ផ្សារស៊ិនជូរីផ្លាហ្សាអាជ្ញាធរ និងតំណាងក្រុមហ៊ុនវិនិយោគសាងសង់ជាផ្សារទំនើប, ក្រោយជួបពិភាក្សាជាមួយអាជីវករជាង៣០០នាក់

311
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ នេះបានបើកវេទិការពិភាក្សាជាមួយអាជីវករជាង ៣០០ នាក់ និងតំណាងក្រុមហ៊ុនវិនិយោគ ដើម្បីសម្រប់សម្រួលជាមួយបងប្អូនអាជីវករលើចំណុចសំខានៗចំនួនបី នៃគម្រោងអភិវឌ្ឍន៍សាងសង់ថ្មីផ្សារស៊ិនជូរីផ្លាហ្សា ទៅជាផ្សារទំនើប។

មន្ត្រីរដ្ឋបាលខណ្ឌពោធិ៍សែនជ័យបានឱ្យដឹងថា៖នាថ្ងៃទី៤ខែសីហាឆ្នាំ២០១៩រដ្ឋបាលខណ្ឌពោធិ៍សែនជ័យបានបើកវេទិការពិភាក្សាជាមួយអាជីវករផ្សារលើគម្រោងអភិវឌ្ឍន៍ សាង សង់ផ្សារស៊ិនជូរីប្លាហ្សាក្រោមអធិបតីភាពលោកនួនផារ័ត្នអភិបាលរងរាជធានីភ្នំពេញនិងលោកហែមដារិទ្ធិអភិបាលខណ្ឌពោធិ៍សែនជ័យ។

ក្នុងកិច្ចពិភាក្សានេះធ្វើឡើងដើម្បីសម្រប់សម្រួលរវាងអាជីវករផ្សារស៊ិនជូរីផ្លាហ្សាចំនួន ៣១៣នាក់ និងក្រុមហ៊ុនវិនិយោគតំណាងដោយលោកស្រី ចាន់ សុធា អគ្គនាយិកាក្រុមហ៊ុនស៊ិនជូរីគ្រុប ក្នុងគោលបំណងសំខានៗចំនួនបីចំណុចទី១.គម្រោងអភិវឌ្ឍន៍​សាងសង់​ថ្មីផ្សារទំនើបស៊ិនជូរីផ្លាហ្សា, ទី២.រៀបចំទីតាំងផ្សារបណ្តោះអាសន្នដើម្បីឱ្យជីវករអាចបន្តលក់ដូរបាន និងទី៣.តំលៃតូប និងរយៈពេលជួល ពេលផ្សារសាងសង់រួច។

កិច្ចពិភាក្សានេះបានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា ដោយភាពស្និតស្នាល និងបានបញ្ចប់នៅថ្ងៃខែដដែល៕B/