ផ្សព្វផ្សាយ​ពិគ្រោះ​យោបល់​នៅ​សង្កាត់​ប៉ោយប៉ែត​

1001
ចែករម្លែក

(បន្ទាយមានជ័យ​)៖​កាលពី​ព្រឹក​ថ្ងៃទី​១៨​ខែកក្កដា​សាលាសង្កាត់​ប៉ោយប៉ែត​មាន​រៀបចំ​ពិធី​ផ្សព្វផ្សាយ​ពិគ្រោះ​យោបល់​ក្រុមប្រឹក្សា​សង្កាត់​ប៉ោយប៉ែត​អាណត្តិ​ទី​២ ក្រោម​វត្តមាន លោក​ង៉ោ ម៉េង ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត​។​

​ក្នុង​ពិធី​នោះ​ក៏មាន​ការចូលរួម​ពី​ប្រធានការិយាល័យ​ចំណុះឱ្យ​សាលាក្រុង តំណាង​ក្រុមហ៊ុន​រកស៊ី​នានា​នៅក្នុង​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ​មកពី​១៣​ភូមិ​មាន​ចំនួន​ប្រមាណ​ជាង​២០០​នាក់​។​

​ដោយ​មានការ​ផ្តល់ឱកាស​ឲ្យ​ប្រជាជន​លើក​ជា​យោបល់​នោះ ប្រជាពលរដ្ឋ​មានមតិ​ផ្សេងៗ​គ្នា​ដូចជា​ផ្លូវថ្នល់ លូ​ប្រឡាយ បណ្តាញ​អ​គិ្គ​ស​នី ទឹកស្អាត សំរាម ទំនាស់​ដីធ្លី មន្ទីរពេទ្យ សាលារៀន​។​ល​។​ជាដើម​។​ទន្ទឹម​នោះ​ក៏មាន​ការបកស្រាយ​មួយ​តប​នឹង​សំណួរ​របស់​ប្រជាជន​ផងដែរ​។​

​ចំណែក​លោក​អភិបាលក្រុង​ប៉ោយប៉ែត​បាន​រំលឹកថា​ក្រុមហ៊ុន​រកស៊ី​ក្នុងស្រុក​ធ្វើយ៉ាងណា​បំរើសេវា​ជូន​ប្រជាពលរដ្ឋ​ដូចជា​ទឹក​ភ្លើង​និង​ក្រុមហ៊ុន​ប្រមូល​សំរាម​ជាដើម​ត្រូវខិតខំ​ត​ថែមទៀត​សម្រួល​ដល់​ពួកគាត់​។​ទន្ទឹមនេះ​ខាង​អាជ្ញាធរ​នឹង​ខិតខំ​ដោះស្រាយ​ជា​បន្តបន្ទាប់​ជូន​ប្រជាពលរដ្ឋ​ឱ្យ​ខាន​តែ​បាន​៕ដោយ៖មុនីរត្ន

ពិធី​ផ្សព្វផ្សាយ​ពិគ្រោះ​យោបល់​ក្រុមប្រឹក្សា​សង្កាត់​ប៉ោយប៉ែត​អាណត្តិ​ទី​២ ក្រោម​(​រូប​ធី​ម ថា​)

(​