសូងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថាសិក្ខាសាលាផ្សព្វផ្សាយពីអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់ការរើសអើងប្រឆាំងនឹងនារីភេទ
CEDAW)និងច្បាប់ពាក់ព័ន្ធមួយចំនួនធ្វើនៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបងគីមានមន្ត្រីជំនាញមកពីខេត្តកំពង់ឆ្នាំងកំពង់ធំ សៀមរាប បន្ទាយមានជ័យ ប៉ៃលិន ឧត្តរមានជ័យ និងព្រះវិហារ។ នៅឆ្នាំក្រោយៗនឹងធ្វើនៅខេត្តតំបន់មាត់សមុទ្រដោយអញ្ជើញមន្ត្រីជំនាញនៅខេត្តក្បែរមាត់សមុទ្រមកចូលរួមហើយបើធ្វើនៅរាជធានីភ្នំពេញនឹងអញ្ជើញខេត្តជិតៗនោះ មកចូលរួមហើយក្រោយៗទៀត យើងនឹងធ្វើនៅចេត្តកំពង់ចាមដោយអញ្ជើញខេត្តក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ មណ្ឌលគីរី រតនគីរីមកចូលរួម។តាមពិតកម្មវិធីនេះយើងត្រូវធ្វើការផ្សព្វផ្សាយ២ដងទៅ៣ដង ដើម្បីបញ្ជ្រៀបទៅតាមស្រុក ឃុំ ក្រុង សង្កាត់ដោយផ្តោតទៅលើមន្ត្រីដែលជាថ្នាក់ដឹកនាំនារីនៅតាមការិយាល័យនានា។

បន្ទាប់មកក៍មានការបញ្ចាំងស្លាយស្តីអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់ការរើសអើងប្រឆាំងនឹងនារីភេទCEDAW) និងច្បាប់ពាក់ព័ន្ធមួយចំនួន និងថតរូបអនុស្សាវរីយ៍រួមគ្នាផងដែរ៕B/