ផ្សព្វផ្សាយ​ស្តង់ដារ​សហគមន៍​ទេសចរណ៍​កម្ពុជា​និង​ស្តង់ដារ​សហគមន៍​ទេសចរណ​អាស៊ាន​នៅ​បាត់ដំបង

543
ចែករម្លែក

ដោយ:ប៊ុន​ណាត​/បាត់ដំបង ៖ ​កាលពី​ព្រឹក​ថ្ងៃទី​២៩ ​ខែមករា ​ឆ្នាំ​២០១៩ ​នៅ​សណ្ឋាគារ​ប្រេ​ស៊ី​ដង់​ខេត្តបាត់ដំបង ក្រ​សួង​ទេសចរណ៍​សហការ​ជាមួយ​រដ្ឋបាលខេត្ត​បាត់ដំបង​ និង​មន្ទីរ​ទេសចរណ៍​ខេត្ត​បានរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តង់ដារ​សហគមន៍​ទេសចរណ៍​កម្ពុជា​និង​ស្តង់ដារ​សហគមន៍​ទេស​ចរណ៍​អាស៊ាន​ក្រោម​ធិបតី​ភាព​លោក​តុ​ប សុភ័ក អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ , លោក​សឿ​ម ប៊ុន​រិ​ទ្ធ អភិបាលរង​ខេត្ត​តំណាង​លោក​ងួន រត​នះ​អភិបាលខេត្ត​បាត់ដំបង ។​

លោក​តុ​ប សុភ័ក​អនុរដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ បាន​បញ្ជាក់ថា​ការបើក​សិក្ខា​សាលា​នា​ថ្ងៃនេះ​ មាន​គោលបំណង​ធ្វើឲ្យ​ចក្ខុវិស័យ​ នៃ​គោលនយោបាយ​អេកូ​ទេសចរណ៍​សំដៅ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយជា​គោលដៅ​ទេស​ចរណ៍ ប្រកបដោយ​គុណភាព និ​ជា​គោលដៅ​អេកូ​ទេសចរណ៍​ដ៏​ទាក់ទាញ​ថ្មី​មួយ​ប្រកប​ដោយ​ការប្រកួត​ប្រជ​ជែង​.​។​

ក្នុងនោះដែរ​ក៍មាន​គោលបំណង​និង​គោល​ដៅ​ជាច្រើន​ដូចជា លើ​កម្ពស់​ទីផ្សារ​អេកូ​ទេសចរណ៍​កំពុង​តែមាន​កំណើន​ខ្ពស់​នៅ​កម្ពុជា តាមរយៈ​ការអភិវឌ្ឍន​ផលិតផល​ទេសចរណ៍​ប្រកបដោយ​ភាព​ឆ្នៃប្រឌិត និ​វា​នុ​វត្ត​ភាព និង​គុណភាព ។​ លើកទឹកចិត្ត​និង​ជំរុញ​ឲ្យ​វិស័យ​ឯកជន និង​ដៃគូរ​អភិវឌ្ឍន៍​នានា យកចិត្តទុកដាក់​លើ​ការអភិវឌ្ឍ​អេកូ​ទេសចរណ៍ តាមរយៈ​ការគាំទ្រ​ហិរញ្ញប្បទាន និង​ពង្រីក​សមត្ថភាព ។​ លើកទឹកចិត្ត​សហគមន៍ និង​ប្រជាពលរដ្ឋ​មូលដ្ឋាន​ក្នុង​កិច្ច​អភិរក្ស​ធនធានធម្មជាតិ និង​ការពារ​បរិស្ថាន តាមរយៈ​ការផ្តល់​នៃ​ភព​ចំណូល​ថ្មី ពី​សកម្មភាព​អេកូ​ទេសចរណ៍ និង​ផ្តល់​សិទ្ធិ​ដល់​សហគមន៍​ក្នុងការ​គ្រប់គ្រង និង​ការអភិវឌ្ឍ​សកម្មភាព​អេកូ​ទេសចរណ៍​។​

ពាក់ព័ន្ធ​និង​អជីវ​ករ ម្ចាស់​អាជីវ​កម្មដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ជាដើម ​ត្រូវមាន​ចក្ខុវិស័យ គោលការណ៍ និង​ទិសដៅ ដើម្បី​ទាក់ទាញ​ភ្ញៀវ និង​ការ​ស្នាក់នៅ ត្រូវមាន​ផែនការ អប់រំ ដល់​បុគ្គលិក បម្រើ​ការងារ ការការពារ សុវត្ថិភាព ការកែលម្អ បរិស្ថាន អនាម័យ ការ​បដិសណ្ឋារៈកិច្ច សុវត្ថិភាព​ចំណីអាហារ ការរក្សា​តម្លៃ ការប្រើប្រាស់​របស់រប​រ​ធម្មជាតិ និង​ប្រសិទ្ធភាព​បម្រើសេវា ឲ្យបាន​ល្អប្រសើរ៕B/