ផ្សព្វផ្សាយ​ការ​ចងក្រង អត្តសញ្ញាណ​ផលិតផល ប្រកបដោយ​សក្ដានុពល ទៅលើ​ទីផ្សារ​អន្ដរជាតិ​

1466
ចែករម្លែក
ផ្សព្វផ្សាយ​ចងក្រង​អត្តសញ្ញាណ ផលិតផល សក្ដានុពល​កម្ពុជា ទៅលើ​ទីផ្សារ​អន្ដរជាតិ (​រូប :​ភ្នំ​ស្វាយ​)

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​៖ នាយកដ្ឋាន​អភិវឌ្ឍន៍​ទីផ្សារ នៃ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ដែល​គាំទ្រ ដោយ​អ៊ី​អន (AEON) បានរៀបចំ​សិក្ខាសាលា​មួយ នៅ​សាលាខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៨ ដើម្បី​ផ្សព្វផ្សាយ​ជំរុញ​ការអនុវត្ត ការ​ចងក្រង​អត្តសញ្ញាណ ផលិតផល ប្រកបដោយ​សក្ដានុពល នៅលើ​ទីផ្សារ​អន្ដរជាតិ​។

​សិក្ខាសាលា​នេះ បានរៀបចំ ក្នុង​គោលបំណង ទូងស្គរ​ពញ្ញាក់​ស្មារតី មហាជន​ទូទៅ ងាក​មក​គាំទ្រ ប្រើប្រាស់​ផលិតផល​ក្នុងស្រុក ដែល​ផលិត ដោយ សហគ្រាស​កម្ពុជា ឱ្យបាន​ច្រើន ជា​អតិរ​មា និង​ក៏​ប្រមូល​គៀងគរ ផលិតផល​ខ្មែរ មាន​គុណភាព​ខ្ពស់ មាន​សុវត្ថិភាព សម្រាប់​អ្នកប្រើប្រាស់ មានការ​វេច​ខ្ចប់ បានល្អ​ត្រឹមត្រូវ អនុលោម​តាម​ស្ដង់ដារ ផលិតកម្ម ពី​គ្រប់ទិសទី ទូទាំងប្រទេស មក​ដាក់តាំង​បង្ហាញ ដើម្បីឱ្យ​មហាជន បានដឹង ឃើញ ស្គាល់ គាំទ្រ និង​ប្រើប្រាស់ ផលិតផល​ខ្មែរ ។

​លោក​បណ្ឌិត ស៊ុត ដា​រា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន ជំរុញ​ពាណិជ្ជកម្ម នៃ​ក្រសួងពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា​: តាមរយៈ សិក្ខាសាលា​នេះ បាន​ឆ្លុះ​ប​ញ្ជាំ​ង ពី​ផលិតផល ជាស​ក្កា​នុព​ល​កម្ពុជា ដែលមាន​ម៉ាក ឬ យីហោ (​ប្រែ​ន​) រួចហើយ និង​អាចបង្កើត​ម៉ាក (BRAND) បាន ឬ​មិនទាន់មាន សមត្ថភាព បង្កើត​ម៉ាក ដែល​ផលិតផល​សក្ដានុពល​ទាំងនេះ ប្រឈម​នឹង​ការប្រកួតប្រជែង ជាមួយ​ផលិតផល នាំចូល​ពី​បរទេស និង​ពិបាក​នាំចេញ ទៅ​ទីផ្សារ​អន្ដរជាតិ ដូចជា កូរ៉េ ជប៉ុន ថៃ វៀតណាម ។​ល​។​

​លោក​បាន​បន្ដថា​: ដើម្បី​ជំនះ​បញ្ហា​ប្រឈម ក្រសួងពាណិជ្ជកម្ម រួមមាន : សូត្រ​ខ្មែរ ចម្លាក់ សណ្ដែកបាយ ស​ណ្កែ​ក​សៀង ប្រេងកូឡា ទឹកម្ទេស ណែម ។​ល​។ ទោះបី​សិក្ខាសាលា​នេះ មាន​ទ្រង់ទ្រាយ​តូច មាន​រយៈពេល​ខ្លី ក៏ពិតមែន ប៉ុន្ដែ​ព័ត៌មាន​ដំបូង និង​ជា​ពុទ្ធិ​ផ្ដួចផ្ដើម សម្រាប់​ការត្រួសត្រាយ​ផ្លូវ ជូន​បងប្អូន ផលិតករ ពាណិជ្ជករ មកពី​ក្រុមហ៊ុន​ឯកជន និង​សហគ្រាស​ធុន​តូច និង មធ្យម កម្ពុជា​អាច​ស្វែងរក​ទីផ្សារ នាពេល​អនាគត ។

​ក្នុងនាម​ម្ចាស់ផ្ទះ លោក សួន បរ​វរ អភិបាលខេត្ត​បន្ទាយមានជ័យ បាន​សាទរ ចំពោះ​អគ្គនាយកដ្ឋាន ជំរុញ​ពាណិជ្ជកម្ម ដែល​បាន​បើក​សិក្ខាសាលា ស្ដីពី​ការផ្សព្វផ្សាយ និង​ចងក្រង​អត្តសញ្ញាណ ផលិតផល សក្ដានុពល​កម្ពុជា ទៅ​ផ្សារ​អន្ដរជាតិ សម្រាប់​ខេត្តបន្ទាយមានជ័យ ។​

​លោក​បាន​បន្តថា​: សិក្ខាសាលា មាន​សារៈសំខាន់​ណាស់ សម្រាប់​អាជីវករ ក៏​ដូច​ប្រជាពលរដ្ឋ ទូទាំង​ខេត្ត​។ ហើយ​ស្ថានភាព​ជាក់ស្ដែង ដែល​បាន​កើតឡើង កន្លងមក មន្ដ្រី​កាំកុងត្រូល សហការ​ជាមួយ មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត តែងតែ​ចុះ​ពិនិត្យ​ជាប្រចាំ នូវ​អាហារ ដែល​គ្មាន​សុវត្ថិភាព មាន​ផ្ទុក​បាក់តេរី វីរុស ប៉ារ៉ាស៊ីត ឬ សារធាតុ​គីមី បង្ក​ប៉ះពាល់​ដល់​មនុស្ស​។​

​លោក​បាន​រំពឹងទុក​ថា ស្មារតី​ចេញពី​នេះ នឹង​ផ្ដល់ព័ត៌មាន​បឋម គំនិត​ថ្មីៗ​ថែមទៀត ដល់​សិក្ខាកាម​ទាំងអស់ អាច​យកទៅ​ពិចារណា ស្វែងយល់​បន្ថែម សម្រាប់​ការងារ​ធុរកិច្ច ក៏ដូចជា យកចំណេះ ជំនាញ​ទាំងនេះ ទៅប្រើ​ប្រាស់ តាម​តម្រូវការ​៕L