ផ្សព្វផ្សាយ​ផែនការ​ការពារ​ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អង្គរ អន្តរជាតិ ចក្រភព​ខ្មែរ​លើក​ទី​៥

715
ចែករម្លែក

​ដោយ​: បាយ័ន / សៀមរាប​: នៅ​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ បូកសរុប​លទ្ធផល​ការងារ​កិច្ច​ប្រតិបត្តិ​ការរក្សាសន្តិសុខ សុវត្ថិភាព របស់​កងកម្លាំង​នគរបាល​ប្រចាំ​សប្តាហ៍ និង​ផ្សព្វផ្សាយ​ផែនការ ការពារ​ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អង្គរ អន្តរជាតិ ចក្រភព​ខ្មែរ​លើក​ទី​៥ ចាប់ពី​ថ្ងៃទី​៣ ដល់ទី​៥ ខែសីហា ឆ្នាំ​២០១៨ ដែល​ប្រារព្ធ​ធ្វើឡើង​នៅមុខ​ប្រាសាទអង្គរវត្ត​។​

​មានមតិ​បូកសរុប​ក្នុង​កិច្ចប្រជុំ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង បាន​ឯកភាព​ទៅលើ​របាយការណ៍ និង​សម្ដែង​ការ​កោត​ស​សើរ​ចំពោះ​កងកម្លាំង​នគរបាល​យើង​ទាំងអស់ ដែល​ក្នុង​សប្តាហ៍​កន្លងមកនេះ បាន​ខិតខំ​ប្រឹងប្រែង ក្នុងការ​អនុវត្ត​នូវ​តួនាទី​ភារកិច្ច​ជំនាញ​របស់ខ្លួន ក្នុង​ការរក្សាសន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​បាន​យ៉ាង​ល្អប្រសើរ នៅក្នុង​ខេត្ត ពិសេស​ការការពារ​ស​ន្តិ​សុខ សុវត្ថិភាព ឲ្យ​កិច្ចដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​កន្លងមកនេះ មាន​សន្តិសុខ​សុវត្ថិ​ភាពល្អ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​បាន​មានប្រសាសន៍​បន្តទៀតថា កម្លាំង​ទាំងអស់​ត្រូវ​បន្ត​បង្កើន​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព​បន្ថែមទៀត និង​អនុវត្ត​ទៅតាម​តួនាទី​ភារកិច្ច​ជំនាញ​របស់ខ្លួន បង្កើន​ការចុះ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​នៅក្នុង​ក្រុង និង​ភូមិសាស្ត្រ​ដែល​ខ្លួន​គ្រប់គ្រង​៕