ផ្សារ​ខេ​ស៊ី​បើកសម្ពោធ និង​ដំណើរ​ការលក់​ជា​ផ្លូវការ នៅក្នុង​បុរី​ឃឹ​ត​ឈឿន​

853
ចែករម្លែក
  • 793
    Shares

ដោយ​: ចាន់តូ / ភ្នំពេញ​: ដោយសារ​ប្រទេសជាតិ​យើង​កំពុងមាន​ការអភិវឌ្ឍ​ន៍ និង​ជឿនលឿន លោក ឃឹ​ត ឈឿន ម្ចាស់​ក្រុមហ៊ុន ចំរើន សម្បត្តិ ខន​ស្ត្រា​ក់ សិន ខូ អិ​ល​ធី​ឌី និង​ជា​ស្ថាបនិក ផ្សារ ខេ​ស៊ី បាន​បើកសម្ពោធ​ដំណើរការ​ឲ្យ​អតិថិជន​លក់ដូរ​ជា​ផ្លូវការ​ហើយ​ចាប់ពី​ថ្ងៃនេះ​តទៅ ។ ដោយមាន​លោកស្រី ឃឹ​ត យាន្ត ជា​អគ្គ​នាយ​កា​ផ្សារ​ខេ​ស៊ី ដែលមាន​ទីតាំង​ចេញពី​ផ្លូវ​សហព័ន្ធ​រ៉ុ​ស្សី មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ (​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ) បត់​ចូល​តាម​ខ្លោងទ្វារវត្ត​តាំងក្រសាំង​ខាងជើង​ប្រហែល​១២០០​ម៉ែត្រ​តាមផ្លូវ​បេតុង ស្ថិតនៅ​ភូមិ​ចំការឪឡឹក​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​ពិធី​បើក​សម្ភោ​ធ ផ្សារ ខា​ស៊ី គណៈ​អធិបតេយ្យ ចូលរួម​មាន លោក ហែម ដា​រិ​ទ្ធ អភិបាល​នៃ​គណៈ អភិបាលខណ្ឌ ពោធិ៍​សែន​ជ័យ លោក ម៉ូ​វ ម៉ានិត អភិបាលខណ្ឌ​សែន​សុខ លោក ម៉ាលី ពិសិដ្ឋ ចៅសង្កាត់​កា​កាប​ទី​២ លោក ភា ប្រុស នាយប៉ុស្ដិ៍​កា​កាប​ទី​២ ប្រជាពលរដ្ឋ​និង​សិស្សានុសិស្ស​ជា​១​ពាន់​នាក់ ចូលរួម ។​

​ទន្ទឹមនេះ​លោក ឃឹ​ត ឈឿន ម្ចាស់​ក្រុមហ៊ុន ចំរើន សម្បត្តិ ខន​ស្ត្រា​ក់ សិន ខូ អិ​ល​ធី​ឌី ជា​ក្រុមហ៊ុន​ដែល​បាន​អភិវឌ្ឍន៍​ខ្លួន​ពី​ក្រុមហ៊ុន​លក្ខណៈ​គ្រួសារ រហូតដល់​សព្វថ្ងៃ​យើង​បាន​រីកចម្រើន​ជា​លំដាប់​នៅលើ​វិស័យ​ជាច្រើន ជាពិសេស​សំណង់​លំនៅដ្ឋាន​ផ្នែក​សេវាកម្ម​មជ្ឈមណ្ឌល​កម្សាន្ត ដោយឡែក​ថ្ងៃនេះ យើង​បានសម្រេច សម្ពោធ​បើក​ដំណើរការ​ផ្សារ​ខេ​ស៊ី ជា​ផ្លូវការ​ក្រោយពី​បាន​បើក​ឲ្យ​អតិថិជន​ប្រើប្រាស់​បណ្តោះអាសន្ន​តាំងពី​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០១៩ ។​

​ស្ថាបនិក​ដ៏​ឆ្នើម​រូបនេះ​បន្ថែមថា ផ្សារ​ខេ​ស៊ី មាន​លក្ខណៈ​ជា​ផ្សារ​ភូមិ​ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​ប្រជាពលរដ្ឋ​ទូទៅ តែ​ត្រូវ​បានរៀបចំ​ឲ្យ​មាន​លក្ខណៈ​ងាយស្រួល ទាំង​សណ្តាប់ធ្នាប់ និង​អនាម័យ ដើម្បី​ធានា បាន​នូវ​សុខុមាលភាព​ជូន​អតិថិជន ។ ផ្សារ​យើង​មាន​ផ្នែក​ទំនិញ ដែលមាន​តូប​លក់ទំនិញ​គ្រប់​ប្រភេទ​សរុប​ចំនួន ២៦៣​តូប និង​មាន​បណ្ណាគារ ហើយ​មាន​ចំណត​ក្រោម​ដី និង​ចំណត​មុខ​ផ្សារ​មាន​បរិវេន​ធំ​ទូលាយ ។ ចំពោះ​ផ្នែក​សេវាកម្ម​មាន សួន​កម្សាន្ត​សម្រាប់​កុមារ បន្ទប់​ស្ទី​ម សូ​ណា ស្ប៉ា ក្លឹប​ហាត់ប្រាណ យ៉ូ​ហ្គា ស្នុ​ក​ឃ័​រ ក្លឹប​វាយ​ប៉េង​ប៉ុង​អាង​ហែល​ទឹក និង​គម្រោង​ស្កា​យ​បារ និង​អាហារ​ដ្ឋា​ន​ផ្សេងៗ​។ ផ្សារ​យើង​មាន​ចក្ខុវិស័យ​ចូលរួមចំណែក​បម្រើ​ប្រជាពលរដ្ឋ​ជា​អ្នកផ្តល់​សេវាកម្ម​កីឡា សុខភាព និង​ជា កន្លែង​កម្សាន្ត​លំហែកាយ ស្របតាម​បី​ចំណុច គឺ គុណភាព សេវា​ល្អ តម្លៃ​សមរម្យ ដែល​ផ្តល់​ទំនុកចិត្ត​ខ្ពស់ សម្រាប់​អតិថិជន ។​

​ពិសេស​លោក​ក៏មាន​ខុន​ដូ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ ឡា​ម័​រ​ខុន​ដូ L’AMOUR CONDO ។ ចំណែក​ទីតាំង គំរោង​ដី​ពុះ​ឡូ​តិ៍ ស្ថិតនៅ​ភូមិ​រំលង សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​ជាទី​តាំង​ដី​ល្អ​ជាប់​ផ្លូវជាតិ​លេខ​៤​។ ដោយឡែក​ផ្ទៃដី​ជាង​១​ពាន់​ហិច​តា បើក​គំរោង​កសិកម្ម​ធ្វើ​ចំការ​ដូងក្រអូប និង​រី​ស៊​ត KC Farm & Resort ជា​តំបន់​ទេសចរណ៍​ដែលមាន​ចំងាយ​១១០​គីឡូម៉ែត្រ​ចេញពី​រមណី​ដ្ឋា​ន​វត្តភ្នំ តាមផ្លូវ​ជាតិ​លេខ​៣ លេខ​៤ និង​តាមផ្លូវ​លេខ​៤១ ដីចំការ​និង​រី​សត​កំពត ស្ថិតនៅ​ភូមិ​ជ័យ​សេនា ឃុំ​តា​កែន ស្រុក​ឈូក ខេត្តកំពត ។​
​នៅក្នុង​ផ្សារ​ខេ​ស៊ី មាន​តូប​សម្រាប់​លក់ដូរ តាមបែប​ផ្សារ​ភូមិ មាន​អាង​ហែល​ទឹក សម្រាប់​កូនក្មេង​និង​មនុស្ស​ធំ ក្លឹប​ហាត់ប្រាណ ប៉េង​ប៉ុង ស្នូកឃ័រ កន្លែង​សម្រាប់​ក្មេង​លេង បន្ទប់​ស្ទី​ម សូ​ណា ប្រុស​ស្រី​ដាច់ដោយឡែក​ពីគ្នា និង​មាន​បន្ទប់​សម្រាប់​ជួល​ធ្វើ​ការិយាល័យ សាលប្រជុំ តាម​តម្រូវការ ។​

​នាឱកាស​បើកសម្ពោធ​ផ្សារ ខេ​ស៊ី នៅថ្ងៃនេះ​មាន​ចែកជូន​អំណោយ​ជូន​ប្រជាពលរដ្ឋ ៤៥​គ្រួសារ មកពី​៩​ភូមិ មកពី​ខណ្ឌ​សែន​សុខ​និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្នុ​ុ​ង​មួយ​គ្រួសារ​ទទួលបាន អង្គរ​១​បាវ ទំងន់ ៥០​គីឡូ​ូ​ក្រាម មី​ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកដោះគោ ស្ករ ស ន​៨​ង​ថវិការ ៤​ម៉ឺន​រៀល លោកគ្រូ​អ្នកគ្រូ ២៦​នាក់ ទទួលបាន​កាបូបស្ពាយ​១ ថវិការ ៤​ម៉ឺន​រៀល សិស្សានុសិស្ស ៩៨៨​នាក់​ក្នុង​ម្នាក់​ទទួលបាន​ប៊ិច សៀវភៅ ខ្មៅ​ដៃ និង​ថវិការ​១​ម៉ឺន​រៀល តែ​លុយ​ដែល​ចែកជូន​នេះ​ជា​ប្រភេទ គូ​ប៉ង់ អាច​ចាយវាយ និង​ទិញ​ទំនិញ​បាន​នៅក្នុង​ផ្សារ ខេ​ស៊ី៕​