ផ្សព្វផ្សាយ​ស្តង់ដារ​សហគមន៍​ទេសចរណ៍​កម្ពុជា​និង​ស្តង់ដារ​សហគមន៍​ទេសចរណ៍​អាស៊ាន​

346
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩​នេះ​មន្ទីរ​ទេសចរណ៍​ខេត្តព្រះវិហារ បានរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ស្តង់ដារ​សហគមន៍​ទេសចរណ៍​កម្ពុជា​និង​ស្តង់ដារ​សហគមន៍​ទេសចរណ៍​អាស៊ាន​។​ក្នុងនោះ​ដោយមាន​ការគាំទ្រ​និង​សហការ​ជាមួយ​នាយកដ្ឋាន​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍ នៃ​ក្រសួងទេសចរណ៍​។​

​លោក គង់ វិបុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​អង្គសិក្ខាសាលា​នេះ​គឺមាន​ទិសដៅ ដើម្បី​លើកកម្ពស់​គុណភាព​ផលិតផល​ទេសចរណ៍​នៅតាម​សហគមន៍​ដែលជា​គោលដៅ​ទេសចរណ៍​នៅក្នុង​ខេត្ត និង​ដើម្បី​ចូលរួម​ប្រឡងប្រណាំង សហគមន៍​ទេសចរណ៍​គំរូ​លើក​ទី​២​។​

លោក តុ​ប សុ​ភ័​ក្រ អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​បញ្ជាក់ថា «​ចំពោះ​ការវិវឌ្ឍ​ន៏​រីកចម្រើន នៃ​វិស័យ​ទេសចរណ៍​នៅ​ក្នង​ខេត្ត​ពិសេស​លើ​សក្តានុពល​ទេសចរណ៍​ដែលមាន​ច្រើន​នៅតាម​សហគមន៍​នានា របស់​ខេត្ត​ដែល​យើង​ចាំបាច់​ត្រូវ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​ឲ្យ​មាន​និរន្តរភាព​និង​ប្រកបដោយ​គុណភាព សម្រាប់​ទាក់ទាញ​ទេសចរណ៍​»​។​

​លោក តុ​ប សុ​ភ័​ក្រ​ក៏បាន​ថ្លែង​ទៅកាន់​មន្ទីរ​ទេសចរណ៍​ខេត្ត​ផងដែរ​ថា ត្រូវ​ប្រតិបត្តិ​ករ​ទេសចរណ៍ ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ព្រម​ទាំ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​បន្ត​រួមសហការ​គ្នា​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ទេសចរណ៍​សហគមន៍​និង​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​ដើ​ម្ប​ផ្សព្វផ្សាយ​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក​ទស្សនា​កាន់តែច្រើន​ទៀត ក្នុងនេះ​ក៏ត្រូវ​បន្ត​យកចិត្តទុកដាក់​បដិសណ្ឋារកិច្ច​ភ្ញៀវ​ឲ្យ​បានល្អ ម្ហូបអាហារ​មាន​អនាម័យ និង​តម្លៃ​សមរម្យ​។​

​ទាក់ទង​ដល់​ព្រឹត្តិការណ៍​ទេសចរណ៍​នេះ​លោក​អនុរដ្ឋលេខាធិការ​ក៏បាន​បញ្ចា​ក់ថា​ក្រុមការងារ​ត្រូវ​សិក្សា​បន្ថែម​ដើម្បី​សិក្សា​លទ្ធភាព​ក្នុងការ​រៀបចំ​ឲ្យ​មាន​ការរត់​ម៉ារ៉ាតុន​ឬ​ជឹះ​កង់​នៅ​ក្រុង​ព្រះវិហារ​និង​ការរៀបចំ​ដំណើ​កម្សាន្ត​ឡើង​ភ្នំ​ត្បែង​ផងដែរ​៕S/​