ផ្សព្វផ្សាយ ច្បាប់ បទបញ្ជា នីតិវិធី សម្រាប់​ការបោះឆ្នោត និង​ក្រមសីលធម៌​សម្រាប់​ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត​ដល់ អ​.​ហ​.

1357
ចែករម្លែក

ដោយ​: ប​.​ជ័យ​-​ភ្នំ​ធំ / បន្ទាយមានជ័យ​: អង្គភាព​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ផ្សព្វផ្សាយ ច្បាប់ បទបញ្ជា នីតិវិធី សម្រាប់​ការបោះឆ្នោត និង​ក្រមសីលធម៌​សម្រាប់​ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត និង​ចិត្តសាស្ត្រ​ដល់​នាយ នាយរង ពល​អាវុធហត្ថ​ទាំងឡាយ​ចំណុះ​បញ្ជ​ការដ្ឋាន​ខេត្ត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បន្ទាយមានជ័យ​ឲ្យ​ដឹង​ថ្ងៃទី​២៣​ខែឧសភា ឆ្នាំ​២០១៨ ថា​: ការរៀបចំ​ពិធី​ផ្សព្វផ្សាយ ច្បាប់ បទបញ្ជា នីតិវិធី សម្រាប់​ការបោះឆ្នោត និង​ក្រមសីលធម៌​សម្រាប់​ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត និង​អប់រំ​ចិត្តសាស្ត្រ​នេះ​ដើម្បីអោយ​នាយ នាយរង មន្ត្រី​អហ​គ្រប់គ្នា​បាន​យល់ដឹង និង​ត្រៀម​អនុវត្ត​។​

​កម្មវិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​អង្គភាព​យោធភូមិភាគ ៥ ទិស​ជួរមុខ បញ្ជាការដ្ឋាន​កងរថក្រោះ​ប្រចាំ​ទិស​បន្ទាយមានជ័យ អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត និង​នាយ នាយរង​នៃ​កងរាជអាវុធហត្ថ​ខេត្ត សរុប​ចំនួន ១៥៦​នាក់​។

​ការផ្សព្វផ្សាយ​នេះ ប្រារព្វ​ធ្វើឡើង​រយៈពេល ០១​ថ្ងៃ​គឺ ៖ -​ពេលព្រឹក ៖ ឧទ្ទេសនាម និង​ធ្វើ​បទ​បង្ហាញ​ដោយ​សមាជិក​ទទួលបន្ទុក​បណ្តោះ​បណ្តាល អប់រំ​អ្នកបោះឆ្នោត ព័ត៌មាន និង​ទំនាក់ទំនង​សាធារណៈ និង​សមាជិក​ទទួលបន្ទុក​សេវាកម្ម​ច្បាប់ និង​វិវាទកម្ម ប្រធានបទ​ស្តីពី ច្បាប់ បទបញ្ជា នីតិវិធី សម្រាប់​ការបោះឆ្នោត​។​

​លុះដល់​ពេល​រសៀល ៖ ឧទ្ទេសនាម និង​ធ្វើ​បទ​បង្ហាញ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី វង្ស ធី មេបញ្ជាការរង និង​ជា​នាយសេនាធិការ​កងរាជអាវុធហត្ថ​ខេត្ត ប្រធានបទ​ស្តីពី ក្រមសីលធម៌​សម្រាប់​ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត និង​ការងារ​៕ ល​