ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​ថ្មី​មូ​យ​នៅក្បែរ​កោះ​ពេជ្រ​នឹង​បើក​ដើម​ឆ្នាំក្រោយ​ ​ ​

437

(​ភ្នំពេញ​)៖ ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​មួយ ស្ថិតក្នុង​គំរោង​The Bridge​នឹង​បើក​ដំណើរការ​នៅ​ដើមឆ្នាំ​២០១៨​ខាងមុខនេះ ប្រសិនជា​គ្មានអ្វី​ប្រែប្រួល​ទេនោះ​។​
​ ​
​លោក​ឧកញ៉ា​សៀ រិ​ទ្ឋី ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​World Bridge Group​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ការិយាល័យ​របស់លោក នា​ព្រឹក​ថ្ងៃទី​២៨ វិច្ឆិកា​នេះ​ថា ផ្សារ​ទំនើប​នេះ​នឹង​បើក​ដំណើរការ​នៅ​ខែ មេសា ឬ​ឧសភា ឆ្នា​២០១៨​ដោយ​គំរោង​ផ្សារ​ទំនើប​នេះ​មាន​​ការគ្រប់គ្រង និង​រៀបចំ​ដោយ​អ្នកជំនាញ​មកពី​ប្រទេស​សឹង្ហ​បុរី​។ ផ្សារ​ទំនើប​នេះ​នឹង​ផ្តោតលើ​អតិថិជន ចាប់ពី​ជីវភាព​មធ្យម ដល់​អ្នកមាន​ជីវភាព​ធូរធារ​។​
​ ​
​លោក​បន្តថា “​នៅ​ស្រុក​ខ្មែរ មិនទាន់មាន​អ្នក​high Class​ទេ បើ​យើង​ធ្វើ​ដូច​គំរោង​Watanac​នឹង​ស្លាប់​មិន​ខាន​ព្រោះ​អ្នកមាន​​ប្រាក់​មិន​ទិញ ហើយ​អ្នកក្រ​មិនមាន​ល​ទ្ឋ​ភាព អញ្ចឹង​លក់​អោយ​អ្នកណា​”​។​លោក​បន្តថា “ ផលិតផល​ថ្នាក់កណ្តាល​ជា​ប្រេន​ដែរ​តែ​លក់​​មិនល្អ​ច្រើន​នោះទេ ហើយ​ផលិតផល​ដូចជា Chanel, LV​មិនទាន់មាន​ទេ​។ អ្នកមាន​ល​ទ្ឋ​ភាព​ទិញ​របស់​ទាំងនេះ​គេ​ទៅ​ទិញ​នៅ​​បរទេស​ហើយ ព្រោះ​នៅ​កម្ពុជា​មិនទាន់មាន​ករណី​ពិសេស​លើកលែង​ព​ន្ឋ​ទេ​”​។​
​ ​
​លោក​ឧកញ៉ា​សៀ រិ​ទ្ឋី​បាន​បន្តថា ផលិតផល​ល្បីៗ​បែបនេះ នៅ​សាំង​ហ្កា​ពួរ នៅ​ហុងកុង មិនមាន​ព​ន្ឋ​ទេ​តែបើ​មិន​លើកលែង​ព​ន្ឋ​គឺមាន​​តម្លៃ​ថ្លៃ ដែល​មិនអាច​លក់បាន​ទេ​។​
​ ​
​ទោះជា​យ៉ាងណា​អ្នកមាន​ល​ទ្ឋ​ភាព​ខ្ពស់​បច្ចុប្បន្ន ទោះបី​ជាមាន​ទំនិញ​ល្អៗ​លក់​នៅ​កម្ពុជា​ក្តី​ក៏​ពួកគេ​និយម​ទៅ​ទិញ​ទំនិញ​នៅ​បរទេស​នៅឡើយ​។​
​ ​
​នៅ​ឆ្នាំ​២០១៨​ខាងមុខនេះ ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​ជាច្រើន​ទៀត​នឹង​បើក​ដំណើរការ​ដូចជា​ផ្សារ​ទំនើប AEON2, ផ្សារ Phnom Penh Mega Mall និង​ផ្សារ​ទំនើប​ជាច្រើន​ទៀត​។​
​ ​
​អ្នកនាង​អាន សុ​ធីតា​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​CBRE Cambodia​បាន​ថ្លែងថា និន្នាការ​កើនឡើង​នៃ​ផ្សារ​ទំនើប​នៅ​កម្ពុជា ជាការ​ល្អប្រសើរ ព្រោះ​ទំហំ​ផ្សារ​ធៀប​នឹង​មនុស្សម្នា​ក់នៅ​កម្ពុជា មាន​ទំហំ​តូច​នៅឡើយ ធៀប​ជាមួយ​ប្រទេស​ក្នុង​តំបន់​ប៉ុន្តែ​កំលាំង​​ទិញ​នៅ​កម្ពុជា​កើនឡើង​ខ្លាំង​តែ​ផ្នែក​ភេសជ្ជៈ និង​ម្ហូបអាហារ​ច្រើនជាង​ផលិតផល​ដទៃទៀត​។​
​ ​
​អ្នកនាង​បន្តថា “​ទោះជា​យ៉ាងណា​កំលាំង​ទិញ​នៅ​កម្ពុជា ក៏​កំពុង​កើនឡើង​ផងដែរ ដោយសារ​កំនើនសេដ្ឋកិច្ច និង​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​កើនឡើង​”៕​ដោយ​៖ច្រាយ ចំណាន​/sn


​ ​
​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​ស្ថិតក្នុង​គំរោង​The Bridge(​រូបថត​ឯកសារ​)​