ផ្សព្វផ្សាយ​ច្បាប់​ការហាមឃាត់​អាវុធ​គីមី​,​អាវុធ​នុយក្លេអ៊ែរ​,​អាវុធ​ជីវសាស្ត្រ​,​និង​វិទ្យុសកម្ម​

214
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​អាជ្ញាធរខេត្ត​ព្រះវិហារ​បាន​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អាវុធ​គីមី​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការហាមឃាត់​អាវុធ​គីមី​,​អាវុធ​នុយក្លេអ៊ែរ​,​អាវុធ​ជីវសាស្ត្រ​,​និង​វិទ្យុសកម្ម​។​

​កាលពី​ថ្ងៃទី​១៧​ខែកញ្ញា​ឆ្នាំ​២០១៩​ក្នុង​ពិធី​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការហាមឃាត់​អាវុធ​គីមី​,​អាវុធ​នុយ​ក្លែ​អ៊ែ​,​អាវុធ​ជីវសាស្ត្រ​,​និង​វិទ្យុសកម្ម​,​នៅ​សាលាខេត្ត​ព្រះវិហារ​។​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ញ៉ែម​សារិទ្ធ​អគ្គលេខាធិការរង​អាជ្ញាធរ​ជាតិ​អាវុធ​គីមី​បាន​ថ្លែង​ទៀតថា​ការងារ​គ្រប់គ្រង​កាកសំណល់​សារធាតុ​គីមី​វិទ្យុសកម្ម​កាន់តែ​មាន​សារៈសំខាន់​។​

ដើម្បី​ធានាបាន​នូវ​ហានិភ័យ​ដែល​បង្កឡើង​ដោយ​កាកសំណល់​អាវុធ​នុយក្លេអ៊ែរ​។​អាជ្ញាធរ​ជាតិ​អាវុធ​គីមី​កំពុង​រួមគ្នា​ជាមួយ​(OPCW)​អង្គការ​ហាមឃាត់​អាវុធ​គីមី​និង​(UNICRI,EU) ដើម្បី​ធ្វើការ​ហ្វឹកហាត់​សិក្សា​វាយតម្លៃ​ការងារ គ្រប់គ្រង​ហានិភ័យ​នៃ​សារ​ធាតុគីមី​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​បាន​បន្តថា​ទោះបី​កម្ពុជា​មិនមែនជា​អ្នក​ផលិត​នូវ​រាល់​សារធាតុ​គីមី​និង​សម្ភារ​គីមី​ក៏ពិតមែន​។​ប៉ុន្តែ​កម្ពុជា​បាន​នាំចូល​យ៉ាងច្រើន​នូវ​សារធាតុពុល​គួរឱ្យកត់សម្គាល់​។​ដូច​ច្នេះ​ធ្វើឱ្យ​មានការ​គម្រាមកំហែង​និង​ផលប៉ះពាល់​ដល់​ប្រទេស​យើង​។​ដើម្បី​បង្ការ​ទប់ស្កាត់​និង​បង្ក្រាប​នូវ​រាល់​ហានិភ័យ​អាជ្ញាធរ​ជាតិ​អាវុធ​គីមី​បាន​ចុះ​ស្រាវជ្រាវ​តាម​បណ្តា​ខេត្ត​តាម​ព្រំដែន​។​

​រុករក​ឃើញ​នូវ​គ្រាប់បែក​គីមី​(​ទ​ស្សវត​៦០=៧០)​នៅ​បណ្តា​ខេត្ត​មួយចំនួន​ដូចជា​៖​មណ្ឌល​គី​រី​,​ត្បូងឃ្មុំ​,​ស្វាយរៀង​,​បាន​បង្កា​ញ​ឱ្យឃើញ​នូវ​គ្រោះមហន្តរាយ​ដល់​សុខភាព​សាធារណៈ​យ៉ាងធ្ងន់ធ្ងរ​បង្ក​ជំងឺ​ជាច្រើន​ប្រភេទ​។​ដូចជា​កុមារ​ក្បាល​ធំ​យុវវ័យ​មួយចំនួន​មាន​សុខ​ភាពខុសប្រក្រតី​ជាដើម​។​

ជាមួយគ្នា​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ក៏បាន​អំពាវនាវ​ដល់​ថ្នាក់​ខេត្ត​មន្ត្រី​អនុវត្តន៍​ច្បាប់​ជួយ​ចូលរួម​ទប់ស្កាត់​រាល់​ការដឹកជញ្ជូន​នូវ​សារ​ធាតុគីមី​ជាពិសេស​គឺ​ធ្វើការ​ហាមឃាត់​នៅតាម ច្រកព្រំដែន​ផងដែរ​៕S/​