ផ្សព្វផ្សាយ​ច្បាប់​បទ​ប្បញ្ញត្តិ​នានា​និង​សេចក្តីណែនាំ​ថ្មីៗ​សម្រាប់​អ្នក​ជាប់ពន្ធ​តូច​និង​មធ្យម​ក្នុង​វិស័យ​អាទិភាព​

341
ចែករម្លែក

ដោយៈ​ប៊ុន​ណាត/បាត់ដំបង ៖ ​នៅ​សាលប្រជុំ​ជាន់​ទី​៣​នៃ​សាលា​ខេត្តបាត់ដំបង​កាលពី​ព្រឹក​ថ្ងៃទី​២​ ខែកក្កដា​ ឆ្នាំ​២០១៩​ មាន​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​បទ​ប្បញ្ញត្តិ​នានា​និង​សេចក្តីណែនាំ​ថ្មីៗ​ជា​​ពិសេស​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ​សម្រាប់​ អ្នក​ជាប់ពន្ធ​តូច​និង​មធ្យម​ក្នុង​វិស័យ​អាទិភាព​ក្រោម​អធិបតីភាព​លោក ​សឿ​ម ប៊ុន​រិ​ទ្ធ​ អភិ​បាល​រង​ខេត្ត​តំណាង​លោក​ងូ​ន រត​នះ​អភិបាល​ខេត្ត​និង​លោក​បណ្ឌិត​កែន សម្បត្តិ​អគ្គនាយក​
​រង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​។​

លោក​សឿ​ម ប៊ុន​រិ​ទ្ធ​ អភិបាលរង​ខេត្ត​តំណាង លោក ​ងូ​ន រត​នៈ ​អភិបាលខេត្ត​មានប្រសាសន៍ថា​សិក្ខាសាលា​នា​ព្រឹក​នេះ ​ក្នុង​គោលបំណង​ជម្រុញ​ច្បាប់​បទ​ប្បញ្ញត្តិ​នានា​និង​សេចក្តីណែនាំ​ថ្មីៗ​សម្រាប់​អ្នក​ជាប់ពន្ធ​តូច​និង​មធ្យ​ម កាន់តែ​មានការ​យល៎ដឹង​កាន់តែ​ជ្រួតជ្រាប​ទាក់ទង​ទៅ​ការងារ​ពន្ធដារ​ ក៍​ដូចជា​អតិថិជន​ដែល​ជាប់ពន្ធ​កន្លងមក​រដ្ឋបាលខេត្ត​តែងតែ​ជួយ​ជម្រុញ ​និង​​ផ្តល់​អាទិភាព​ក្នុងការ​ប្រមូល​ពន្ធ​តាម​ផែនការ​របស់​ដ្នា​ក៎​ជាតិ ថ្នាក់ក្រោម​ជាតិ​ព្រមទាំង​លើក​កម្ពស់​ការយល់ដឹង​ឱ្យ​កាន់តែច្បាស់​ពី​ច្បាប់​និង​បទដ្ឋាន​នានា​ដើម្បី​ងាយស្រួល​ដល់​អ្នក​ជាប់​ពន្ធ​ចូល​អនុវត្ត​ភារកិច្ច​របស់ខ្លួន​។​

លោក​អភិបាលរង​ខេត្ត​បាន​បញ្ជាក់ថា​ កន្លង​មក​យើង​ធ្លាប់ធ្វើ​កា​ដោះស្រាយ​ទំនាស់​ផ្សេងៗ​រវាង​សាខា​ពន្ធដារ​និង​អ្នក​ជាប់ពន្ធ​ដើម្បីឱ្យ​ជ្រះ​ស្រឡះ​ជាមួយគ្នា​ ដើម្បី​ជៀសវាង​ការបំផ្លាញ​ពី​ខាង​ក្រៅពី​ពួក​អគតិ​មួយចំនួន​ទាក់ទង​នឹង​ការងារ​ពន្ធដារ​នេះ​។ ​ក្រោយ​សិក្ខាសាលា​នេះ​រួច​លោក​សង្ឃឹមថា ​រាល់​ការងារ​កង្វល៎​រប​ស៎ម​ន្ត្រី​ពន្ធដារ​ខេត្ត​កានតែ​ងាយស្រួល​ព្រោះ​មន្ត្រី​ជំនាញ​ និង​អ្នក​ជាប់ពន្ធ​កាន់តែ​យល់ដឹង​ពីគ្នា​ទៅវិញទៅមក​ ព្រោះ​យើង​បាន​ផ្សព្វផ្សាយ​ច្បាប់​ និង​បទ​ប្ប​ញ្ញ​តិ​មួយចំនួន​ឱ្យ​មន្ត្រី​ពន្ធដារ​ខិតខំ​ពង្រឹង​ភា​កិច្ច​ និង​ការងារ​ទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​។​

លោក​បាន​បន្តថា​ ការ​ងារ​ប្រមូល​ពន្ធដារ​ត្រូវមាន​ភាព​សុ​ក្រិ​ត្យ​ និង​មាន​ភាពត្រឹមត្រូវ​ទើប​មិនមាន​បញ្ហា​អ្វី​កើត​ឡើង​៕B/